អានតួអត្ថបទ
កម្ពុជា

សហរដ្ឋ​អាមេរិក​​រុះរើ​​មន្ត្រី​សំខាន់​ៗ​ក្នុង​​ទីភ្នាក់ងា​រ​ចារកម្ម​

ទីភ្នាក់ងារ​​ចារកម្ម​​សហរដ្ឋអាមេរិក​​រុះរើ​​ក្រុម​ការងារ​​ដឹកនាំ​​របស់​​ខ្លួន​ បន្ទាប់​ពី​​រឿង​អាស្រូវ​​កាល​ពី​ប៉ុន្មាន​​ខែ​​ចុង​​ក្រោយ​នេះ។​ មន្ត្រី​សំខាន់​ៗទ​ទួល​បន្ទុក​​ខាង​​ការពារ​​គ្រួសារ​​លោក​​ប្រធានាធិបតី​​អូ​បា​ម៉ា ​ត្រូវ​បាន​​ដក​ចេញ​​ពី​​តំណែង​​ដោយ​​លោកចូ​សេ​ហ្វ ​ខ្លែ​ន​ស៊ី ​(Joseph Clancy)​ដែល​ជា​​នាយក​​ស្តីទី​។ លោកចូ​សេ​ហ្វ ខ្លែ​ន​ស៊ី ​បាន​​ចូល​មក​​គ្រប់គ្រង​​ទីភ្នាក់ងារ​​ចារកម្ម​​អាមេរិក​ បន្ទាប់​ពី​​ការ​លាលែង​​ពី​​តំណែង​​របស់​​អ្នកស្រី ​ជូ​លា ​ព្យែ​សុន ​(Julia Pierson) ​កាល​ពី​​សរទរដូវ​​ឆ្នាំ​មុន​។​

​​លោកចូ​សេ​ហ្វ ​ខ្លែ​ន​ស៊ី ​(Joseph Clancy)​ ​​នាយក​​ស្តីទី​​នៃ​​ទីភ្នាក់ងារ​​​ចារកម្ម​​​សហ​រដ្ឋអាមេរិក​
​​លោកចូ​សេ​ហ្វ ​ខ្លែ​ន​ស៊ី ​(Joseph Clancy)​ ​​នាយក​​ស្តីទី​​នៃ​​ទីភ្នាក់ងារ​​​ចារកម្ម​​​សហ​រដ្ឋអាមេរិក​
ផ្សាយពាណិជ្ជកម្ម

កាលពី​ខែកញ្ញា​ឆ្នាំមុន បុរស​វង្វេងស្មារតី​ម្នាក់​ជា​ទាហាន​ជើងចាស់​ក្នុង​សង្គ្រាម​វៀតណាម បាន​ចូលទៅក្នុង​សេត​វិមាន បន្ទាប់ពី​បាន​រត់​ដោយ​គ្មាន​ខ្លាច​លើ​សួន​ស្មៅ​នៅខាងមុខ​និវេសនដ្ឋាន​ប្រធានាធិបតី ដែល​តាម​ទ្រឹស្តី​ជា​កន្លែង​មាន​សុវត្ថិភាព​ជាងគេ។

ឧប្បត្តិ​ហេតុនេះ មិនយូរប៉ុន្មាន បាន​លាតត្រដាង​ដំណើរ​មិន​ប្រក្រតី​ខ្លាំង​នៅក្នុង​ជួរ​កង​អង្គរក្ស​ដែល​ទទួលបន្ទុក​ការពារ​សុវត្ថិភាព​របស់​គ្រួសារ​លោក​ប្រធានាធិបតី​អូ​បា​ម៉ា។ ក្នុងចំណោម​បញ្ហា​ទាំងនោះ​មានដូចជា៖ ការធ្វេសប្រហែស​ទាំងឡាយ​ដែល​ប្រធានាធិបតី​មិនបាន​ពិនិត្យ​ហ្មត់ចត់ វប្បធម៌​និ​ទណ្ឌ​ភាព​សម្រាប់​មន្ត្រីជាន់ខ្ពស់​ដែល​មិន​យកចិត្តទុកដាក់​នឹង​ការផ្តល់​សញ្ញា​អាសន្ន​ដោយ​មន្ត្រីក្រោមឱវាទ​រប​ស់​ខ្លួន។ល។

កាលពី​ប៉ុន្មាន​ខែ​មុន គេ​បាន​រកឃើញថា អំឡុង​ពេលដែល​មានកា​របាញ់​កាំភ្លើង​ទៅលើ​អាគារ​ប្រធានាធិបតី ភ្នាក់ងារ​ទទួលបន្ទុក​ការពារកូនៗរបស់លោក​អូ​បា​ម៉ា ពុំ​ត្រូវបាន​គេ​យក​ត្រចៀក​ស្តាប់​ឡើយ ខណៈដែល​ពួកគេ​បានផ្តល់​សញ្ញា​អាសន្ន​ឱ្យ​មេ​កើយ​នានា​របស់ខ្លួន។

លទ្ធផល​នៃ​សវនកម្ម​ឯករាជ្យ ដែល​ស្នើឡើង​ដោយ​លោកនាយក​ស្តីទី​ឈ្មោះ ចូ​សេ​ហ្វ ខ្លែ​ន​ស៊ី (Joseph Clancy) គឺ​ច្បាស់​ណាស់​ថា មន្ត្រីជាន់ខ្ពស់​ទាំងនោះ​មិន​ដល់​កម្រិត។ ពួកគេ​ត្រូវបាន​ស្នើឱ្យ​លាលែង​ពី​តំណែង ឬ​នឹងត្រូវ​បណ្ដេញ​ចេញពី​ការងារ។ ការរុះរើ​គណៈ​គ្រប់គ្រង​ដ៏​ធំ​មួយ​នឹង​ត្រូវគេ​ស្នើឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ