អានតួអត្ថបទ
ចិន

ចិន៖ទស្សនកិច្ចលើកទី១ គិតតាំងពីឆ្នាំ ២០១៤ របស់លោកស៊ី ជីនពីងនៅតំបន់ស៊ីនជាំង

នៅ​ក្នុង​ប្រទេស​ចិន កាសែត​ផ្លូវការ​ស៊ីនហួរ​បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ ទី១៥ កក្កដា​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​លោក​ស៊ី ជីនពីង​នៅ​ក្នុង​តំបន់​ស៊ីនជាំង។ គឺ​ទស្សនកិច្ច​ដែល​មិន​បាន​ប្រកាស​ឲ្យ​ដឹង​មុន និង​ជា​លើកទី១ គិត​តាំង​ពី​ឆ្នាំ ២០១៤។ គួរ​បញ្ជាក់​ថា ស៊ីនជាំង​ជា​តំបន់​ដែល​រស់នៅ​ច្រើន​ដោយ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​អ្នកកាន់សាសនា​អ៊ីស្លាម និង​ជា​តំបន់​ដែល​កំពុង​បន្ត​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​រវាង​រដ្ឋាភិបាល​ចិន និង​សហគមន៍​អន្តរជាតិ។

នៅ​ក្នុង​ប្រទេស​ចិន កាសែត​ផ្លូវការ​ស៊ីនហួរ​បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ ទី១៥ កក្កដា​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​លោក​ស៊ី ជីនពីង​នៅ​ក្នុង​តំបន់​ស៊ីនជាំង។
នៅ​ក្នុង​ប្រទេស​ចិន កាសែត​ផ្លូវការ​ស៊ីនហួរ​បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ​សុក្រ ទី១៥ កក្កដា​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​លោក​ស៊ី ជីនពីង​នៅ​ក្នុង​តំបន់​ស៊ីនជាំង។ AP - Yan Yan
ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវ​រង់ចាំ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទើប​កាសែត​ចិន​ស៊ីនហួរ​ទម្លាយ​ព័ត៌មាន​ស្តីពី​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង​នៅ​ក្នុង​តំបន់​ស៊ីនជាំង។ តាម​កាសែត​ស៊ីនហួរ លោក​ស៊ី​បាន​ផ្តើម​ទស្សនកិច្ច​នៅ​អ៊ូរុមជី​ដែល​ជា​ទីក្រុង​តំបន់​ស៊ីនជាំង​ក្នុង​ថ្ងៃ​អង្គារ ទី១២ កក្កដា។ នៅ​ទីនោះ លោក​ស៊ី​បាន​កោតសរសើរ​ពី​ការ​រីកចម្រើន​នៅ​ក្នុង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច។ បន្ទាប់​មក​ក្នុង​ថ្ងៃ​ពុធ ទី១៣ កក្កដា លោក​ស៊ី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​ស្ហ៊ីហេហ្ស៊ី​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​តំបន់​ស៊ីនជាំង។ នៅ​ទីនោះ លោក​ស៊ី​បាន​កោត​សរសើរ​ពី​ការងារ​របស់​ក្រុមហ៊ុន​ផលិតកម្ម និង​សំណង់​តំបន់​ស៊ីនជាំង​ឈ្មោះ « ប៊ីងទ័ន »។

តាម​លោក​ស៊ី ក្រុមហ៊ុន « ប៊ីងទ័ន » ដែល​ទទួល​បន្ទុក​លើ​ការ​អភិវឌ្ឃន៍​វិស័យ​កសិកម្ម និង​សន្តិសុខព្រំដែន​ធ្វើ​ការងារ​បាន​ល្អ​ណាស់។ ក្រៅ​ពី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែង​ទាំង​ពីរ អ៊ូរុមជី និង​ស្ហ៊ីហេហ្ស៊ី បណ្តាញ​សារព័ត៌មាន​រដ្ឋ​ចិន​ក៏​បាន​បង្ហាញ​ពី​រូបភាព​ដែល​លោក​ស៊ី​បាន​ជួប​សំណោះសំណាល​ជាមួយ​សិស្ស និស្សិត និង​ក្រុម​អ្នកទទួលខុសត្រូវ​ក្នុង​តំបន់​ដែរ។ គួរ​បញ្ជាក់​ថា នេះ​ជា​ទស្សនកិច្ច​លើកទី១ របស់​លោក​ស៊ី ជីនពីង​នៅ​តំបន់​ស៊ីនជាំង​គិត​តាំង​ពី​ទស្សនកិច្ច​របស់​លោក​ក្នុង​ឆ្នាំ ២០១៤។ ឆ្នាំ ២០១៤ ដែល​មាន​ការ​កត់សម្គាល់​ចំនួន​ពីរ ទី១ មាន​អំពើ​ភេរវកម្ម​នៅ​ថ្ងៃ​ទស្សនកិច្ច​ចុង​ក្រោយ​របស់​លោក​ស៊ី និង​ទី២ រដ្ឋអំណាច​ចិន​បាន​បើក​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម​នៅ​ក្នុង​តំបន់​ស៊ីនជាំង។

ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ផ្ទាំងស៊ីប​នៃ​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម​របស់​រដ្ឋអំណាច​ចិន។ តាំង​ពី​ពេល​នោះ​មក ចិន​បាន​សាងសង់​មជ្ឈមណ្ឌល​ធំ​ល្វឹងល្វើយ​មួយ​ដើម្បី​ដាក់​ពួក​អ៊ុយហ្គួរ។ តាម​បស្ចិមលោក មាន​ពួក​អ៊ុយហ្គួរ​ជាង ១លាននាក់​ត្រូវ​បាន​ឃុំ​នៅ​ក្នុង​ជំរំ​ដែល​ជា​កន្លែង​លត់ដំ បង្ខំ​ឲ្យ​ធ្វើ​ការ និង​ជា​កន្លែង​ធ្វើ​ទារុណកម្ម។ តែ​ចិន​បន្ត​បដិសេធ និង​ការពារ​ថា គឺ​ជា​មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីវៈ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នា​ខែ​ឧសភា​ថ្មីៗ​នេះ ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​លោកស្រី​មីស្ហែល បាស្ហឺឡេ​បាន​អំពាវនាវ​ឲ្យ​ចិន​បញ្ជៀស​វិធានការ​ក្រៅច្បាប់ និង​បរិហារ​ពី​ទង្វើ​ហិង្សា​ជ្រុល​ខ្លាំង​លើ​ពួក​អ៊ុយហ្គួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ