អានតួអត្ថបទ
ផែនដី- ទឹកភ្លៀង

ការ​សិក្សា ៖ ទឹកភ្លៀងនៅទូទាំងពិភពលោក ជា​ទឹក​មិន​ស្អាតសម្រាប់​បរិភោគ

ទឹកភ្លៀង​ជា​ទឹក​មិនស្អាត មិនអាច​បរិភោគ​បាន​ទេ ព្រោះ​មាន​ជាតិ​ពុល​ហួស​កំរិត​សុវត្ថិភាព​សុខភាព។ នេះ​បើតាម​ការ​សិក្សា​​ថ្មី​មួយ​ របស់​ក្រុម​អ្នក​ស្រាវជាវ​វិទ្យាសាស្ត្រ​នៃ​សកលវិទ្យាល័យ​ស្តុកខុល ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​បរិស្ថាន  Environmental Science and Technology។​

ការ​សិក្សា ៖ ទឹកភ្លៀងនៅទូទាំងពិភពលោក ជា​ទឹក​មិន​ស្អាតសម្រាប់​បរិភោគ
ការ​សិក្សា ៖ ទឹកភ្លៀងនៅទូទាំងពិភពលោក ជា​ទឹក​មិន​ស្អាតសម្រាប់​បរិភោគ (AP / JPP )
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ទិន្នន័យ​​ គ្មានតំបន់​ណា​មួយ​នៃភពផែនដី ​មាន​​​ទឹកភ្លៀង​ ជា​ទឹក​​ស្អាត​ អាច​​​បរិភោគបាន​ទេ។ នេះ​ជា​សេចក្តីប្រកាស​របស់​លោក​ អៀន ខាហ្សិន Ian Cousins សាស្ត្រាចារ្យ​នៅសកលវិទ្យាល័យ​ស្តុកខុល​ ដែល​ជា​អ្នក​​ដឹកនាំ​​សិក្សាអំពី​គុណភាព​ទឹកភ្លៀង។

តាម​រយៈ​​ទិន្នន័យប្រមូល​បាន​​តាំងពី​ឆ្នាំ​២០១០​មក ​ក្រុមការងារ​របស់​លោក អៀន ខាហ្សិន ​បាន​វិភាគ​ឃើញ​ថា សូម្បី​តែ​នៅ​តំបន់​អង់តាកទិក និង​ខ្ពង់រាប​ទីបេ ដែល​គេ​ចាត់​ទុក​ជា​កន្លែង​មាន​បរិស្ថាន​ល្អ​ជាងគេ ក៏​គេ​រកឃើញ​មាន​ជាតិ​ពុល​ក្នុង​ទឹក​ភ្លៀង លើស​កំរិត​សុវត្ថិភាព​ដែល​ភ្នាក់ងារ​ការពារ​បរិសា្ថន​អាមេរិកកំណត់​ដែរ។ ទឹកភ្លៀង នៅ​តំបន់​ទាំងពីរ មាន​កំរិត​​ជាតិ​ពុល Per polyfluoroalkylées ​ហៅកាត់​ថា PFAS ​ដល់​ទៅ​១៤​ដង​លើស​ទឹក​ស្អាត​សម្រាប់​បរិភោគ​នៅ​​សហរដ្ឋ​អាមេរិក។

​មាន​នៅក្នុង​សំបក​វេចខ្ចប់​ សាប៊ូកក់សក់​ ឬ​ក្នុង​ផលិតសំអាង PFAS ជាប់​​​​ងារ​ថា​ជា​ “សារធាតុ​គីមីអមតៈ” ព្រោះ​វា​អាច​បញ្ជ្រាប​ចូល​ក្នុង​សរីរាង្គកាយ​មនុស្ស​យ៉ាង​យឺតៗ​ជា​ទីបំផុត ហើយ​កក​គផ្តុំនៅក្នុង​ខ្លួន​យើង​។ ការ​សិក្សា​ខ្លះ​បាន​បញ្ជាក់​ថា PFAS ​អាច​បង្ក​ឥទ្ធិពល​អាក្រក់​លើសុខភាព​ច្រើនយ៉ាង​ដូចជា ធ្វើ​ឱ្យមនុស្ស​​អារ ធ្វើឱ្យ​​ទារក​ក្នុង​ផ្ទៃ​លូតលាស់​មិន​ល្អ អាចបង្ក​ហានិភ័យកើត​ជំងឺ​មហារីក (ប្រូស្តាត តម្រងនោម និង​ពងស្វាស) និង​បង្កើន​កំរិត​ជាតិ​ខ្លាញ់ក្នុង​ឈាម។ ក្រោយ​ពី​រកឃើញ​​ថា​​ PFAS អាច​នឹងធ្វើ​ឱ្យ​ប្រព័ន្ធការពារខ្លួន​កុមារ​មិន​ឆ្លើយ​តប​នឹង​ថ្នាំបង្ការ ភ្នាក់ងារ​បរិស្ថានអាមេរិក ទើប​បានបន្ទាប​​កំរិតសុវត្ថភាព​​​សារធាតុ​គីមីអតមៈ ​ក្នុង​ទឹក​ស្អាត​បន្ថែម​ទៀត។ នេះ​បើ​តាម​លោក​សាស្ត្រាចារ្យ​អៀន ខាហ្សិន​ដដែល។

នៅក្នុង​របាយការណ៍​លោក ខាហ្សិន​ បានអះអាងថា ពេល​នេះ សារធាតុ​គីមី PFAS ​មាន​គ្រប់​ទិសទី​និងកាន់​ក្រាស់ ​លែង​អាច​ជម្រះ​បាត់​ពី​ផែនដី​បាន​ហើយ។ ជាតិ​ពុល​បាន​ឆ្លង​ពេញ​ផែនដី ដោយ​មិនអាច​​បក​ថយ​បាន​ទេ ហើយ​គ្មាន​ដីមួយ​ដុំ​ណាមួយ​ស្អាត​ មាន​សុវត្ថិភាព​គ្រប់​គ្រាន់​សម្រាប់​ជីវិត​ឡើយ។ ដូច្នេះ​មនុស្សជាតិ​ត្រូវ​រៀន​រស់​មួយ​ជាតិ​ពុល​នេះ ដែល​មាន​នៅគ្រប់​ទិសទី​ នៅ​លើ​ភ្នំ ក្នុង​ប្រភព​ទឹក​ ឬចំណីអាហារ​​។

​២០ឆ្នាំ​ចុងក្រោយ​នេះ កំរិត​ជាតិ​ពុល​ PFAS ​ក្នុង​សរីរាង្គកាយមនុស្ស​បាន​ចុះ​ថយ​គួរ​ជា​ទី​កត់​សម្គាល់ តែ​កំរិត​ជាតិពុល​PFAS ក្នុង​បរិយាកាស​នៅ​ដដែល។ ការ​ចុះ​ថយ​ គឺ​ដោយសារ​​ គេ​បាន​យល់​ពី​កាន់តែ​ច្រើន​ពី​ភាពពុល​របស់​សារធាតុគីមី​មួយ​នេះ និង​បាន​ផ្តល់​អនុសាសន៍​ឱ្យ​បន្ថយ​កំរិត​PFAS​ក្នុង​ផលិតផល បាន​ជាង​មួយ១លានដង​​តាំងពី​ឆ្នាំ​២០០០​មក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ