អានតួអត្ថបទ
ចិន-ចូល​ឆ្នាំ​ថ្មី-កូវីដ

ចិន ៖ ចរន្ត​ធ្វើ​ដំណើរ​ទៅ​ចូល​ឆ្នាំថ្មី​​នៅស្រុកកំណើត​​ ចាប់​ផ្តើម​ ទន្ទឹម​នឹង​​កូវីដ​ឡើង​ខ្លាំង

​បន្ទាប់​ពី​ជាប់​បម្រាមកូវីដ​​អស់​ពេល​ជិត​បី​ឆ្នាំ​ ចិន​អាច​ប្រារព្វ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំចិន​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ ទី ២១​មករា ២០២៣ ខាង​មុខ ជា​លើក​ទី​មួយ ​ដោយ​គ្មាន​ការ​ហាមឃាត់​អ្វី​ទាំង​អស់​។ តាម​ទម្លាប់ចិន​ ការ​អបអរពិធីបុណ្យ​​ឆ្នាំថ្មី មាន​រយៈ​ពេល​៤០​ថ្ងៃ ដោយចាប់​ផ្តើម​ពី​​ថ្ងៃសៅរ៍​ទី ៧មករា​នេះ​ទៅ ជាមួយ​នឹង​ការ​ផ្តើម​ធ្វើ​​ចលនា​បំលាស់​ទី​​ទៅ​ស្រុក​កំណើត​យ៉ាង​សន្ធឹកសន្ធាប់​បំផុត។ ប៉ុន្តែ​ដំណើរ​​រីករាយជួបជុំគ្នា​​​ឆ្នាំ​ថ្មី​ ក៏​ជា​ការ​សម្រួល​ឱ្យ​មាន​​​​​រលក​ចម្លង​កូវីដ​កាន់​តែ​ធំ​ដែរ។

ចិន ៖ ចរន្ត​ធ្វើ​ដំណើរ​ទៅ​ចូល​ឆ្នាំថ្មី​​នៅស្រុកកំណើត​​ ចាប់​ផ្តើម​ ទន្ទឹម​នឹង​​កូវីដ​ឡើង​ខ្លាំង
ចិន ៖ ចរន្ត​ធ្វើ​ដំណើរ​ទៅ​ចូល​ឆ្នាំថ្មី​​នៅស្រុកកំណើត​​ ចាប់​ផ្តើម​ ទន្ទឹម​នឹង​​កូវីដ​ឡើង​ខ្លាំង © Andy Wong / AP
ផ្សាយពាណិជ្ជកម្ម

អាក់ខាន​អស់​ពីរ​ឆ្នាំ នេះ​ជា​លើក​ទីមួយ ដែលពលរដ្ឋ​ចិន​អាច​មាន​សេរីភាព​ប្រារព្វ​​ពិធី​បុណ្យចូល​ឆ្នាំ​ថ្មី​ ដោយ​សេរី ព្រោះ​​លែង​មាន​ហើយ​​នយោបាយ​​សូន្យកូវីដ និង​គ្មានទេ​​ការ​បិទ​ខ្ទប់ ​ការ​ធ្វើ​ចត្តាឡីស័ក ឬ​ការ​ធ្វើ​តេស្ត។ អ្នក​វិនិយោគ​សង្ឃឹម​ថា​ ការ​បើក​ប្រទេស​ឡើង​វិញ នឹង​អាច​ផ្តល់​ភាព​ស្រស់​បំព្រងឡើង​វិញ​​ដល់​សេដ្ឋកិច្ច​ជាតិ ដែល​ចុះ​អាប់​អួរ​យ៉ាង​ខ្លាំង​បំផុត​មិន​ធ្លាប់​ជួបប្រទះ​សោះ​ក្នុង​រយៈ​ពេលជិត​​កន្លះ​សតវត្សរ៍​កន្លង​មក​នេះ។ រថភ្លើង​ យន្តហោះ នឹង​ត្រូវ​មាន​ជិះ​​ពេញណែន​ឡើង​វិញ​ដែរ បើ​ទោះ​បី​ជា​អាជ្ញាធរ​គិត​ថា ចំនួន​អ្នក​ដំណើរ​អាច​នៅ​ទាប​ជាង​កំរិត​មុន​សម័យ​កូវីដ​ក៏ដោយ។

បើ​តាម​ការ​ព្យាករ​របស់​​ក្រសួង​ដឹកជញ្ជូន​ សកម្មភាព​​ធ្វើ​ដំណើរនឹង​​កើន​ឡើង​ដល់​២ពាន់​លាន​ ក្នុង​រយៈ​ពេល​៤០​ថ្ងៃ​នៃវេលា​​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ដែល​ចាប់ផ្តើម​​ពី​ថ្ងៃ​ទី​៧មករា​នេះ​ទៅ។ ជា​ការ​កើន​ឡើង​ប្រមាណ​៩០,៥%​ ឬ​ត្រូវ​ជា​៧០,៣%​បើ​ប្រៀប​ទៅ​ចំនួន​ធ្វើ​ដំណើរ​កាលពី​ឆ្នាំ​២០១៩ មុនផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ​១៩។

ប៉ុន្តែទន្ទឹម​នឹង​ភាព​រីក​រាយ​​បានសេរីភាពទៅ​ចូល​ឆ្នាំជាមួយ​គ្រួសារ​​​ ចរន្ត​ធ្វើ​ដំណើរ​ត្រលប់​ទៅ​លេង​ស្រុក​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ដ៏​សន្ធឹកសន្ធាប់​នេះ ក៏​ជា​ឱកាស​បង្ក​ឱ្យ​មាន​ការ​រីករាលដាល​ចម្លង​កូវីដ​ដល់​កំពូល​ ទៅ​កាន់​ក្រុងតូចៗ និង​តំបន់​ដាច់​ស្រយាល​ ដែល​មាន​ប្រព័ន្ធ​សុខាភិបាល និង​សម្ភារៈ​ព្យាបាលទន់​ខ្សោយ​។ អាជ្ញាធរ​បាន​ប្រកាស​ពង្រឹង​សេវា​​ បើក​គ្លីនិក និង​ចាត់​វិធានការ​ការពារ​អ្នក​ជំងឺ​​ងាយ​រង​គ្រោះ​ហើយ​ តែ​តំបន់​ជនបទ​ចិន​ធំ​ទូលាយ​ខ្លាំង​ណាស់ ប្រជាជន​ក៏​ច្រើន​ ឯ​ធនធាន​ថ្នាំ​ក៏​មិន​គ្រប់គ្រាន់​បើ​គិត​ជា​មធ្យមភាគ​សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ទៅ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នក​នាំពាក្យ​គណៈកម្មការ​សុខាភិបាល​ជាតិ លោក មី ហ្វេង Mi Feng។

ហេតុ​ដូច្នេះហើយ​បាន​ជា ពលរដ្ឋ​ចិនខ្លះ​បាន​សម្តែង​ការ​​​អបអរ​ចង់ជួប​ជុំ​គ្រួសារ​ឆ្នាំ​ថ្មី តែ​ខ្លះ​ទៀត​​ព្រួយ​បារម្ភ​ខ្លាចមាន​ការ​​ចម្លង​កូវីដ​ទៅ​ឪពុកម្តាយ​ចាស់ៗ​។

សូម​រំលឹក​ថា គ្រាន់​តែ​រដ្ឋាភិបាល​​ក្រលាស់​នយោបាយ​ បោះបង់​វិធានការ​សូន្យកូវីដ​ភ្លាម ករណីវិជ្ជមានបាន​ផ្ទុះ​ឡើង​​យ៉ាង​ខ្លាំង មន្ទីរ​ពេទ្យ​ចាល់​ណែន អស់​ថ្នាំ​សង្កូវ និង​ការ​បន្ត​កន្ទុយ​រង់ចាំ​បញ្ចុះ​សព។ ចាប់​ពី​ថ្ងៃ​អាទិត្យ​ទី ៨​មករា​ទៅ ចិន​បើក​ព្រំប្រទល់​ជាមួយ​ហុងកុង​ និង​បញ្ចប់​កាតព្វកិច្ច​ធ្វើ​ចត្តាឡីស័កសម្រាប់​អ្នក​ដំណើរ​ត្រលប់​ចូល​ស្រុក។ ប្រជាជន​ចិន​ក៏​អាច​ធ្វើ​ដំណើរ​ទៅ​បរទេស​បាន​វិញ តែ​មាន​ប្រទេស​ជាង​១០​នៅលើ​ពិភពលោក បាន​ទាមទារ​ឱ្យ​អ្នក​ដំណើរ​មក​ចិន​ត្រូវ​បង្ហាញ​តេស្តអវិជ្ជមាន​​វិញ​ម្តង​ទើប​ឱ្យ​ចូលក្នុង​ប្រទេស​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ