អានតួអត្ថបទ
អ៊ុយក្រែន

អ៊ុយក្រែនទទួល​បាន​ប្រព័ន្ធ​ការពារ​មីស៊ីល​ថ្មី​ពី​បស្ចិមលោក

នៅថ្ងៃចន្ទទី៧ វិច្ឆិកា ២០២២នេះ អ៊ុយក្រែន​បាន​ទទួល​ប្រព័ន្ធ​ការ​ពារ​អាកាស​ថ្មី​ពី​បស្ចិមលោក ដើម្បីទប់ទល់​នឹង​មីស៊ីល​របស់​រុស្ស៊ី ដែល​បាញ់​ប្រសាច​មក​លើក្រុង​ជា​ច្រើន​របស់​អ៊យក្រែន។ តាំងពី​ដើម​ខែ​តុលា​មក មីស៊ីល​រុស្ស៊ី​បាន​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន​ រាប់​ទាំង​បណ្តាញ​​ទឹកស្អាត​​និង​អគ្គិសនី​ អស់​ប្រមាណ​៤០%។ នេះ​បើ​តាម​អាជ្ញាធរ​អ៊ុយក្រែន។

អ៊ុយក្រែនទទួល​បាន​ប្រព័ន្ធ​ការពារ​មីស៊ីល​ថ្មី​ពី​បស្ចិមលោក
អ៊ុយក្រែនទទួល​បាន​ប្រព័ន្ធ​ការពារ​មីស៊ីល​ថ្មី​ពី​បស្ចិមលោក AFP - BULENT KILIC
ផ្សាយពាណិជ្ជកម្ម

ឆ្លើយ​តប​ទៅ​នឹង​ការ​ទទូច​របស់​លោកប្រធានាធិបតីអ៊ុយក្រែន​ ​សុំ​ជំនួយ​ពីបណ្តាប្រទេស​លោក​ខាង​លិច ឱ្យ​បង្កើត​ប្រព័ន្ធខែ​លការពារ​ហេដ្ឋារចនា​សម្ព័ន្ធ​ជាតិ​នានា​ ដែល​រុស្ស៊ី​ដៅ​បំផ្លាញ នៅថ្ងៃ​ចន្ទទី ៧ វិច្ឆិកា អ៊ុយក្រែន​បាន​ទទួល​ប្រព័ន្ធ​ការពារប្រឆាំង​នឹង​មីស៊ីល​អាកាស ​ Nasams Aspide ពី​សហរដ្ឋ​អាមេរិក​ អេស្ប៉ាញ និង​ន័រវែស។ អាវុធ​នេះ​អាច​នឹងជួយ​ពង្រឹង​សមត្ថភាព​យោធា​ និង​ការពារ​ដែន​អាកាសអ៊ុយក្រែនបាន​ប្រសើរជាង​មុន។ នេះ​បើ​តាម​សាររបស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​ លោក Oleksiï Reznikov។

សូម​បញ្ជាក់​ថា​មុន​ទទួល​ប្រព័ន្ធខែលមីស៊ីលថ្មីនេះ អ៊ុយក្រែន​ក៏​បាន​ទទួល​ផង​ដែរ​​នូវ​ប្រព័ន្ធ​​ការពារ​មីស៊ីល​អាល្លឺម៉ង់​ Iris-Tជំនាន់​ក្រោយ​បង្អស់ ឬ​ប្រព័ន្ធ​​មីស៊ីល​បារាំង Crotale និង​ប្រព័ន្ធការពារ​​មីស៊ីលរបស់​​អង់គ្លេស​Amraam។

បស្ចិម​លោក​សង្ឃឹម​ថា​នឹង​អាច​បំពាក់​ឱ្យ​អ៊ុយក្រែន​នូវ​ប្រព័ន្ធ​ខែល​ការ​ពារ​អាកាស​ Patchwork តាម​រយៈ​បរិក្ខារ​ដែល​ខ្លះ​ទំនើបខ្លាំង​​និង​ខ្លះ​ជា​របស់​ជំនំ។

បើ​តាម​អាជ្ញាធរ​អ៊ុយក្រែន តាំង​ពី​ដើម​ខែ​តុលា​មក ​ រុស្ស៊ីបាន​បើក​ការ​វាយប្រហារ​​​យ៉ាង​ច្រើននិង​​​ ​បាន​បំផ្លាញ​រចនា​សម្ព័ន្ធ​ថាមពល​អ៊ុយក្រែន​អស់​ប្រមាណ​៤០%  ដោយ​ប្រើ​ជា​ពិសេ​សដ្រូន​អត្តឃាត​ផលិត​នៅ​អ៊ីរ៉ង់។ ​​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ជា​ច្រើនសិប​​ពាន់​នាក់​គ្មានអគ្គិសនី​ប្រើប្រាស់​ ចំណែក​​ប្រព័ន្ធ​ផ្គត់ផ្គង់​ថាមពល​អ៊ុយក្រែន​រង​សម្ពាធ​យ៉ាង​ខ្លាំង។ ការវាយប្រហារ​ដោយ​ដ្រូន​ និង​មីស៊ីល លើ​ក្រុងកៀវ នៅ​​ថ្ងៃទី ៣១​​ខែ​តុលា បានផ្តាច់​បណ្តាញ​ទឹក​ស្អាត​របស់​រដ្ឋធានី​អស់​ប្រមាណ​៨០% ផ្ទះសម្បែង​ជាង​៣៥ម៉ឺន​ខ្នង ដាច់​ចរន្ត​អគ្គីសនី មុន​នឹង​អាច​ជួសជុលស្តារ​បាន​ឡើង​វិញ​បាន​ខ្លះ។ ក្នុងរយៈពេល​២៤​ម៉ោង​ចុងក្រោយ កងកម្លាំង​រុស្ស៊ី បាន​បាញ់​មីស៊ីល​បួន និងវាយប្រហារ​ផ្លូវអាកាស​​ទម្លាក់​គ្រាប់​ចំនួន​២៤ នៅទូទាំង​ប្រទេស។ នេះ​បើ​តាម​យោធា​អ៊ុយក្រែន​ ដែល​បញ្ជាក់​ថាមានជន​អ៊ុយក្រែន​យ៉ាង​ហោច​ណាស់​ម្នាក់​បាន​ស្លាប់​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​នោះ លើ​តំបន់​ហ្សាប៉ូរីចា ម្នាក់​នៅ​តំបន់​ប៉ែក​ខាង​ជើង​។ តែ​ស្ថានភាព​យ៉ាង​ស្ងប់​ស្ងាត់​ខ្លាំង​នៅ​ថ្ងៃ​ចន្ទ​នេះ។ ​អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង​បាន​អះអាង​ជា​ថ្មី​ថា​មូស្គូព្រម​​ផ្តល់​លទ្ធភាព​ចរចាជាមួយក្រុង​កៀវហើយតែ​លោក ហ្សេឡេនស្គី បែរ​ជា​នៅ​តែ​​បដិសេធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ