អានតួអត្ថបទ
អូឡាំពិក ប៉េកាំង

ប៉េកាំង​បង្ហាញ​ឈ្មោះមេដឹកនាំបរទេសដែល​មានវត្តមាននៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា

នៅមួយសប្តាហ៍មុន ការប្រកួតកីឡាអូឡាំពិក រដូវរងា ដែលត្រូវ​រៀបចំ​ពីថ្ងសទី ៤ ដល់ទី ២០​កុម្ភៈ  ប៉េកាំង​បាន​បង្ហាញ​បញ្ជីឈ្មោះ​មេដឹកនាំ​បរទេស​ដែល​នឹងមាន​វត្តមាន​នៅក្នុង​កម្មវិធីបើកសម្ពោធ​កីឡាអូឡាំពិក។ ដោយសារ​ពហិការ​របស់ប្រទេស​លោកខាងលិច នាំមុខ​ដោយ​អាមេរិក បញ្ជីឈ្មោះមេដឹកនាំ​បរទេស ដែល​មាន​វត្តមាន​នៅ​ទីក្រុង​ប៉េកាំង មិន​សូវវែង ចំណែក​មេដឹកនាំ បរទេស​ភាគច្រើន​មកពី​បណ្តា​ប្រទេស ដែល​កំពុង​រងការចោទប្រកាន់ថា ក្នុងរឿង​រំលោភសិទ្ធិមនុស្ស។

ការប្រកួតកីឡាអូឡាំពិករដូវរងា​ចាប់ផ្តើម​ពីថ្ងៃទី ៤​ដល់ថ្ងៃទី ២០​កុម្ភៈ ២០២២
ការប្រកួតកីឡាអូឡាំពិករដូវរងា​ចាប់ផ្តើម​ពីថ្ងៃទី ៤​ដល់ថ្ងៃទី ២០​កុម្ភៈ ២០២២ REUTERS - FABRIZIO BENSCH
ផ្សាយពាណិជ្ជកម្ម

ប្រទេស​លោកខាងលិច ដែលមាន​អាមេរិក​នាំមុខ បាន​ធ្វើ​ពហិកា ការទូត ដោយ​មិនទៅ​ចូលរួម​ក្នុងកម្មវិធី​បើកសម្ពោធ​ការប្រកួតកីឡាអូឡាំពិក រដូវរងា ដើម្បី​បរិហារ​រិះគន់​ការរំលោភសិទ្ធិ​ជនជាតិ​អ៊ុយហ្គួរ នៅ​ខេត្ត​ស៊ីនជាំង។

ទៅតាម​ពហិកា​ការទូត អាមេរិក និង​ប្រទេស​អឺរ៉ុប​ជាច្រើន​នឹង​មិនបញ្ជូន​មន្រ្តីផ្លូវការ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​នោះទេ ប៉ុន្តែ ក្រុមកីឡាករ ជម្រើសជាតិ​របស់ពួកគេ​នៅតែ​អាច​ទៅចូលរួម​ក្នុងការប្រកួត​ដូចធម្មតា។

ដោយសារ​តែ​ពហិការ​របស់​ប្រទេស​លោកខាងលិច រដ្ឋាភិបាល​ចិន ងាកបែរ ទៅ​រក​បណ្តា​ប្រទេស​មិត្ត របស់​ចិន សម្រាប់​បំពេញ​វេទិកា​មេដឹកនាំ​បរទេស នៅថ្ងៃ​បើកសម្ពោធ​ការប្រកួតកីឡាអូឡាំពិក​រដូវរងា ដែលត្រូវ​ចាប់ផ្តើម​ពីថ្ងៃទី ៤​ដល់ថ្ងៃទី ២០​កុម្ភៈ នៅទីក្រុង​ប៉េកាំង។

តាម​បញ្ជី​ដែល​អាជា្ញធរ​ចិន​បាន​បង្ហាញ​ជា​ផ្លូវការ​នៅថ្ងៃ សុក្រម្សិលមិញ គេឃើញ​មានឈ្មោះ​មេដឹកនាំ​បរទេស​មួយចំនួន ដែល​កំពុង​មានទំនាក់ទំនង​ល្អក់កករ ជាមួយ ប្រទេស​លោកខាងលិច ដូចជា​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ​ ពូទីន ដែល​ក្នុងសំណុំរឿង​អ៊ុយក្រែន។

ប្រធានាធិបតី រុស្ស៊ី អាច​មានវត្តមាន នៅទីក្រុង​ប៉េកាំង ដោយ​មកពីមានការអញ្ជើញ​ពិសេស ផ្ទាល់ពី​រដ្ឋាភិបាល​ចិន ព្រោះថា ទៅតាម​ការសម្រេច​របស់​គណៈកម្មការអូឡាំពិក​អន្តរជាតិ រាល់​កីឡាករ និង​មន្រ្តីរដ្ឋាភិបាល​រុស្ស៊ី ដែលនៅក្នុងនោះ មានផងដែរ លោកប្រធានាធិបតី​ពូទីន នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យមានវត្តមាន ​ក្នុងការប្រកួត​អន្តរជាតិ​កីឡាអូឡាំពិក​រហូត​ដល់​ចុងឆ្នាំ​២០២២ ដោយសារ​រឿងអាស្រូវ​កីឡាករ​លួចប្រើថ្នាំបំប៉នកម្លាំង នៅក្នុង​ពេលការប្រកួត​កន្លងមក។ នៅក្នុងការប្រកួត​កីឡាអូឡាំពិក​នៅប៉េកាំង ឆ្នាំ ២០២២ កីឡាករ​រុស្ស៊ី ដែល​ស្អាតស្អំ គ្មានជាប់ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ អាច​ចូលរួម​ប្រកួតបាន ប៉ុន្តែ នៅក្រោម ស្លាកឈ្មោះ អព្យាក្រិត្យ ពោល​គឺ​មិនមែន​តំណាង​ឲ្យ​ក្រុមកីឡាកររុស្ស៊ី​នោះទេ។

ក្រៅពីប្រធានាធិបតី​រុស្ស៊ី គេឃើញមាន ឈ្មោះ ប្រធានាធិបតី​អេហ្ស៊ីប និង​ប្រធានាធិបតី​កាហ្សាក់ស្ថាន ដែល​រង​ការចោទប្រកាន់​ថា បាន​រំលោភសិទ្ធិមនុស្ស និង​បើកការបង្រ្កាបដ៏ហិង្សា ​ទៅលើ​បាតុករ​កាលពីពេលថ្មីៗនេះ។ ចំណែក​ប្រធានាធិបតី​ប៉ូឡូញ ជា​មេដឹកនាំ​អឺរ៉ុប​ដ៏កម្រ ដែលបាន​យល់ព្រម​ទទួល​លិខិតអញ្ជើញ​របស់​ប៉េកាំង សម្រាប់​កីឡាអូឡាំពិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ