អានតួអត្ថបទ
ហ្វីលីពីន-ផ្លូវភេទ

ហ្វីលីពីន ៖ អូស្ត្រាលីម្នាក់ជាប់​ទោស​១២៩ឆ្នាំ ​ពី​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​កុមារ

តុលាការ​ហ្វីលីពីន​បាន​ប្រកាស​នៅថ្ងៃពុធ​ទី ៩ វិច្ឆិកា ២០២២ ដាក់​ទោស​ជនជាតិ​អូស្ត្រាលីម្នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ ចំនួន ១២៩​ឆ្នាំ​ ពីបទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវភេទ​លើ​កុមារ​ ដែល​ក្នុងនោះ​មាន​ម្នាក់​ជា​ទារិកា​អាយុ​ទើប​តែ​១៨​ខែ។ ជា​ទោស​ដ៏​ធ្ងន់ ដែល​រដ្ឋ​អាជ្ញាហ្វីលីពីន​សង្ឃឹម​ថា​អាច​ព្រមាន​ដល់​គ្រប់​ជន​ខិលខូច​និង​អ្នក​ជួញដូរ​មនុស្ស​បាន។

Unicef ប្រកាស​កាលពី​ឆ្នាំ​២០២១​ថា​ហ្វីលីពីន​ជា​ប្រភព​ផលិតកម្ម​ផ្លូវភេទ​កុមារ​នៅលើ​ពិភពលោក
Unicef ប្រកាស​កាលពី​ឆ្នាំ​២០២១​ថា​ហ្វីលីពីន​ជា​ប្រភព​ផលិតកម្ម​ផ្លូវភេទ​កុមារ​នៅលើ​ពិភពលោក AP - Aaron Favila
ផ្សាយពាណិជ្ជកម្ម

Peter Gerard Scully ទណ្ឌិត​ជាតិ​អូស្ត្រាលី​នេះ មាន​ទោស​អស់​មួយ​ជីវិត​រួច​ស្រាប់​ទៅ​ហើយ​ពីបទ​រំលោភ​និង​ជួញដូរ​មនុស្ស​ (ក្មេង​ស្រី)។ នៅ​ថ្ងៃ​នេះ តុលាការ​ក្រុង​Cagayan de Oro បាន​សម្រេច​សាលក្រម​ថ្មី​មួយ​បន្ថែម​ទៀត លើ​រូប​អ្នក​ទោស​អូស្រ្តាលីនេះ​និង​ជនជាប់​ចោទជា​​ដៃគូ​គ្នាចំនួន​​​បី​នាក់​ផ្សេង​ទៀត។

នាង ​Lovely Margallo ជា​មិត្ត​ស្រី​ ក៏​ត្រូវ​បាន​តុលាការ​ហ្វីលីពីន កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​១២៩​ឆ្នាំ​ដែរ។​ ពីរ​នាក់​ទៀត ត្រូវ​ជាប់​ពន្ធនាគារម្នាក់ៗ​លើសពី​៩​ឆ្នាំ។ ជន​ទាំង​បួនរង​ការ​ចោទ​ប្រកាន់​ពី​​​តុលាការ​ចំនួន​ ៦០​ករណីល្មើស មាន​ជាអាទិ៍​ អំពើ​ជួញដូរ​មនុស្ស ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវភេទ​លើ​កុមារ ចាប់​រំលោភបំពាន​ផ្លូវភេទ​​ និង​ជួញដូរ​រូបភាព​អាភាស​ផ្លូវភេទ​របស់​កុមារ។ ​ជន​រងគ្រោះដែល​ក្មេង​ជាង​គេ​បំផុត​មាន​អាយុ​ទើប​​តែ​១៨​ខែ។ ប្តីប្រពន្ធ​ទណ្ឌិត​ បាន​ធ្វើ​បាបក្នុង​កំរិត​ខ្លាំង​ហួស​បំផុត​លើ​​ជន​រងគ្រោះចំនួន​៧​នាក់។ នេះ​បើ​តាម​ការ​រៀប​រាប់​រដ្ឋ​អាជ្ញាហ្វីលីពីន។

ចាប់​ខ្លួន​បាន​នៅ​ឆ្នាំ​២០១៥ នៅភាគ​ខា​ងត្បូង​ប្រទេស​ហ្វីលីពីន ទណ្ឌិតScully ​បានរត់​ចេញ​ពីប្រទេស​កំណើត​អូស្ត្រាលី​ដើម្បី​​គេចខ្លួនពី​បទ​ចោទប្រកាន់​លួច​បន្លំ​ នៅ​ឆ្នាំ​២០១១ ហើយ​បាន​បង្កើត​ក្រុមហ៊ុន​លក់​រូបភាព​អាសអាភាស​តាម​អនឡាញ​ ថត​កុន​កូនជ្រូក​របស់​​​ក្មេង​ជំទង់ៗ រួម​រក្ស​ជាមួយ​មនុស្ស ជាមួយ​វត្ថុ យក​ទៅលក់​ឱ្យ​អតិថិជន​នៅ​អាល្លឺម៉ង់ សហរដ្ឋ​អាមេរិក និង​ប្រេស៊ីល។

បើ​តាម​អាជ្ញាធរ​ហ្វីលីពីន មាន​កុមារ​រាប់ពាន់​នាក់​ជា​ជនរងគ្រោះ​ ហើយជា​ញឹកញយ​​មាន​ការ​ព្រមព្រៀង​ពី​ឪពុកម្តាយ​ទៀត។ ភាព​ក្រីក្រ ​និយាយ​ភាសា​អង់គ្លេស​ និង​ភាព​រីក​ចម្រើន​ផ្នែក​អ៊ីនធ័រនែត បាន​ធ្វើ​ឱ្យ​ជំនួញ​ផ្លូវភេទ​កុមារ​កាន់​តែ​មាន​សន្ទុះ​នៅហ្វីលីពីន។ កាលពី​ឆ្នាំ​២០២១ មូលនិធិដើម្បី​កុមារ​របស់​អង្គការសហប្រជាជាតិ​បាន​ប្រកាស​ ថា​ហ្វីលីពីនបាន​ក្លាយ​ជា​ប្រភព​ផលិតកម្ម​ផ្លូវភេទ​កុមារ​នៅលើ​ពិភពលោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ