អានតួអត្ថបទ
អ៊ីស្លាម-ស.រ.អា-អាហ្វហ្កានិស្ថាន

បាតុកម្ម​ហិង្សា​ប្រឆាំង​អាមេរិក​ឆ្លង​ដល់អាហ្វហ្កានិស្ថាន

បណ្តា​ជន​អាហ្វហ្កានិស្ថាន​ ​នាំ​គ្នា​ធ្វើ​បាតុកម្ម​ហិង្សា​ជា​លើក​ទី​មួយ​ ប្រឆាំង​នឹង​ភាពយន្ត​ អាមេរិក ប្រមាថ​សាសនា​​អ៊ីស្លាម​ ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នាទីក្រុង​កាប៊ូល ...ដោយ​​មាន​ការ​ប្រើ​អាវុធ​ និងដុត​បំផ្លាញ​រថយន្ត​ប៉ូលិស​​។ ចំណែក​នៅ ប៉ាគីស្ថាន កង​កម្លាំង​ប៉ូលិស​ជាច្រើន​ត្រូវ​បាន​ដាក់ពង្រាយ​ដើម្បី​ពង្រឹង​សន្តិសុខ​​ក្រុង​ ខ្លាច​ក្រែង​មាន​ការ​ជ្រុល​ជ្រួស​ទៅ​ជា​អំពើ​ហិង្សា​ដែរ។

ប៉ូលិស​អាហ្វហ្កានិស្ថាន​ពង្រឹង​កម្លាំង​ប្រឈម​នឹង​បាតុករ​ នៅ​ទីក្រុង​កាប៊ូល
ប៉ូលិស​អាហ្វហ្កានិស្ថាន​ពង្រឹង​កម្លាំង​ប្រឈម​នឹង​បាតុករ​ នៅ​ទីក្រុង​កាប៊ូល © Reuters
ផ្សាយពាណិជ្ជកម្ម

ក្រុម​មនុស្ស​ប្រដាប់​អាវុធ ក្នុង​ចំណោម​ហ្វូង​បាតុករ​​អាហ្វហ្កានិស្ថាន បាន​បាញ់​កាំភ្លើង​ពេល​កំពុង​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​មូលដ្ឋាន​យោធា​អាមេរិក​នៃ​កង​ទ័ព​សម្ព័ន្ធ​មិត្ត​អូតង់ កណ្តាល​ក្រុង​កាប៊ូល។ រថយន្ត​ប៉ូលិស​ជា​ច្រើន​គ្រឿង​ត្រូវ​ដុត​បំផ្លាញ ប៉ុន្តែ​ក្រុម​ប៉ូលិស​បាន​សម្តែង​ការ​អត់​ធ្មត់​ និង​បាញ់​តប​វិញ​ ដើម្បី​កុំ​ឱ្យ​រាល​ដាល​ទៅ​ជា​ការ​ប្រយុទ្ធ​គ្នា​បាន។

 
ប្រជាជន​អាហ្វហ្កានិស្ថាន ប្រុសស្រី សិស្ស​និស្សិត បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​តាំង​ពី​ថ្ងៃ​សុក្រ​មក​ដើម្បី​បរិហារ​​ភាពយន្ត​​អាមេរិក​ដែល​មាន​លក្ខណៈ​ប្រមាថ​សាសនា​អ៊ីស្លាម តែ​ទើប​ថ្ងៃ​នេះ​ចន្ទ​នេះ​ ដែល​បាន​រាល​ដាល​ជា​អំពើ​ហិង្សាដូច្នេះ។

ចំណែក​នៅ​ម្ខាង​ទៀត​នៃ​ព្រំ​ដែន បណ្តា​ជន​ប៉ាគីស្ថាន​បាន​​ផ្តើម​ធ្វើ​បាតុកម្ម​ជា​ថ្មី​ទផត នៅព្រឹក​នេះ។ ​ ទោះ​បី​ជា​ក្បួន​បាតុកម្ម​សិស្ស​និស្សិត​និង​គ្រូ​បង្រៀននេះ ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធីក្តី ប៉ុន្តែ​ ប៉ូលិសបាន​ពង្រឹង​កម្លាំង​ការពារ​សន្តិសុខ​យ៉ាង​សន្ធឹក​សន្ធាប់ ព្រោះ​ខ្លាច​មាន​ការ​រាលដាល​ ដូច​ម្សិលមិញ​ នៅ​ក្រុង​ការ៉ាហ្ស៊ីត​ Karachi។

សូម​បញ្ជាក់​ថា​បាតុកម្ម​ប្រឆាំង​នឹង​អាមេរិក​​បាន​ផ្ទុះ​ឡើង​ បន្ទាប់​ពី​ខ្សែភាពយន្ត​អាមេរិក​ រឿង “Innocence of Muslim” ប្រមាថ​សាសនា​អ៊ីស្លាម​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​ប្រព័ន្ធ​វេបសាយ​ You Tube​ ដែល​ពេល​នេះ​ក្រុមហ៊ុន​Google បាន​រួម​សហការ​ជាមួយ​អ្នក​ដឹកនាំ​ប្រទេស​ ចាត់​វិធានការ​បិទ​ខ្ទប់​មិន​ឱ្យ​អ្នក​ប្រើប្រាស់​អ៊ីនធឺណែត​អាច​រក​មើល​បាន​ទៀត​ទេ មាន​ជា​អាទិ៍​នៅ ប្រទេស​ទុយនីស៊ី លីប៊ី អេហ្ស៊ីប ឥណ្ឌា ប៉ាគីស្ថាន អាហ្វហ្កានិស្ថាន ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ