អានតួអត្ថបទ

អ្នកវិភាគ៖អាមេរិកសម្រាលទណ្ឌកម្មលើវ៉េណេស៊ុយអេឡាជាបរាជ័យយុទ្ធសាស្រ្តរបស់អាមេរិកចំពោះវ៉េណេស៊ុយអេឡា

នៅ​ថ្ងៃ​សៅរ៍ ទី២៦ វិច្ឆិកា អាមេរិក​បាន​ប្រកាស​ពី​ការ​សម្រាល​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​វ៉េណេស៊ុយអេឡា​ដោយ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ប្រេង​អាមេរិក​ឈ្មោះ Chevron ធ្វើ​សកម្មភាព​បូមប្រេង​ជា​ថ្មី​នៅ​ក្នុង​ទឹកដី​វ៉េណេស៊ុយអេឡា។ ការ​បន្ធូរបន្ធយ​ទណ្ឌកម្ម​លើ​ប្រេង​វ៉េណេស៊ុយអេឡា​បាន​ធ្វើ​ឡើង ក្រោយ​ពី​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​របស់​វ៉េណេស៊ុយអេឡា​បាន​ចុះ​ហត្ថលេខា​ក្នុង​ប្រទេស​ម៉ិចស៊ិក​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បង្កើត​ឲ្យ​មាន​មូលនិធិ​ការពារ​សង្គម​សម្រាប់​ពលរដ្ឋ​វ៉េណេស៊ុយអេឡា។ ក៏ប៉ុន្តែ កាយវិការ​របស់​អាមេរិក​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​ថាមពល​អន្តរជាតិ ពិសេស​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ គួរ​បញ្ជាក់​ថា រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​វ៉េណេស៊ុយអេឡា​ក៏​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​វ៉េណេស៊ុយអេឡា​ដែរ។ តែ​អ្នកជំនាញ​អាមេរិកឡាទីន​លោក​តេមៀរ ប៉ូរ៉ាស​បាន​មើល​ឃើញ​ថា ការ​ដែល​អាមេរិក​បាន​សម្រាល​ទណ្ឌកម្ម​លើ​វ៉េណេស៊ុយអេឡា​មិនមែន​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​រុស្ស៊ី​ទេ តែ​ជា​បរាជ័យ​យុទ្ធសាស្រ្ត​របស់​អាមេរិក​ចំពោះ​វ៉េណេស៊ុយអេឡា​តាំង​ពី​ច្រើន​ឆ្នាំ។

អ្នកវិភាគថា អាមេរិកសម្រាលទណ្ឌកម្មលើវ៉េណេស៊ុយអេឡាជាបរាជ័យយុទ្ធសាស្រ្តរបស់អាមេរិកចំពោះវ៉េណេស៊ុយអេឡា។
អ្នកវិភាគថា អាមេរិកសម្រាលទណ្ឌកម្មលើវ៉េណេស៊ុយអេឡាជាបរាជ័យយុទ្ធសាស្រ្តរបស់អាមេរិកចំពោះវ៉េណេស៊ុយអេឡា។ AP - Fernando Llano
ផ្សាយពាណិជ្ជកម្ម

« ស្ថានភាព​ប្រេង និង​ឧស្ម័ន​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​ជា​ផ្ទាំងស៊ីប​នៃ​ការ​សម្រេចចិត្ត​របស់​អាមេរិក មាន​ន័យ​ថា រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បាន​សម្រេចចិត្ត​ខ្ទប់ដង្ហើម​សេដ្ឋកិច្ច​វ៉េណេស៊ុយអេឡា​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង។ ក៏​ប៉ុន្តែ​ឥឡូវ​នេះ ប្រេង និង​ឧស្ម័ន​កំពុង​ក្លាយ​ជា​ផលិផល​ចាំ​បាច់​ជាង​ពេល​ណាៗ​ទាំង​អស់។ តម្រូវការ​ប្រេង និង​ឧស្ម័ន​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​កើន​ឡើង​ខ្លាំង។ ហេតុផល​នេះ រួម​ទាំង​បរាជ័យ​យុទ្ធសាស្រ្ត​របស់​អាមេរិក​ចំពោះ​វ៉េណេស៊ុយអេឡា​បាន​រុញ​អាមេរិក​ឲ្យ​រំកិល​ខិត​រក​វ៉េណេស៊ុយអេឡា។

គេ​ពិត​ជា​អាច​និយាយ​បាន​ថា ការ​ដែល​អាមេរិក​បាន​ងាក​ទៅ​រក​វ៉េណេស៊ុយអេឡា​ពេល​នេះ​គឺ​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​រុស្ស៊ី ឬ​អាច​និយាយ​ថា អាមេរិក​ចង់​ជំនួស​កន្លែង​រុស្ស៊ី​នៅ​វ៉េណេស៊ុយអេឡា។ ពិត​ណាស់​នៅ​ក្នុង​អតីតកាល មាន​វត្តមាន​ក្រុមហ៊ុន​ប្រេង​រុស្ស៊ី​យ៉ាង​សំខាន់​នៅ​លើ​ទឹកដី​វ៉េណេស៊ុយអេឡា។ តែ​លែង​មាន​ទៀត​ឡើយ​នា​ពេល​សព្វថ្ងៃ​នេះ ព្រោះ​រុស្ស៊ី​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​ដោះស្រាយ និង​មិន​សូវ​មាន​វិធានការ​ដើម្បី​គិតគូរ​ពី​វត្តមាន​របស់​ខ្លួន​លើ​ទឹកដី​វ៉េណេស៊ុយអេឡា​ទេ។

ដូច្នេះ ជា​ការ​រកិល​របស់​អាមេរិក​ទៅ​រក​វ៉េណេស៊ុយអេឡា តែ​ជា​មួយ​នឹង​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​មួយ​ដែល​កំពុង​មាន​ប្រៀប​នៅ​ក្នុង​ការ​ត តាំង​ទល់​នឹង​អាមេរិក ហើយ​មិន​ញញើត​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​របស់​ខ្លួន​ជាមួយ​អាមេរិក​ដើម្បី​ទាញ​បាន​ប្រយោជន៍​បន្ថែម ទទួល​បាន​ការ​ធ្វើ​វិនិយោគ​បន្ថែម​លើ​វិស័យ​ប្រេង ការ​ធ្វើ​អាជីវកម្ម​លើ​អណ្តូងប្រេង​ផ្សេង​ទៀត ហើយ​ក៏​ជា​ឱកាស​សម្រាប់​វិស័យ​ឧស្ម័ន​ដែរ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ