អានតួអត្ថបទ
ឥណ្ឌូណេស៊ី

អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់ខ្លួន​ប្រធាន​តុលាការ​ធម្មនុញ្ញ​ពីបទ​ពុករលួយ​

យោងតាមប្រភព​​ព័ត៌មាន​ផ្លូវការ​​ឥណ្ឌូណេស៊ី នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បានឃាត់ខ្លួន​​​​ប្រធាន​តុលាការ​ធម្មនុញ្ញ​ គឺ​លោក អាគីល មុច្ឆតា Akil Mochtar ជាប់ចោទ​​ពីបទ​​ស៊ីសំណូក​​ពុករលួយ។ លោក មុច្ឆតា ជា​មន្ត្រី​ស្ថិត​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ជាន់ខ្ពស់​​បំផុត នៅ​ក្នុង​ប្រទេស។

ប្រធាន​តុលាការ​ធម្មនុញ្ញ​ឥណ្ឌូណេស៊ី Akil Mochtar ជាប់ចោទ​ពីបទ​ស៊ីសំណូក
ប្រធាន​តុលាការ​ធម្មនុញ្ញ​ឥណ្ឌូណេស៊ី Akil Mochtar ជាប់ចោទ​ពីបទ​ស៊ីសំណូក REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

អាគីល មុច្ឆតា ជា​​ប្រធាន​តុលាការ​ធម្មនុញ្ញ​​ ត្រូវ​បាន​​​អាជ្ញាធរ​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ពុធ​កន្លងទៅ​ ពីបទ​បាន​ទទួលសំណូក​​ទឹកប្រាក់​ប្រមាណ​ ១៨ម៉ឺន៤ពាន់អឺរ៉ូ ដើម្បី​​​​ជួយ​ជនដែល​សូកលុយ​លោកនោះ ដោះស្រាយ​រឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត។ នេះ​បើយោងតាម​ការ​ប្រាប់អោយ​ដឹង​ របស់​គណៈកម្មការ​កំចាត់អំពើ​ពុករលួយ​ឥណ្ឌូណេស៊ី។

រឿង​អាស្រូវ​ពុករលួយ​នេះ បានធ្វើ​អោយ​លោក អាគីល មុច្ឆតា ក្លាយជា​អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​ចុងក្រោយគេ​ ដែល​ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន។ តំណែងជាប្រធាន​តុលាការ​ធម្មនុញ្ញ ស្ថិត​ក្នុង​តំណែង​ផ្នែក​យុត្តិធម៌​ជាន់ខ្ពស់​បំផុត នៅ​ឥណ្ឌូណេស៊ី។ ការ​ឃាត់ខ្លួន​ចៅក្រម​ជាន់ខ្ពស់​រូបនេះ​ បានធ្វើអោយប្រធានាធិបតី បាំបង់ យូដូយ៉ូណូ ​​ភ្ញាក់ផ្អើល​​​ រហូត​ថ្លែង​សន្ទរកថា ថា លោក​អាច​ដឹងបាន​ពីអារម្មណ៍​របស់​ប្រជាជន​ប្រជាជន​ឥណ្ឌូណេស៊ី​​ដែល​ខឹងសម្បារ និង​ទទួលការ​ប៉ះទង្គិច​ចិត្ត ដោយសារ​តែ​រឿងនេះ។

ឥណ្ឌូណេស៊ី​ចាត់ទុក​អំពើពុករលួយ​ ថា​ជា​​ជំងឺ​រាតត្បាត។ ក្នុង​ខែ​​សីហាកន្លងមក​ ​​រឿង​ពុករលួយ​ បាន​ធ្វើអោយ​អាជ្ញាធរ​​ឃាត់ខ្លួន​មន្ត្រី​ជាន់ខ្ពស់​មួយរូប​ទៀតដែរ ដែល​ជា​ប្រធាន​​ទីភ្នាក់ងារ​នៃ​ភាពទៀងទាត់ផ្នែក​​ថាមពល​​ឥណ្ឌូណេស៊ី។ គេសង្ស័យថា មន្ត្រី​រូបនេះ​បាន​ទទួលសំណូក ៦សែនដុល្លារ។

ក្នុង​រឿងពុករលួយ​នេះ អង្គការ​តម្លាភាព​អន្តរជាតិ បាន​ដាក់ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ចំណាត់ថ្នាក់​ទី​១១៨ ក្នុង​ចំណោម​ប្រទេស​សរុប ចំនួន ១៧៦ គឺជា​ចំណាត់ថ្នាក់​​អន់​បំផុត៕   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ