អានតួអត្ថបទ
លីបង់

សម្តេចប៉ាប Benoît xvi យាង​ទៅ​លើក​ទឹកចិត្ត​គ្រិស្តបរិស័ទ​នៅ​លីបង់

សម្តេច​​ប៉ាប ​Benoît xvi​ ប្រមុខ​​ដឹក​នាំ​​គ្រិស្ត​សាសនា​​កាតូលីក​ បាន​​ធ្វើ​​ដំណើរ​​យាង​​ទៅ​​ដល់​​ប្រទេស​​លីបង់​​នៅ​​ថ្ងៃ​​សុក្រ​​១៤​​កញ្ញា​​នេះ​ ដើម្បី​​បំពេញ​​ទស្សនកិច្ច​​​៣​​ថ្ងៃ។​  Benoît​ xvi​ បាន​​យាង​​ទៅ​​កាន់​​តំបន់​​មួយ​​ដែល​​កំពុង​​ជួប​​នឹង​​ស្ថានការណ៍​​វឹកវរ​​និង​​មាន​​ភាព​តានតឹង​​ទាំង​​ខាង​​នយោបាយ,​សាសនា,និង​​ទាំងខាង​​សហគមន៍។ ​ទោះបី​​ជា​​ព្រះអង្គ​យាង​​មក​​ទី​​នេះ​​ដើម្បី​​ជួយ​​លើក​​ទឹក​ចិត្ត​​ក្រុម​​បរិស័ទ​​គ្រិស្ត​សាសនា​​និង​​ឲ្យ​​ដំបូន្មាន​​ពួក​​គេ​​កុំ​​ឲ្យ​​ចាក​​ចេញ​​ពី​​ស្រុក​​ទេស​​ក្តី​ ក៏​​សុន្ទរកថា​​សន្តិភាព​​របស់​​ព្រះអង្គ​នឹង​​ត្រូវ​​បាន​​​គេរង់ចាំជាខ្លាំង​ជាអាទិ៍​ពីសំណាក់សហគមន៍​សាសនា​​អ៊ីស្លាម​​លីបង់៕ទន្ទឹង​រង់​ចាំ​យ៉ាងខ្លាំងដែរ៕ 

សម្តេចប៉ាបកាតូលិក Benoît 16គ្រវីដៃនៅជាប់ប្រធានាធិបតីលីបង់ Michel Suleimanនៅពេល​មកដល់​ប្រលានយន្តហោះនៅ​ Beiru​t​​ថ្ងៃសុក្រ១៤កញ្ញា២០១២​
សម្តេចប៉ាបកាតូលិក Benoît 16គ្រវីដៃនៅជាប់ប្រធានាធិបតីលីបង់ Michel Suleimanនៅពេល​មកដល់​ប្រលានយន្តហោះនៅ​ Beiru​t​​ថ្ងៃសុក្រ១៤កញ្ញា២០១២​ REUTERS/Stefano Rellandini
ផ្សាយពាណិជ្ជកម្ម

 

នៅ​ពេញ​មួយ​រដូវ​ក្តៅ​នេះ គេ​​បាន​ចោទ​សួរ​គ្នា​ថា តើ​​សម្តេច​ប៉ាប Benoît xvi ​បោះបង់​ចោល​ឬ​ក៏​អត់ ???​ដំណើរ​ទស្សនកិច្ច របស់ទ្រង់​ដែលស្ថិត​​នៅ​ក្បែរ​​បង្កើយ​នឹង​ប្រទេស​ស៊ីរី។​​ ស៊ីរី ​​ដែល​កំពុង​ ធ្លាក់ក្នុង​​សង្គ្រាម​ស៊ីវិល​​ដ៏ធ្ងន់ធ្ងរ។ ដូចនេះ ការយាង​របស់​សម្តេច​ប៉ាបមក​កាន់​តំបន់​ដែល​កំពុងវឹកវរចលាចល​នា​ពេល​នេះ គឺពិត​ជានិមិត្តរូបមួយ។

ខុសពី​ដំណើរទស្សនកិច្ចរបស់សម្តេច ប៉ាប​ Jean-Paul​ទី២​នៅ​លីបង់​កាល​ពី​១៥​ឆ្នាំ​មុន​គឺ​នៅ​ឆ្នាំ​​១៩៩៧ ​​ សម្តេចប៉ាប Benoît ទី xvi  បាន​យាង​មកកាន់​ប្រទេស​​លីបង់ នៅ​ក្នុង​បរិបទ​​មួយដែល​​នយោបាយ​​និង​​សាសនា​ ខុស​ប្លែក​ពី​គ្នា​យ៉ា​ង​ខ្លាំង។ ​លីបង់​​​ ជាប្រទេស​ប្រកប​ដោយ​​​​​សហគមន៍​​សាសនា​ចំ​រុះគ្នា​ និង​មាន​អ្នក​កាន់​សាសនា​គ្រិស្ត​​ប្រមាណ ​៣០%​ ​នៅ​ក្នុង​ប្រទេស​​ ក៏ប៉ុន្តែ​លីបង់​​សព្វថ្ងៃ​នេះ​ ក៏​មាន​ការ​បែងចែក​គ្នា​គួរ​ឲ្យកត់សំគាល់។ ​

នៅ​​ថ្ងៃសុក្រនេះ កងកម្លាំងការពារសន្តិសុខលីបង់​ទាំងអស់ បានកេណ្ឌគ្នា​​ដើម្បី​​ការពារ​សុវត្តិភាព​​របស់​​សម្តេចប៉ាប​​ Benoît xvi។ សម្តេចនឹងថ្លែងសុន្ទរកថា​លើក​ទឹក​ចិត្តដល់​គ្រិស្ត​បរិស័ទ​នៅ​ដើម​បូព៌ា ​ដែលជាញឹកញាប់ មានការព្រួយបារម្ភយ៉ាងខ្លាំង​ប្រឈម​​មុខ​នឹង​​ការ​កើន​ឡើង​ជាលំដាប់នៃពួកអ៊ីស្លាមជ្រុលនិយម។

អាចចាត់ទុកជាដំណើរ​ទស្សនកិច្ចមួយដែលការ​ប្រុងប្រយ័ត្នដ៏ខ្ពស់បំផុត​ ទាំងពាក្យទាំង​សំដី។​​​ ដូចនេះ​ ​ដើម្បីការពារ​​ នៅចំពោះមុខនៃការគំរាម​គ្រប់​បែប​នោះ​ នៅតាមផ្លូវថ្នល់ ​ដែល​សម្តេច​ប៉ាប​ត្រូវឆ្លងកាត់  អាជ្ញាធរលីបង់ បាន​​បិទមិនឲ្យ​មាន​ដំណើរការ។ រីឯកងទ័ព បានដាក់បំរាម មិន​ឲ្យ​​យន្តហោះ​​ ចរាចរនៅ​ម្តុំ​តំបន់​និវេសនដ្ឋាន​​របស់សម្តេចប៉ាប នៅ Harissa ដែរ​។​មិន​តែ​ប៉ុណ្ណោះ កងទ័ព​ បានលើកផ្អាកដែរ រាល់​​​​លិខិតដែល​​អនុញ្ញាតឲ្យ​​កាន់​កាប់​អាវុធ​ជាប់​ខ្លួន​​នៅ​ទូទាំង​ប្រទេស លើកលែង​តែ​ក្រុម​អង្គរក្ស​​​តែ​ប៉ុណ្ណោះ-​នេះ​បើ​យោង​តាម​ប្រសាសន៍​របស់ លោក Marwan Charbel រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លីបង់។

យ៉ាងណាមិញ ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាបBenoît xviត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខណៈ​ពេល​​ដែល​ប្រទេស​ស៊ីរី​​ជាប់របង​ជាមួយ​លីបង់ កាន់តែ​ធ្លាក់ចុះដុនដាបក្នុង​​សង្គ្រាម​​ វាយ​ប្រយុទ្ធ​គ្នាដោយ​​​គ្មាន​លស់​ថ្ងៃរវាងកងទ័ពនិងចលនាប្រឆាំងស៊ីរី​​​​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​​ប្រមាណជា​២ម៉ឺន ៧០០០​នាក់ហើយ។​

សូមបញ្ជាក់ថា នៅឱកាសដំណើរទស្សនកិច្ចនេះ សម្តេចប៉ាប Benoît xvi  នឹង​អំពាវនាវ​ជា​ថ្មី​ទៀត សុំ​ឲ្យ​មាន​សុខសន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី និងសុំឲ្យ ​ឈប់​ផ្តល់សព្វាវុធនិង​ហិរញ្ញវត្ថុ​ដល់ គូបដិបក្សដែលកំពុងច្បាំងគ្នានៅក្នុងប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ