អានតួអត្ថបទ
បារាំង-បច្ចេកវិទ្យា

បារាំង៖ប្រធានាធិបតីលោកម៉ាក្រុងប្រកាសបន្ថែមលុយចំនួន ៥០០លានអឺរ៉ូដើម្បីអភិវឌ្ឍវិស័យបញ្ញាសិប្បនិម្មិត

នៅ​ក្នុង​ប្រទេស​បារាំង ប្រធានាធិបតី​លោក​ម៉ាក្រុង​បាន​ប្រកាស​ពី​ផែនការ​គាំទ្រ និង​ផ្តល់​សន្ទុះ​នៅ​ក្នុង​វិស័យ​បញ្ញាសិប្បនិម្មិត។ ការ​ប្រកាស​របស់​លោក​ម៉ាក្រុង​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី១៤ មិថុនា​នា​ឱកាស​ពិព័រណ៌​អឺរ៉ុប VivaTech ស្តីពី​បច្ចេកវិទ្យា និង​នវានុវត្តន៍​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស។ ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​នា​ឱកាស​នោះ លោក​ម៉ាក្រុង​បាន​ប្រកាស​ចេញ​នូវ​ផែនការ​ទី២ ដើម្បី​បង្កើន​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​បញ្ញាសិប្បនិម្មិត។ នៅ​ក្នុង​ផែនការទី២ នេះ លោក​ម៉ាក្រុង​បាន​ប្រកាស​ដាក់​លុយ​បន្ថែម​ចំនួន ៥០០លានអឺរ៉ូ។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​ផែនការទី១ ក្នុង​ឆ្នាំ ២០១៨ រដ្ឋាភិបាល​បាន​ដាក់​លុយ​វិនិយោគ​ចំនួន ១ ៥០០លានអឺរ៉ូ។ តាម​លោក​ម៉ាក្រុង បារាំង និង​អឺរ៉ុប​បាន​ដើរ​យឺត​ជាង​អាមេរិក និង​ចិន​ឆ្ងាយ​ណាស់​នៅ​ក្នុង​វិស័យ​បញ្ញាសិប្បនិម្មិត​នេះ។

ប្រធានាធិបតីបារាំងលោកម៉ាក្រុងប្រកាសបន្ថែមលុយចំនួន ៥០០លានអឺរ៉ូដើម្បីអភិវឌ្ឍវិស័យបញ្ញាសិប្បនិម្មិត។
ប្រធានាធិបតីបារាំងលោកម៉ាក្រុងប្រកាសបន្ថែមលុយចំនួន ៥០០លានអឺរ៉ូដើម្បីអភិវឌ្ឍវិស័យបញ្ញាសិប្បនិម្មិត។ AP - Yoan Valat
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​គិត​ថា​នៅ​អឺរ៉ុប បារាំង​ក៏​ជា​ប្រទេស​មួយ​ឈាន​មុខ​ដែរ​នៅ​ក្នុង​វិស័យ​បញ្ញាសិប្បនិម្មិត។ តែ​អ្វី​ដែល​ច្បាស់ អាមេរិក​បាន​ឈាន​មុខ​ដាច់​ឆ្ងាយ​ណាស់​នៅ​ក្នុង​វិស័យ​នេះ ហើយ​សូម្បី​តែ​ចិន​ដែល​ស្ថិត​នៅ​ពី​ក្រោយ​អាមេរិក​ក៏​កំពុង​បោះ​ជំហាន​ទៅ​មុខ​ដែរ។ អ្វី​ដែល​រឹត​តែ​ច្បាស់​ជាង​នេះ អាមេរិក និង​ចិន​ធ្វើ​ដំណើរ​លឿន​ជាង​បារាំង និង​អឺរ៉ុប។ អាទិភាព​សម្រាប់​ខ្ញុំ គឺ​ត្រូវ​បន្ត​បង្កើន​ការ​វិនិយោគ​ឲ្យ​បាន​លើស​ពី​អ្វី​ដែល​យើង​បាន​ធ្វើ​​នៅ​ក្នុង​ផែនការទី១។

អ្វី​ដែល​យើង​ត្រូវ​បង្កើន គឺ​ត្រូវ​ពន្លឿន​វគ្គបណ្តុះបណ្តាល។ នៅ​បារាំង យើង​​សម្បូរ​អ្នក​មាន​ទេពកោសល្យ និង​អ្នក​មាន​សមត្ថភាព​ជា​មូលដ្ឋាន​ដែល​យើង​ត្រូវ​ការ។ យើង​មាន​ស្ថាប័ន​ស្រាវជ្រាវ និង​សកលវិទ្យាល័យ​ល្អៗ។ តែ​យើង​ត្រូវ​ធ្វើ​ឲ្យ​បាន​លើស​ពី​នេះ។ ដូច្នេះ​កម្មវត្ថុ​របស់​យើង គឺ​បង្កើន​វគ្គបណ្តុះបណ្តាល​ទ្វេដង ហើយ​ក្នុង​ពេល​ជាមួយ​គ្នា បង្កើត clusters បញ្ញាសិប្បនិម្មិត​ពី ៥ ទៅ ១០ ដោយ​ប្រើ​ថវិកា​ចំនួន ៥០០លានអឺរ៉ូ​ក្នុង​គោលដៅ​បង្កើត​ឲ្យ​បាន​យ៉ាង​តិច​នូវ​ប៉ូលបញ្ញាសិប្បនិម្មិត​ពី ២ ទៅ ៣ ប៉ូល​ដែល​មាន​ខ្នាត​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ