អានតួអត្ថបទ

លោក ពូទីន ​​ចូលរួម​រំលែក“ក្តីឈឺចាប់” ​នៃ​ម្តាយទាហានរុស្ស៊ីស្លាប់នៅអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានបញ្ជាក់ថ្ងៃសុក្រពីការចែករំលែក” ក្តីឈឺចាប់” នៃបណ្តាម្តាយទាហារុស្ស៊ី​ស្លាប់នៅអ៊ុយក្រែន ។ ការអំពាវនាវបែបនេះ អស់រាប់សប្តាហ៍មក ហើយ បង្ហោះពាសពេញនៅតាមបណ្តាញអ៊ិនធ័រនែតជាភាសារុស្ស៊ី ដើម្បីដាស់តឿន វិមានក្រេមឡាំង ឲ្យគោរពពាក្យសន្យារបស់ខ្លួន។

លោក ពូទីន ​​ចូលរួម​រំលែក“ក្តីឈឺចាប់” ​នៃ​ម្តាយទាហានរុស្ស៊ីស្លាប់នៅអ៊ុយក្រែន។​
លោក ពូទីន ​​ចូលរួម​រំលែក“ក្តីឈឺចាប់” ​នៃ​ម្តាយទាហានរុស្ស៊ីស្លាប់នៅអ៊ុយក្រែន។​ © Sergei Guneyev / AP
ផ្សាយពាណិជ្ជកម្ម

 “ ខ្ញុំចង់ឲ្យអ្នកគ្រប់គ្នាដឹងថា រូបខ្ញុំ​ផ្ទាល់ និង អ្នកដឹកនាំទាំងអស់នៃប្រទេស សុទ្ធតែចែករំលែក ការឈឺចាប់នេះ។ យើងដឹងថាគ្មានអ្វីអាច ប៉ះប៉ូវបានឡើយ ការបាត់បង់ទៅនៃកូនប្រុស “ - សេចក្តីនេះ ថ្លែងដោយ លោក ពូទីន ក្នុងសុន្ទរកថាដ៏ខ្លី ផ្សាយតាមទូរទស្សន៍ នាកិច្ចប្រជុំជាមួយបណ្តាមាតានៃទាហាន និង យោធាកំណែន ដែលស្លាប់ទៅ។

ទន្ទឹមនេះ លោក ពូទីន បានអំពាវនាវកុំឲ្យជឿ “ ព័ត៌មានបោកបញ្ឆោត " ផ្សាយតាមទូរទស្សន៍ និង តាម អ៊ិនធ័រនែត ស្តីពីការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលនាប៉ុន្មានខែចុងក្រោយ ម៉ូស្គូ បានរងការខាតបង់កាន់តែច្រើនឡើង ក្រោមការវាយបកវិញពីខាងកងទ័ពក្រុងកៀវ​។

នេះជាជំនួបផ្ទាល់ជាលើកដំបូង រវាង លោក វ៉្លាឌីមៀរ ពូទីន និង បណ្តាម្តាយពួកយោធាដែលបញ្ជូនទៅ អ៊ុយក្រែន ប៉ុន្តែ មានទៅហើយសំឡងទិតៀន ដែលបរិហារការជួបជុំដែលរៀបចំជាមុនស្រេចបែបនេះ ដោយគ្មានការពិភាក្សាស៊ីជម្រៅឡើយ។

កាលពីខែកញ្ញា វិមានក្រេមឡាំង ​បានបញ្ជាឲ្យកេណ្ឌពួកយោធា និង​បាន​អះអាងថា យោធា ជ្រើសរើសរាប់សែននាក់ បានរងការហ្វឹកហាត់គួរឲ្យទុកចិត្ត បានទទួលបរិក្ខារយោធាដ៏ល្អ​។  ​ផ្ទុយ​ទៅវិញ គឺមានករណីធ្លាក់ខ្លួនស្លាប់នៅសមរភូមិមុខនៃយោធាកំណែន  ការកេណ្ឌមនុស្សដែលគ្មានសម្បទា បែបយ៉ាងឪពុកនៃគ្រួសារដែលមានកូនច្រើនក្នុងបន្ទុក ឬ ដែលចំណាស់ វ័យជ្រុល និង អវត្តមាននៃ​បរិក្ខារយោធាសមស្រប ។

កំណែននេះ ខ្វះរបៀបរៀបរយ គឺ​បានបង្កជា ក្តីព្រួយបារម្ភ ក្នុងចំណោមសាច់ញាតិរបស់ទាហានដែលបញ្ជូនទៅអ៊ុយក្រែន។​ រដ្ឋអំណាច ក៏​​ទទួលស្គាល់ “ កំហុសថ្លោះធ្លោយ“។​

បណ្តា​ម្តាយ​និង​​ប្រពន្ធទាហានរុស្ស៊ី កើត​ក្តីព្រួយបារម្ភ និង​ ​រអ៊ូរទាំ​ ហើយ​បណ្តាល​ឲ្យ​កើត​មាន​មន្ទិល​សង្ស័យ​ចំពោះ ប្រតិបត្តិការវាយលុករបស់ររុស្ស៊ី នៅអ៊ុយក្រែន។​ ការចាប់ពួកគេដាក់គុក នឹងបណ្តាលឲ្យ លេចចេញមកពុំខានជា បរិយាកាសស្រឡាំងកាំង នៅរុស្ស៊ី។

សង្គមវិទូ  Alexei Levinson នៃ មជ្ឈមណ្ឌលសង្គមសាស្ត្រឯករាជ Levada-Center បានកត់សម្គាល់ថា ក្នុងសង្គមរុស្ស៊ី “ចង់ឬមិនចង់ សណ្ឋិតនៅ គឺ មនោសញ្ចេតនាដែលថា ស្ត្រីមានសិទ្ធិ “ទារសំណងពីអាជ្ញាធរ។

បច្ចុប្បន្ន ចលនាស្ត្រីបែបនេះ នៅរាត់រាយនៅឡើយ។​ សេចក្តីអំពាវនាវ របស់សាច់ញាតិទាហានដែលគ្មានរំពឹង បង្ហោះតែតាមបណ្តាញសង្គម ឬ ផ្សព្វផ្សាយតែក្នុងសមូហភាពក្រៅផ្លូវការ ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ