អានតួអត្ថបទ
បវេសនកាល​បារាំង

ពាក់ម៉ាស បិទមុខ នៅ​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំសិក្សាថ្មី នៅប្រទេស​បារាំង

នៅ​ប្រទេស​បារាំង សិស្សានុសិស្ស​ជាង ១២​លាន​នាក់ ត្រូវ​ចូលរៀន​ឆ្នាំ​សិក្សា​ថ្មី នៅថ្ងៃ អង្គារ​នេះ បើទោះបីជា​ជំងឺ​កូវីដ​កំពុង ​ចាប់រីករាលដាល​ខ្លាំង ឡើងវិញ​នៅ​តាម​តំបន់​មួយចំនួន ក៏ដោយ។ តាម​រដ្ឋមន្រ្តី​ក្រសួងអប់រំ​បារាំង សាលា​នៅ​ទូទាំង​ប្រទេស បាន​បើកទ្វារ ទទួល​សិស្ស និង​ត្រូវ​អនុវត្ត​វិធានការ​ការពារ​សុខភាព​ជាចាំបាច់ ដូចជា ការពាក់ម៉ាស ការលាងដៃ នឹងទឹកអាល់កុល និង​ការរក្សា​គម្លាត​សង្គម។ ជារួម​លើកលែង​តែ​សិស្ស​នៅបឋមសិក្សា និង​សាលាមតេយ្យ សិស្ស​សាលា​ចាប់ពី​ថ្នាក់​មធ្យមសិក្សា និង​វិទ្យាល័យ ត្រូវ​ពាក់ម៉ាស​ជាប់​ជាប្រចាំ នៅក្នុង​ថ្នាក់ និង​នៅទីធ្លា​របស់​សាលា។ សម្រាប់​ម្តាយសិស្ស មួយចំនួន ការបើកបវេសនកាល​ជា​រឿងល្អ សម្រាប់​ក្មេង ប៉ុន្តែ ពួកគេ​ក៏ព្រួយបារម្ភ​ណាស់ដែរ​ពីការប្រឈម​នឹង​ការឆ្លង​មេរោគកូរ៉ូណា នៅ​តាម​សាលារៀន។

ក្មេងសិស្សសាលា​បារាំង ១២​លាន​នាក់​ចូលរៀន​ឆ្នាំសិក្សា​ថ្នី ចាប់ពីថ្ងៃអង្គារ​ទី​១​កញ្ញា ២០២០
ក្មេងសិស្សសាលា​បារាំង ១២​លាន​នាក់​ចូលរៀន​ឆ្នាំសិក្សា​ថ្នី ចាប់ពីថ្ងៃអង្គារ​ទី​១​កញ្ញា ២០២០ REUTERS - ERIC GAILLARD
ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ