អានតួអត្ថបទ

អ្នកជំនាញ៖គ្រាប់បែកវិទ្យុសកម្មមិនបង្កឲ្យស្លាប់មនុស្សច្រើនសម្បើមទេ តែបង្កឲ្យមានការភ័យខ្លាចខ្លាំង

រុស្ស៊ី​បាន​ចោទ​អ៊ុយក្រែន​ជា​ថ្មី​ពី​បទ​ចង់​ប្រើ​គ្រាប់បែក​កខ្វក់ ឬ​ហៅ​ជា​គ្រាប់បែក​វិទ្យុសកម្ម។ នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ចន្ទ ទី២៤ តុលា ប្រធានរឿង​ដដែល​មួយ​នេះ​ត្រូវ​បាន​មេបញ្ជាការ​កងទ័ព​រុស្ស៊ី​លើក​យក​ទៅ​ជជែក​ជាមួយ​មេបញ្ជាការ​កងទ័ព​អាមេរិក។ តែ​អ៊ុយក្រែន​បន្ត​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​របស់​រុស្ស៊ី ហើយ​អង្គការ​អូតង់ និង​បស្ចិមប្រទេស​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​រុស្ស៊ី​ថា​ជា​លេស​មួយ​របស់​រុស្ស៊ី។ អូតង់ និង​បស្ចិមលោក​បាន​ចេញ​មុខ​ព្រមាន​រុស្ស៊ី​កុំ​ឲ្យ​យក​រឿង​គ្រាប់បែក​វិទ្យុសកម្ម​នេះ​ធ្វើ​ជា​លេស​ដើម្បី​បង្កើត​ឲ្យ​មាន​ភាព​ប្រទូស្រ្តាយ​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន។ តើ​គ្រាប់បែក​កខ្វក់ ឬ​ហៅ​គ្រាប់បែក​វិទ្យុសកម្ម​ដែល​រុស្ស៊ី​បាន​លើក​ឡើង​នេះ​ជា​គ្រាប់បែក​អ្វី​ទៅ?។ យើង​ស្តាប់​ចម្លើយ​របស់​លោក​អូលីវីយេ ឡឺពីក អ្នកជំនាញ​អាវុធគីមី ជីវសាស្រ្ត និង​អាវុធ​នុយក្លេអ៊ែរ។

អ្នកជំនាញថា គ្រាប់បែកវិទ្យុសកម្មមិនបង្កឲ្យស្លាប់មនុស្សច្រើនសម្បើមទេ តែបង្កឲ្យមានការភ័យខ្លាចខ្លាំង។
អ្នកជំនាញថា គ្រាប់បែកវិទ្យុសកម្មមិនបង្កឲ្យស្លាប់មនុស្សច្រើនសម្បើមទេ តែបង្កឲ្យមានការភ័យខ្លាចខ្លាំង។ REUTERS/Shaam News Network/Handout
ផ្សាយពាណិជ្ជកម្ម

« គ្រាប់បែក​កខ្វក់​ត្រូវ​បាន​គេ​ហៅ​ជា​គ្រាប់បែក​វិទ្យុសកម្ម។ គឺ​ជា​គ្រាប់បែក​ដែល​ជា​ទូទៅ​នៅ​ខាង​ក្នុង​ត្រូវ​បាន​គេ​ដាក់​លាយ​គ្នា​នូវ​សារធាតុ​ផ្ទុះ​ធម្មតា និង​សារធាតុ​វិទ្យុសកម្ម។ សារធាតុ​វិទ្យុសកម្ម​នេះ​ទៀត​សោត​អាច​មាន​ប្រភព​ពី​ឧស្សាហកម្ម ឬ​វេជ្ជសាស្រ្ត។ កម្មវត្ថុ​នៃ​ការ​ប្រើ​គ្រាប់បែក​កខ្វក់ ឬ​គ្រាប់បែក​វិទ្យុសកម្ម​នេះ គឺ​ដើម្បី​សាយភាយ​សារធាតុ​វិទ្យុសកម្ម​ទៅ​លើ​ផ្ទាំងស៊ីប​មួយ និង​ដើម្បី​បំពុល​បរិស្ថាន។

តាម​ធម្មតា គ្រាប់បែក​កខ្វក់ ឬ​គ្រាប់បែក​វិទ្យុសកម្ម​នេះ​មិន​បង្ក​ឲ្យ​មាន​ការ​ស្លាប់​មនុស្ស​ច្រើន​សម្បើម​ទេ។ ផ្ទុយ​ទៅ​វិញ គ្រាប់បែក​ប្រភេទ​នេះ​បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាច​ខ្លាំង​ណាស់។ ចូរ​កុំ​ភ្លេច​ថា វត្តមាន​សារធាតុ​វិទ្យុសកម្ម​តិច ឬ​ច្រើន​នៅ​ទីតាំង​មួយ ឬ​ទីកន្លែង​មួយ​ធ្វើ​ឲ្យ​ទីតាំង ឬ​ទីកន្លែង​នោះ​លែង​ជា​ទីកន្លែង​ស្អាត និង​ពិបាក​រស់នៅ​បាន​ទៀត​ឡើយ។ មួយ​វិញ​ទៀត សារធាតុ​វិទ្យុសកម្ម​បង្ក​ឲ្យ​មាន​ជំងឺ​ដូច​ដែល​គេ​បាន​ស្គាល់​ច្បាស់​តាំង​ពី​ក្រោយ​គ្រោះថ្នាក់​ផ្ទុះ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឆែរណូប៊ីល។

សុទ្ធសឹង​ជា​ជំងឺ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាទូទៅ​នឹង​ការ​ប្រឈម​របស់​មនុស្ស​ទៅ​នឹង​សារធាតុ​វិទ្យុសកម្ម »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ