អានតួអត្ថបទ
ហ្សកហ្ស៊ី-រុស្ស៊ី

ហ្សកហ្ស៊ី ប្រឆាំងនឹងគម្រោងបង្កើតមូលដ្ឋានទ័ពរុស្ស៊ីក្នុងតំបន់ផ្តាច់ខ្លួន ជាប់ប្រទេសហ្សកហ្ស៊ី

ថ្ងៃអង្គារទី ៦ កុម្ភៈ ប្រធានាធិបតីហ្សកហ្ស៊ី លោកស្រី Salome Zourabichvili បានថ្លែងបរិហារអំពី « គ្រោះថ្នាក់ » ដល់សន្តិសុខជាតិ ក្នុងករណីដែលគម្រោងមូលដ្ឋានទ័ពរុស្ស៊ី អាចលេចរូបរាងឡើង នៅលើដែនដី អាប់ខាហ្ស៊ី ដែលជាតំបន់ផ្តាច់ខ្លួនជាប់ព្រំប្រទល់ នឹងប្រទេសហ្សកហ្ស៊ី និងជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី។ បន្ទាប់ពីតំបន់ អាប់ខាហ្ស៊ី បានប្រាសកាលពីខែតុលា ឆ្នាំ ២០២៣ ថាខ្លួននឹងអនុញ្ញាតឲ្យដាក់មូលដ្ឋានទ័ពសម្រាប់នាវាចម្បាំងរុស្ស៊ី នៅតាមបណ្តាយ ឆ្នេរសមុទ្រខ្មៅ ហ្សកហ្ស៊ីបានថ្លែងថ្កោលទោសភ្លាមៗ លើទង្វើនេះ ដោយចាត់ទុកថាជាការរំលោភ យ៉ាងច្បាស់ក្រឡែតលើ អធិបតេយ្យភាព និង បូរណភាពទឹកដី របស់ខ្លួន។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ រុស្ស៊ីមានមូលដ្ឋានទ័ពមួយចំនួនរួចទៅហើយ ក្នុងតំបន់ អាប់ខាហ្ស៊ី និង អូសេទីខាងត្បូង។ កាលពីឆ្នាំ ២០០៨  រុស្ស៊ី ធ្លាប់បានប្រកាសទទួលស្គាល់ឯករាជ្យភាព នៃតំបន់ផ្តាច់ខ្លួនទាំងពីរនេះ ក្រោយមានជម្លោះបង្ហូរឈាមក្នុងរយៈពេលខ្លី ជាមួយនិងប្រទេសហ្សកហ្ស៊ី។

ហ្សកហ្ស៊ី ប្រឆាំងនឹងគម្រោងបង្កើតមូលដ្ឋានទ័ពរុស្ស៊ីក្នុងតំបន់ផ្តាច់ខ្លួន ជាប់ប្រទេសហ្សកហ្ស៊ី
ហ្សកហ្ស៊ី ប្រឆាំងនឹងគម្រោងបង្កើតមូលដ្ឋានទ័ពរុស្ស៊ីក្នុងតំបន់ផ្តាច់ខ្លួន ជាប់ប្រទេសហ្សកហ្ស៊ី AP - Mindaugas Kulbis
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ