អានតួអត្ថបទ
អេស្ប៉ាញ

​មន្ត្រី​រដ្ឋការ​កែណ្ឌ​គ្នីគ្នា​ប្រឆាំង​គម្រោង​ថវិការ​ត្បិតត្បៀត​ថ្មី​របស់​​រដ្ឋាភិបាល​

ប្រទេស​​អេស្ប៉ាញ​បាន​​ស្គាល់​​ការ​​គាំង​ស្ទះ​​សារ​​ជា​​ថ្មី​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​​១៩​​កក្កដា​​ម្សិលមិញ។​​ មន្ត្រី​​រដ្ឋការ​​ជា​​ច្រើន​​រយ​​ពាន់​​នាក់​ បាន​​កេណ្ឌ​​គ្នីគ្នា​​ដង្ហែ​ក្បួន​​បាតុកម្ម​​នៅ​​តាម​​ទីក្រុង​​​ប្រមាណ​​ជា​​៨០​​នៅ​​ទូទាំង​​​ប្រទេស​​ ដើម្បី​​ប្រឆាំង​​នឹង​​ផែនការ​​រឹតត្បឹត​​​ថវិការ​​ថ្មី​​​របស់​​រដ្ឋាភិបាល​​អេស្ប៉ាញ។

មហាបាតុកម្មនៅទីក្រុង​ម៉ាឌ្រីដ(Madrid)នៅថ្ងៃព្រហស្បតិ៍ទី​១៩កក្កដា​២០១២
មហាបាតុកម្មនៅទីក្រុង​ម៉ាឌ្រីដ(Madrid)នៅថ្ងៃព្រហស្បតិ៍ទី​១៩កក្កដា​២០១២ REUTERS/Sergio Perez
ផ្សាយពាណិជ្ជកម្ម

លើក​នេះ បាតុករ​អេស្ប៉ាញ​ស្ទើរ​តែ​ទូទាំង​ប្រទេស បាន​កេណ្ឌ​គ្នីគ្នា​ តាម​ការ​អំពាវនាវ របស់​​អង្គការ​សហជីព​នៅ​ក្នុង​ប្រទេស។ នៅ​ទីក្រុង​ម៉ាឌ្រីដ ​(Madrid) ​ម្សិលមិញ​ ក្រុមបាតុករ​ដែលជា​​មន្ត្រី​រដ្ឋការ​ បាន​​កេណ្ឌ​ប្រមូល​កម្លាំង​គ្នា​ជា​ថ្មី​ទៀត ដើម្បី​ស្រែក​ប្រឆាំង​នឹង​​ផែនការ​ថវិការ​ត្បិតត្បៀត​ជា​ថ្មី​​របស់​រដ្ឋាភិបាល​អេស្ប៉ាញ។

អ្នកស្រី Julia Calvo ដែល​ជា​មន្ត្រី​រដ្ឋការ​មួយ​រូប​នៅ​ក្រសួង​វប្បធម៌​និង​អប់រំ បាន​មក​ចូល​រួម​​ក្នុង​មហា​បាតុកម្ម​នេះ ដើម្បី​និយាយ​បញ្ជាក់​ អំពី​ការនឿយណាយ​ធុញ​ទ្រាន់​របស់​គាត់​​​​និង​​​ស្រែក​​​ប្រឆាំង​ផែនការ ​​កាត់​បន្ថយ​ថវិការ​ជាថ្មី ​​នៅ​គ្រប់​ក្រសួងរដ្ឋ ​ដែល​ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋការ ​​កាន់​តែ​មាន​ជីវភាពលំបាក​យ៉ាប់យឺនខ្លាំង​។

លោក Pablo ពាក់​មួក​ព័ណ៌​មាស ក៏​មក​ចូល​រួម​​ក្នុង​បាតុកម្ម​របស់​ក្រុម​អ្នក​លត់​ភ្លើង​នៃ​រដ្ឋធានី​អេស្ប៉ាញ​​ ដែរ ដើម្បី​ ប្រឆាំង​នឹង​ការ​លុប​ចោល​ប្រាក់ខែ-​ខែ​ទី​១៣​(treizième mois)​របស់​ពួក​គាត់។​ "យើងជាអ្នករាជការ ជា​ពលករ​តំណែង​សាធារណៈ​​ហើយ​ឥឡូវ​នេះ​រដ្ឋាភិបាល កំពុង​តែបំផ្លិចបំផ្លាញវណ្ណៈកម្មករ"-នេះជាការ​សម្រែក​ ដ៏ឈឺចាប់​​​របស់​ពួក​បាតុករ​ខាង​លត់​ភ្លើង។

ប្រកប​ដោយ​កំហឹង​និងប្រឆាំង​​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ស្តាំ​និយម​អេស្ប៉ាញ  ប្រជាជន បាន​សម្តែង​ការ​ព្រួយ​បារម្ភយ៉ាងខ្លាំង​នៅ​ចំពោះ​មុខ​​អវត្តមាន​នៃ​វិធានការ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​​​​​ផ្តល់​​​សន្ទុះ​​ ដល់​ការងារ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ឡើយ។ "រីឯ មន្ត្រី​រដ្ឋការវិញ ត្រូវ ​គេ​បញ្ឈប់​ពី​ការងារ​ជា​រៀង​រាល់​ថ្ងៃ "។ "ប្រទេស​អេស្ប៉ាញ​ នៅពេលអនាគត​ច្បាស់​​​​​ជាជួបនឹងវិបត្តិ​ហិរញ្ញវត្ថុ ​អាក្រក់ជាងប្រទេសក្រិកទៅទៀត"- នេះ​ជា​សំរែក​របស់​បាតុករ​អេស្ប៉ាញ។

នៅពេល​ចុង​បញ្ចប់​ក្បួនដង្ហែបាតុកម្មនៅពេលយប់ ​​ការ​​ប៉ះ​ទង្គិច​គ្នាមួយបានផ្ទុះឡើង។​​ ​​ ក្រុម​នគរបាល​​ ​​​ប្រឆាំងកុបកម្ម​​ ​បាន​ធ្វើ​អន្តរាគមន៍​ វាយ​បំបែក​ក្រុម​ ​យុវជនបាតុករ ​​ដោយប្រើ​​​ដំបង​និង​​​បាញ់​គ្រាប់​​កៅស៊ូ​ ​ជាហេតុ​បណ្តាល​ឲ្យ​មានអ្នករបួសស្រាល៦នាក់​និងចាប់ខ្លួន​ជន៧​នាក់​ផ្សេង​ទៀត។ 

សូមបញ្ជាក់ថា​រដ្ឋាភិបាលអេស្ប៉ាញ មានបំណងសន្សំសំចៃថវិការ​ឲ្យបានចំនួន ៦៥​ ពាន់​លាន​អឺរ៉ូ នៅក្នុងរយៈពេល​២ឆ្នាំ ។ ដើម្បី​សន្សំសំចៃ​ថវិកានេះ ​រដ្ឋាភិបាលអេស្ប៉ាញតម្រូវ​​ឲ្យ​ប្រជាជន​​ខ្លួន ធ្វើ​ពលិកម្មហិរញ្ញវត្ថុជាប្រវត្តិសាស្ត្រតទៅទៀត នៅខណៈ​ដែល​​អេស្ប៉ាញ​ កំពុង​​ទទួល​រង​ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចយ៉ាងពេញទំហឹងនៅក្នុងប្រទេស តាំង​ពី ​៤ឆ្នាំកន្លងមកហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ