អានតួអត្ថបទ
អូតង់-សង្គ្រាមអ៊ុយក្រែន

អង្គការ​សម្ព័ន្ធ​អាត្លង់ទិក​បដិសេធ​មិន​បង្កើត​តំបន់ហាម​ឃាត់​ហោះហើររបស់អ៊ុយក្រែន

អង្គការ​ណាតូ ឬ​អូតង់ បាន​ប្រកាសថ្កោលទោស​រុស្ស៊ី ដែល​បាន​វាយប្រហារ​លើ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​អ៊ុយក្រែន ហើយ​សន្យា​ដាក់​ទណ្ឌកម្មថ្មី​បន្ថែមលើ​រុស្ស៊ី ដើម្បី​បិទបញ្ចប់​សង្គ្រាម ប៉ុន្តែ​បក្ស​សម្ព័ន្ធអាត្លង់ទិក​ មិន​បង្កើត​តំបន់​ហោះហើរ​ហាមឃាត់ នៅ​អ៊ុយក្រែន និង​តាមសំណើ​របស់​អ៊ុយក្រែន​ទេ​។ អូតង់​/ណាតូ សម្រេច​ដូច្នេះ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​សង្គ្រាម​ទូទៅ​នៅ​អឺរ៉ុប។

អង្គការ​សម្ព័ន្ធ​អាត្លង់ទិក​បដិសេធ​មិន​បង្កើត​តំបន់ហាម​ឃាត់​ហោះហើររបស់អ៊ុយក្រែន
អង្គការ​សម្ព័ន្ធ​អាត្លង់ទិក​បដិសេធ​មិន​បង្កើត​តំបន់ហាម​ឃាត់​ហោះហើររបស់អ៊ុយក្រែន REUTERS - YVES HERMAN
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​ប្រជុំ​បន្ទាន់​ថ្នាក់រដ្ឋមន្ត្រីការបរទេសអូតង់ ​លោក​អគ្គលេខាធិការ យែន ស្តុលទែនប៊ែរ Jens Stoltenberg ​អង្គការ​ណាតូ/អូតង់បាន​ពន្យល់​ថា សមាជិក​អង្គការទាំងអស់​បាន​​​បដិសេធមិនលូក​ដៃ​ឱ្យ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​សង្គ្រាមនៅ​អ៊ុយក្រែន​ទេ។

អូតង់/ណាតូ មិន​​ស្វែង​រក​ជម្លោះ​ជាមួយ​នរណាទេ ជា​សម្ព័ន្ធ​ការពារ​សន្តិសុខ និង​ការពារ​ដែនដី​ ទើប​អង្គការ​មិន​អាចផ្តល់​ចម្លើយ​វិជ្ជមាន​ទៅ​នឹង​សំណើរបស់​អ៊ុយក្រែនសុំ​បង្កើត​តំបន់​ហោះហើរ​ហាមឃាត់នោះ​។ បង្កើត​តំបន់​ហោះហើរ​ហាមឃាត់ ជាវិធានការ​វាយប្រយុទ្ធ ​​ដែលមាន​ន័យ​ស្មើ​នឹង​ចូល​ធ្វើ​សង្គ្រាម ដោយ​អង្គការ​ត្រូវ​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ធ្វើ​ប្រតិបត្តិការ​ការពារ​ដែន​អាកាសអ៊ុយក្រែន និង​បាញ់​ទម្លាក់​យន្តហោះរុស្ស៊ី ដើម្បី​បង្ខំ​រុស្ស៊ី​ឱ្យ​គោរព​តំបន់​ហោះហើរ​ហាមឃាត់។ នេះ​ជា​កា​រពន្យល់​របស់​លោក​ប្រមុខ​អង្គការ​អូតង់​ ដោយ​គូសបញ្ជាក់​ថែមទៀត​ថា អង្គកា​រមានទំនួល​ខុស​ត្រូវ​ធ្វើ​យ៉ាងណា​បញ្ឈប់​សង្គ្រាម​របស់​រុស្ស៊ីនៅ​អ៊ុយក្រែនមិន​ឱ្យ​រាលដាល​ ​ ព្រោះបើ​រាលដាល​នោះ​​គ្រោះថ្នាក់មាន​កាន់​តែ​​ខ្លាំង​ មហន្តរាយ​កាន់​តែ​អាក្រក់ ​មនុស្សរងទុក្ខ​កាន់​តែ​ច្រើន​។

ការ​វាយប្រហារ​​​លើ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ នៅភាគ​ខាង​ត្បូង​ប្រទេសអ៊ុយក្រែន​យប់មិញ ជា​ទង្វើ​គ្មាន​ទំនួលខុស​ត្រូវមួយ​​នៃ​សង្គ្រាមដែល​ចាំបាច់​ត្រូវ​បិទ​បញ្ចប់​ឱ្យ​បាន​។ នេះ​ជាពាក្យ​ទទូច​របស់​លោក​យែន ស្តុលទែនប៊ែរ។

លោកយែន ស្តុលទែនប៊ែរ បានព្រមាន​ថា ស្ថានភាពនៅ​អ៊ុយក្រែន​កាន់​តែអាក្រក់​នៅ​ថ្ងៃខាងមុខ ជនស៊ីវិលនឹង​ស្លាប់​កាន់​តែ​ច្រើន ប្រទេសកាន់​តែ​​ហិនហោច ព្រោះ​រុស្ស៊ី​នឹង​ប្រើ​អាវុធ​ធុនធ្ងន់​កាន់​កាន់​តែ​ច្រើន​ ដើម្បី​ឈ្នះ។ អង្គការ​បា​ន​ពង្រឹង​ការ​ការពារ​ខ្លួន​រួច​ជា​ច្រើន​ហើយ ដោយ​បានដាក់​ពង្រាយ​ជា​លើក​ទីមួយ​កងកម្លាំង​ប្រតិកម្មរហ័ស ចំនួន​រាប់​ពាន់​នាក់​ នៅ​តាម​ព្រំ​ដែន​ភាគ​ខាង​កើត​របស់​អូតង់ ហើយ​​កងកម្លាំង​យន្តហោះ​ចម្បាំង​១៣០គ្រឿង ព្រមទាំង​កង​នាវាយោធា​ជាង​២០០គ្រឿង​ ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ជើង​ការដែរ។

នេះ​ជា​វិធានការ​ដំបូងដែល​អង្គការ​អាច​នឹង​ពង្រឹង​​បន្ថែម​បើ​ចាំ​បាច់។ លោក​អគ្គលេខា​ធិការ​អង្គការ​អូតង់​បាន​ធានា​​ថា អង្គការ​បាន​កោះ​ជំនួប​ប្រជុំក្រុម​រដ្ឋមន្ត្រីការពារ​ជាតិ​ នៅ​ថ្ងៃ​ទី ១៦មីនា ដើម្បី​សម្រេច​ចិត្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ