អានតួអត្ថបទ
អាមេរិក-អាហ្វ្រិក

លោក ចូ បៃដិន​ ជំរុញ​ការ​​បង្កើត​ភាព​ជា​ដៃគូ​ ទូលំទូលាយ អាមេរិក-អាហ្វ្រិក

ក្នុង​ឱកាស​ជំនួប​កំពូល​នៅទីក្រុង​វ៉ាស៊ីនតោន ដែល​ប្រមូល​ផ្តុំ​ដោយ​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជាង​៥០​នៅទ្វីប​អាហ្វ្រិក​ លោក​ប្រធានាធិបតី​អាមេរិក​ចូ បៃដិន បាន​ជុំ​វិញ​ឱ្យ​បង្កើត​ភាព​ជា​ដៃគូ​ទ្រង់ទ្រាយ​ធំ​ រវាង​សហរដ្ឋ​អាមេរិក​និង​​អាហ្វ្រិក​។ សម្រាប់​លោក​បៃដិន នៅពេល​ណា​ អាហ្វ្រិក​បាន​ជោគជ័យ អាមេរិកមាន​​ជោគជ័យ ពិភពលោក​ក៏​មាន​ជោគជ័យ​ដែរ។

ប្រធានាធិបតី​អាមេរិក​ លោក Joe Biden និង​លោក​ប្រធានាធិបតី​សេណេហ្កាល់ និង​ប្រធានផ្លាស់វេន​សហភាព​អាហ្វ្រិក Macky Sall ​ក្នុង​ជំនួបកំពូល​នៅ​សេតវិមាន​ថ្ងៃទី ១៤ ធ្នូ ២០២២
ប្រធានាធិបតី​អាមេរិក​ លោក Joe Biden និង​លោក​ប្រធានាធិបតី​សេណេហ្កាល់ និង​ប្រធានផ្លាស់វេន​សហភាព​អាហ្វ្រិក Macky Sall ​ក្នុង​ជំនួបកំពូល​នៅ​សេតវិមាន​ថ្ងៃទី ១៤ ធ្នូ ២០២២ REUTERS - ELIZABETH FRANTZ
ផ្សាយពាណិជ្ជកម្ម

ដោយបដិសេធថាមិនមែន​ជាការ​​​ប្រកួត​ប្រជែង​ជាមួយ​ចិន ​​សហរដ្ឋ​អាមេរិកមិន​លាក់​បាំងឆន្ទៈ​​ចង់​ពង្រឹង​​ភាព​ជា​ដៃគូ​ជាមួយ​អាហ្វ្រិកឡើយ​ បើ​ទោះ​បី​ជា​​ក្រុមប្រទេស​នៅអាហ្វ្រិក​ចោទ​អាមេរិក​ថា​បោះបង់​ពួកគេ​ក៏​ដោយ។ ​នៅក្នុង​សុន្ទរកថា​ ដែល​មាន​រាយ​ឈ្មោះ​ការ​វិនិយោគ​អាមេរិក​នៅ​អាហ្វ្រិក​ លោកចូ​បៃដិន បាន​អះអាង​ថា អាមេរិក​​មិន​ធ្វើ​ជាចិត្ត​​ល្អ​ទេ តែ​ជា​ការ​​ពិត។ នៅពេល​ណា​អាហ្វ្រិក​បានជោគជ័យ​ អាមេរិក​មានជោគជ័យ។ ពិភពលោក​ទាំង​មូលក៏មាន​ជោគជ័យ។​

ជា​មួយ​នឹង​ការ​ជំរុញ​​ឱ្យ​បង្កើត​ភាពជា​ដៃគូ​ទូលំទូលាយ​រវាង​អាមេរិក​និង​អាហ្វ្រិក រដ្ឋបាលលោកបៃដិន បាន​ប្រកាស​ទម្លាប់​កញ្ចប់​ថវិកា​ចំនួន​៥៥​ពាន់​លាន​ដុល្លារ​សម្រាប់​អាហ្វ្រិក​ ពីនេះ​ទៅ​បី​ឆ្នាំខាង​មុខ ក្នុង​វិស័យ​ជា​ច្រើន ដូច​ជា វិស័យ​ឌីជីថល ហេដ្ឋារចនា​សម្ព័ន្ធ សុខាភិបាល ឬ​អន្តរកាល​ថាមពល។ ដោយ​លម្អិត ក្នុង​ឱកាស​ជំនួប​កំពូល​នេះ មាន​ការ​​ចុះ​កិច្ចសន្យាក្នុង​វិស័យ​ឯកជនអាមេរិក​និង​អាហ្វ្រិក​ តម្លៃ​​ជិត​១៥ពាន់​លាន​ ក្នុង​ស្ទើរ​គ្រប់​ផ្នែក​ រាប់​ទាំង​ផ្នែក​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ផង។ អាមេរិក​បាន​ប្រកាសផ្តល់​ចំណែក​​វិនិយោគ​៣៥០លាន​សម្រាប់​អភិវឌ្ឍ​ឌីជីថល​នៅ​ទ្វីប​។ ចំណែក​ក្រុមហ៊ុន​Microsoft ទទួល​បន្ទុក​រៀប​ចំ​កម្មវិធី​ផ្កាយរណប​ដើម្បី​សម្រួល​​មនុស្ស​១០​លាន​នាក់ក្នុង​នោះពាក់​កណ្តាល​នៅអាហ្វ្រិក​មាន​អ៊ីនធ័រនែត​ប្រើប្រាស់។ គម្រោង​នេះ​ក៏​នឹង​អនុញ្ញាតឱ្យ​តំបន់​ដាច់​ស្រយាល​របស់​អេហ្ស៊ីប សេណេហ្កាល់ ឬ​អង់ហ្កោឡា ​មានអ៊ីនធ័រនែត​ប្រើ​ជា​លើក​ទីមួយ​។

អាមេរិក​ក៏​បានចូល​រួម​ក្នុង​ពិធី​​ចុះ​កិច្ចព្រមព្រៀង​តម្លៃ​៥០៤​លាន​ ជាមួយ​​បេណាំង និង​នីហ្សេ តភ្ជាប់​កំពង់ផែ​កូតូនូ​ទៅរដ្ឋធា​នីអាមេរបស់​នីហ្សេផង។ បើតាម​លោក​អង់តូនី ប្លីងកិន គម្រោង​នេះ​ជា​លទ្ធផល​នៃ​ភាព​ជា​ដៃគូ​ជាមួយ​អាមេរិក។

​ក្រោម​អធិបតីភាព​លោក​ចូបៃដិន​ដដែល ជំនួប​កំពូលអាមេរិក-អាហ្វ្រិក ថ្ងៃទីពីរ ត្រូវនឹង​ថ្ងៃ​ព្រហស្បតិ៍នេះ​ នឹង​ឧទ្ទិសដល់​វិបត្តិអស្ថិរភាព​ស្បៀង​អាហារ​​ដែល​ធ្លាក់​ធ្ងន់ធ្ងរ​ ដោយ​សង្គ្រាម​អ៊ុយក្រែន​។ ជំនួប​កំពូល​អាមេរិក-អាហ្វ្រិក​ក្នុង​ទម្រង់​ប្រហាក់ប្រហែល​​ធ្លាប់​រៀប​ចំ​ម្តង​កាលពី​ឆ្នាំ​២០១៤​ ក្រោម​រដ្ឋបាល​លោក​បារ៉ាក់ អូបាម៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ