អានតួអត្ថបទ
ថាមពលអគ្គីសនី

AIE៖ តម្រូវការ​អគ្គិសនី​ ពិភពលោក ថយ​ចុះ តែ​ថាមពលស្អាត​និង​ធ្យូងថ្ម​កើន​ឡើង

ក្រោម​ឥទ្ធិពល​នៃ​សកម្មភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ និង​ទំនិញ​ឡើង​ថ្លៃ នៅ​ឆ្នាំ ២០២២​នេះ សេចក្តីត្រូវការ​របស់​ពិភពលោក​​ផ្នែក​ថាមពល​អគ្គីសនី បាន​បន្ថយ​ល្បឿន​យ៉ាង​ខ្លាំង។ ដូច្នេះ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក៏​ត្រូវ​ធ្លាក់​ចុះ​បន្តិច​ដែរ បើ​ទោះ​បី​ជា​ថាមពល​ធ្យូងថ្ម​បន្ត​កើន​ឡើង​ក៏​ដោយ។ នេះ​បើ​តាម​របាយការណ៍​របស​ទី​ភ្នាក់ងារ​ថាមពលអន្តរជាតិ (AIE)​។

មជ្ឈមណ្ឌល​អគ្គីសនី​ Haibei.តម្រូវការ​អគ្គិសនី​ពិភពលោក​បាន​ថយ​ចុះ តែ​ថាមពលធ្យូងថ្ម​កើន​ឡើង​
មជ្ឈមណ្ឌល​អគ្គីសនី​ Haibei.តម្រូវការ​អគ្គិសនី​ពិភពលោក​បាន​ថយ​ចុះ តែ​ថាមពលធ្យូងថ្ម​កើន​ឡើង​ © LI BIN - Maxppp
ផ្សាយពាណិជ្ជកម្ម

សេចក្តីត្រូវ​ការ​ផ្នែក​ថាមពល​អគ្គីសនី​ឆ្នាំនេះ មាន​កំណើន​តែ​ប្រមាណ​២,៤%​ប៉ុណ្ណោះ​ទល់​នឹង​៦%​កាលពី​ឆ្នាំ​២០២១។ មាន​ន័យ​ថា​ពិភពលោក​មាន​កំណើន​ប្រហាក់ប្រហែល​នឹង​សម័យ​មុន​កូវីដ។ នេះ​បើ​តា​ម​ទី​ភ្នាក់ងារ​ថាមពល​អន្តរជាតិ ដែល​បាន​ព្យាករ​ នៅក្នុង​របាយការណ៍​ស្តីពី​ទីផ្សារ​អគ្គីសនី ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី ២០​កក្កដា​២០២២​នេះថា​ ​ឧស្ម័ន​ពុល​កាបូនិក​បញ្ចេញ​ដោយ​ឧស្សាហកម្ម​អគ្គីសនី​ក៏​នឹង​ត្រូវ​​ធ្លាក់​ចុះដែរ ក្នុង​កំរិត​១%។ មូលហេតុ​មក​ពី​នៅ​ឆ្នាំ​នេះ ពិភពលោក​មានកំណើន​សមត្ថភាព​ផលិត​ថាមពលស្អាត (ថាមពល​​ព្រះអាទិត្យ​និង​ខ្យល់) ​សឹង​ថា​លើស​សេចក្តី​ត្រូវ​ការ​ធម្មតា​។ អគ្គីសនី​បាន​មក​ប្រភព​ថាមពលនេះ កើន​ឡើង​១០%​។

ប៉ុន្តែ​ដោយ​ហេតុ​ឧស្ម័ន​ឡើង​ថ្លៃ និង​សង្គ្រាម​អ៊ុយក្រែន​ តំបន់​ជា​ច្រើន​បាន​ត្រលប់​មក​ប្រើប្រាស់​ថាមពល​ធ្យូង​ថ្ម សម្រាប់​ផលិត​អគ្គីសនី​វិញ។ ជាក់​ស្តែង​គឺ​អឺរ៉ុប និង​ចិនដែល​ខ្វល់​ខ្វាយ​ខ្លាំង​នឹង​សន្តិសុខថាមពល។

​ជា​ប្រទេស​បញ្ចេញ​ផ្សែង​ពុល​ខ្លាំង​ជាងគេ​នៅលើ​ពិភពលោក​ ចិនបង្កើន​ការ​​ផលិត​ថាមពល​កើត​ឡើង​វិញ តែ​ក៏ព្រមព្រៀង​ឱ្យ​បើក​​​​រោងចក្រ​អគ្គីសនី​ដើរ​ដោយ​​ធ្យូង​ថ្ម​ថ្មី កាន់​តែ​ច្រើន​​ដែរ​នៅ​ឆ្នាំនេះ។ បើ​តាម​អង្គការ​ការពារ​បរិស្ថាន Greenpeace ក្នុង​រយៈ​ពេល​តែ​មួយ​ត្រី​មាសដំបូង​នៃ​​ឆ្នាំ​២០២២​​ អាជ្ញាធរ​ចិន​បាន​អនុញ្ញាត​ឱ្យផលិត​អគ្គីសនីដោយ​​ប្រើ​ធ្យូងថ្ម​​ដល់​ទៅ​៨,៦៣gigawatts ពោល​គឺ​ស្មើ​នឹង​ពាក់​កណ្តាលនៃបរិមាណ​​ផលិត​អគ្គីសនី​ពេញ​មួយ​​ឆ្នាំ​២០២១​។

ប្រឈម​នឹង​សេចក្តី​ត្រូវ​ការ​ថាមពល​កាន់​តែ​ខ្លាំង​ឡើង​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​ចិនចង់​បង្កើន​សមត្ថភាព​ផលិត​អគ្គីសនីបាន​មក​ពី​​ធ្យូងថ្ម​ ឱ្យ​ដល់​៣០០​តោន​នៅ​ឆ្នាំនេះ ដោយ​បំរុង​ថវិកា​វិនិយោគ​ចំនួន​១៤០០​លាន​អឺរ៉ូ​ក្នុង​ការ​ផលិត​ធ្យូងថ្ម។ មាន​ន័យ​ថា កម្មវត្ថុ​អាកាសធាតុ​ដែល​លោក​ប្រធានាធិបតី​ស៊ីជីនពីង បាន​ប្រកាស​កាលពី​ឆ្នាំទៅអាច​នឹង​រង​ការ​គំរាម​កំហែង​ហើយ។ ចិន​បាន​សន្យា​កាលពី​ឆ្នាំ​២០២០ ថា​នឹងកាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនិក​ចាប់​ពី​ឆ្នាំ​២០៣០ ដោយបញ្ចុះ​កា​រប្រើប្រាស់​ថាមពល​ធ្យូងថ្ម ចាប់​ពី​​ឆ្នាំ​២០២៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ