អានតួអត្ថបទ

អាមេរិក ដាក់​ទណ្ឌកម្ម​ អ្ន​កតំណាង​ក្រុម​ហ៊ុន​ទាហាន​ស៊ី​ឈ្នួល​រុស្ស៊ី​ ​នៅ​ម៉ាលី

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​និង​ការទូត​ ប្រឆាំង​នឹង​អ្នកតំណាងក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ីប្រចាំ​ប្រទេស​ម៉ាលី​ និងមន្ត្រីយោធា​ជាន់ខ្ពស់​ម៉ាលី ចំពោះការលួច​លាក់​ទិញគ្រឿង​សព្វាវុធពីប្រទេស​តួកគី ដើម្បី​ទៅបំប៉នភ្នក់ភ្លើង​សង្គ្រាមនៅ អ៊ុយក្រែន។ ទណ្ឌកម្ម​របស់​រដ្ឋាបាល​ទីក្រុង​វ៉ាស៊ីន​តោន​នេះ ដាក់​ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៥ឧសភា ហើយ​ក្រសួង​ការបរទេស​អាមេរិក ក៏​បាន​​បញ្ជាក់ដែរ ពី​ការ​រឹត​បន្តឹង​ទិដ្ឋាការ​ ចំពោះ​ ប្រធានាធិបតី​ម៉ាលី និង​មេបញ្ជាការ​កងទ័ព​ម៉ាលី​។​ ​

​​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ លោក Brian Nelson​
​​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ លោក Brian Nelson​ AP - Manuel Balce Ceneta
ផ្សាយពាណិជ្ជកម្ម

ទណ្ឌកម្ម​ទាំង​នោះ​ ដាក់​ចេញ គឺ​បន្ទាប់ពី ក្រុម​ស៊ើប​ការណ៍​សម្ងាត់សហរដ្ឋអាមេរិក បាន​រកឃើញ​ថា រដ្ឋាភិបាល​ម៉ាលី​ដឹកនាំ​ដោយ​ពួក​យោធា​ បាន​ចុះ​កិច្ចសន្យា​ ជាមួយប្រទេស ​តួកគី ដើម្បីទិញ​គ្រឿង​សព្វាវុធ​ ហើយ​អាវុធ​ទាំងនោះ ត្រូវ​បញ្ជូន​បន្ត​ទៅឲ្យ​រុស្ស៊ី ហើយ​ ម៉ាលី ទទួល​បាន​ប្រាក់​កម្រៃ​ជើង​សារ​ ក្នុង​អំពើ​ទិញ​ដូរ​អាវុធ​នេះ​។ ការ​ឃុបឃិត​នេះ ជាប់ពាក់ព័ន្ធ​នឹង​ អ្នកតំណាងជាន់ខ្ពស់ក្រុមហ៊ុន Wagner នៅប្រទេសម៉ាលី និង​ថ្នាក់​ដឹកនាំ​ធំៗ​របស់​រដ្ឋាភិបាល​ម៉ាលី​ផ្ទាល់តែម្តង។ នេះបើតាមប្រភព​​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ លោក Brian Nelson​។​​

អាស្រ័យ​ហេតុ​ដូច្នេះ រដ្ឋាភិបាលសហរដ្ឋ​​អាមេរិក តាមរយៈ​ក្រសួង​សេដ្ឋកិច្ច បាន​ដាក់​ទណ្ឌកម្ម បង្ក​ក​ទ្រព្យ​សម្បត្តិ​ និងដាក់​​ទណ្ឌកម្ម​ប្រឆាំង​បុគ្គល​ បន្ថែមទៀត ទៅលើ​អ្នក​ពាក់​ព័ន្ធ។ ​ជនជាតិ​រុស្ស៊ី លោក​ Ivan Aleksandrovich Maslov ​​អ្នក​តំណាង​ជាន់​ខ្ពស់​ក្រុម​ហ៊ុន​ Wagner នៅ​ប្រទេស​ម៉ាលី ហើយ​និង​ ក្រុម​គ្រួសារ​របស់​បុគ្គលនេះ គឺ ​ត្រូវ​ សហរដ្ឋ​អាមេរិក បង្ក​ក និង​រឹបអូស​ទ្រព្យ​សម្បត្តិ​ទាំងអស់​ដែ​ល​មាន​នៅ​អាមេរិក។ ទណ្ឌកម្ម​នេះ ក៏​ប៉ះពាល់​ដែល​ក្រុមហ៊ុន​ដៃគូ​​​ដែល​រកស៊ី​ជាមួយ​លោក Ivan Aleksandrovich Maslov ដែរ។ ចំពោះ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ម៉ាលីវិញ គឺ ប្រធានាធាធិបតី Moustapha Sangaré និង លោក Lassine Togola មេបញ្ជាការ​កម្លាំង​កងទ័ព​ពិសេស​ម៉ាលី ក៏​ត្រូវជាប់ទណ្ឌកម្ម​អាមេរិក និង​ត្រូវ​រឹតបន្តឹង​ជា​ទី​បំផុត​ចំពោះ​ការ​សុំ​ទិដ្ឋាការ​ឆ្លង​ដែន​។​

​ម៉ាលី ​កាន់តែ​ងាកខិត​​​ទៅ រុស្ស៊ី និង​តួកតី។ ពួក​យោធា​ម៉ាលី ឡើង​កាន់​អំណាច នៅ​ខែតុលា​ឆ្នាំ២០២០ ហើយ​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ រដ្ឋាភិបាល​យោធាម៉ាលី​ ពឹត​តែ​ធ្វើ​នយោបាយ​ដឹកនាំប្រទេស​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​ប្រទេស​លោក​ខាងលិច និងថែមទាំង​​បាន ​បណ្តាញ​ទាហាន​បារាំង​ចេញ​ពីប្រទេស​ទៀត​ផង។ តា​ម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ​ដើម្បី​សន្តិភាព​នៅ​ក្រុង​ស្កុកខុម ចន្លោះ​ឆ្នាំ២០២១ និង​២០២២​ គឺ មាលី បាន​ទទួល​ជំនួយ​យោធា យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ និង​ប្រព័ន្ធវ៉ាដា ពីប្រទេស​​រុស្ស៊ី។ ​ប្រទេស តួកគី ក៏​បាន​ផ្តល់​ យន្តហោះ​ដ្រូន និង​យន្តហោះ​ប្រមាញ់ ទៅ​ឲ្យ ម៉ាលី ដែរ។

ប្រភព​ពី​សហរដ្ឋអាមេរិក ពួក​ទាហាន​ស៊ី​ឈ្នួល​រុស្ស៊ី​ ​មាន​ចំនួន​កើនឡើង​ៗ នៅ​ម៉ាលី ហើយ​ពួក​នេះ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ខ្លាំង​នៅ​តំបន់​អាហ្វ្រិក នៅ​អាហ្វ្រិក​កណ្តាល នៅ​ស៊ីរី និង​ លីប៊ី ដែរ​។​

​នៅចុង​ឆ្នាំ​២០២២ សហរដ្ឋ​អាមេរិក ក៏​ធ្លាប់​បាន​ចោទប្រកាន់​ ប្រទេស​កូរ៉េ​ខាង​ជើង ថា​បាន​ផ្តល់​ មីស៊ីល និង​ គ្រាប់​រ៉ុក្កែត ឲ្យ​ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner ដើម្បី​យក​ទៅ​ច្បាំង​នៅ​ អ៊ុយក្រែន​ ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ