អានតួអត្ថបទ
បារាំង-ឥណ្ឌា

បារាំងចាប់ឃាត់យន្តហោះដឹកជនជាតិឥណ្ឌា៣០០នាក់ ក្នុងបទសង្ស័យជួញដូរមនុស្ស

យន្តហោះមួយគ្រឿង​ដែលដឹកជនជាតិ​ឥណ្ឌា ៣០៣នាក់ ត្រូវ​អាជ្ញាធរបារាំង​ចាប់ឃាត់ បញ្ឈរជើង​នៅព្រលាន​យន្តហោះ ចាប់តាំងពីថ្ងៃ​ព្រហស្បតិ៍។ ធ្វើដំណើរចេញពីប្រទេស​អេមីរ៉ាតអារ៉ាប់រួម យន្តហោះដឹកអ្នកដំណើរ​របស់​ក្រុមហ៊ុន​រូម៉ានី​បាន​ចុះចតមួយភ្លែត​នៅ ព្រលានយន្តហោះVatry ស្ថិតនៅចម្ងាយ​១៥០គីឡូម៉ែត្រ​ពីប៉ារីស ដើម្បីឆែកមើលបញ្ហា​បច្ចេកទេស ប៉ុន្តែ ត្រូវ​អាជ្ញាធរ​បារាំង​ចាប់ឃាត់ទុក បន្ទាប់ពីមាន​ការជូនដំណឹងថា អាចមានជនរងគ្រោះដោយសារ​ការជួញដូរមនុស្ស​នៅក្នុង​ចំណោមអ្នកដំណើរ។

Cette photographie prise le 22 décembre 2023 montre un véhicule de la protection civile stationné devant l'aéroport de Vatry, dans le nord-est de la France, où un avion Airbus A340 transportant 303 passagers indiens est immobilisé sur le tarmac depuis le 21 décembre, en raison de « soupçons de trafic d'êtres humains ».
Cette photographie prise le 22 décembre 2023 montre un véhicule de la protection civile stationné devant l'aéroport de Vatry, dans le nord-est de la France, où un avion Airbus A340 transportant 303 passagers indiens est immobilisé sur le tarmac depuis le 21 décembre, en raison de « soupçons de trafic d'êtres humains ». AFP - FRANCOIS NASCIMBENI
ផ្សាយពាណិជ្ជកម្ម

នៅព្រលានយន្តហោះVatry ស្ថិតនៅចម្ងាយ​១៥០គីឡូម៉ែត្រ​ពីប៉ារីស អាជ្ញាធរបារាំង​បាន​ចាប់ឃាត់​ទុក​យន្តហោះប្រភេទ Airbus A 340ដែលមានដឹកអ្នកដំណើរជនជាតិឥណ្ឌា​ចំនួន​៣០៣នាក់ នៅក្នុង​ខណៈពេល​ដែល​យន្តហោះ​របស់​ក្រុមហ៊ុន​រូម៉ានីមួយនេះ​ចុះចត​មួយភ្លែត​ដើម្បី​ពិនិត្យ​បញ្ហា​បច្ចេកទេស។

តាម​អយ្យការ​ក្រុង​ប៉ារីស យន្តហោះ​ដឹកជនជាតិ​ឥណ្ឌា​ដែលហោះចេញពីអេមីរ៉ាតអារ៉ាប់រួម សំដៅ​ប្រទេស​នីហ្ការ៉ាហ្ក័រ ​ត្រូវ​ឃាត់ ជាប់នៅព្រលានយន្តហោះបារាំង បន្ទាប់ពីគេ​បានទទួលដំណឹងពី​ប្រភពមិន​បញ្ចេញឈ្មោះដែលថា អាច​មាន​ជនរងគ្រោះដោយសារ​ការជួញដូរមនុស្ស​ក្នុងចំណោមអ្នកដំណើរជនជាតិឥណ្ឌា។ បន្ទាប់ពី​សាកសួរ​រកអត្តសញ្ញាណ​របស់អ្នកដំណើរ លក្ខខណ្ឌ​ និង​​គោលដៅ​របស់​ពួកគេ អាជ្ញាធរ​បាន​ឃាត់ខ្លួនអ្នកដំណើរពីរនាក់​កាលពីថ្ងៃសុក្រ​ដើម្បីសួរចម្លើយ។

បើតាមប្រភពស្និទ្ធ​នឹង​សំណុំរឿង​ដែល​និយាយប្រាប់​ទីភ្នាក់ងារព័ត៌មានបារាំង AFP អ្នកដំណើរ​ជនជាតិឥណ្ឌា​អាចជា​កម្មករ​ធ្វើការនៅ​ទីក្រុង​ឌូបៃ​របស់​ប្រទេស​អេមីរ៉ាត់រួម​ដែល​គ្រោង​ធ្វើដំណើរ​ទៅ​អាមេរិកកណ្តាល​ ក្នុង​ក្តីសង្ឃឹម​បន្ទាប់មក លួចឆ្លងដែនខុសច្បាប់​ចូលទៅ​សហរដ្ឋអាមេរិកឬ​កាណាដា។

នៅថ្ងៃ​សុក្រ ក្រុមហ៊ុនហោះហើររូម៉ានី​ Legend Airlines ដែលជា​ម្ចាស់​យន្តហោះ​ដឹកអ្នកដំណើរ​ឥណ្ឌា​អះអាងថា ខ្លួន​មិនបាន​ធ្វើអ្វីខុសច្បាប់។ មេធាវី​របស់​ក្រុមហ៊ុន​នេះអះអាងថា ក្រុម​ហ៊ុនត្រៀមសហការជាមួយអាជ្ញាធរបារាំង ប៉ុន្តែ ​នឹងតាំងខ្លួន​ជាដើមរដ្ឋប្បវេណី ក្នុងករណី​ដែល​បារាំង​ចាត់វិធានការ​ប្រឆាំងក្រុមហ៊ុន។

តាម​រដ្ឋអាជ្ញាបារាំង ការជួញដូរមនុស្ស​ជាឧក្រិដ្ឋកម្ម​ដែលអាច​ប្រឈម​នឹង​ការផ្តន្ទាទោស​ជាប់ពន្ធនាគារ​២០ឆ្នាំ និង​បង់ប្រាក់ពិន័យ​៣លានអឺរ៉ូ។

តាមការចុះផ្សាយ​របស់​កាសែតបារាំង​ដែល​ស្រង់សំដី​របស់​មន្រ្តីបារាំង គេឃើញមាន​​កុមារ​នៅក្នុង​ចំណោមអ្នកដំណើរ​នៅលើ​យន្តហោះ​។ នៅថ្ងៃ​សុក្រ កន្លែងរង់ចាំ​អ្នកដំណើរ​របស់​អាកាសយានដ្ឋាន Vatry ត្រូវ​បិទជិត និង​ប្រែក្លាយជា​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្នដែលមានគ្រែ បន្ទប់ទឹក​សម្រាប់​​អ្នកដំណើរ​ឥណ្ឌា នៅក្នុង​អំឡុងពេល​ស៊ើបអង្កេត។ ចំណែកស្ថានទូតឥណ្ឌា​ប្រចាំ​ទីក្រុង​ប៉ារីស​បញ្ជាក់ថា មន្រ្តីស្ថានទូត​បានទៅជួប​អ្នកដំណើរ​ឥណ្ឌា និង​សន្យាតាមដានមើល​សុខមាលភាព​របស់​ជនជាតិឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ