អានតួអត្ថបទ
សហរដ្ឋអាមេរិក

អាមេរិក​​កំពុង​​ជួប​​ព្យុះ​​ទឹកកក​​ជា​​ប្រវត្តិសាស្ត្រ​

សហរដ្ឋ​អាមេរិក​កំពុង​តែ​ជួប​នូវ​ហេតុ​ការណ៍​​ព្យុះ​ទឹក​កក​ ជា​ប្រវត្តិសាស្ត្រ​មួយ​ នៅ​​ថ្ងៃ​សៅរ៍​នេះ។ ក្នុង​ក្រុង​បូស្តុន​ និង​ក្រុង​ញូវយក នៅ​ប៉ែក​ឥសាន​ប្រទេស អាកាសយានដ្ឋាន​នានា​បាន​លុប​ចោល​នូវ​ការ​ហោះ​ហើរ​យន្តហោះ​​​ ច្រើន​​រាប់​ពាន់​ជើង។ រដ្ឋ​ចំនួន​៥​កំពុងត្រៀម​អោយ​ធ្វើ​ការ​​​​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ទឹកកក​បាន​ធ្លាក់​ចុះ​ខ្លាំង ជា​មធ្យមអាច​នឹង​​​មាន​កម្រាស់​​​​​ពី​ ៣០​ ​​ទៅ​ ៦០​ សង់ទីម៉ែត្រ នៅ​លើ​ដី​​ ហើយ​​​ទន្ទឹម​នឹង​នេះ ក៏​មាន​ខ្យល់​បក់​បោក​ខ្លាំង​​ដូច​ជា​ព្យុះ​​សង្ឃរា​ផង​ដែរ។ ព្យុះ​ទឹក​កក​នេះ​ធ្វើ​អោយ​​គេ​​នឹក​ឃើញ​ដល់​ព្យុះ​​សង្ឈរា​ សាន់​ឌី​ នា​ឆ្នាំ​២០១២ កន្លង​ទៅ។

ទឹក​កក​​ដែល​ធ្លាក់​អាច​មាន​កម្រាស់​ជា​មធ្យម​ពី​ ៣០​ ​​ទៅ​ ៦០​ សង់ទីម៉ែត្រ នៅ​លើ​ដី។
ទឹក​កក​​ដែល​ធ្លាក់​អាច​មាន​កម្រាស់​ជា​មធ្យម​ពី​ ៣០​ ​​ទៅ​ ៦០​ សង់ទីម៉ែត្រ នៅ​លើ​ដី។ REUTERS/Keith Bedford
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នៅ​សហរដ្ឋ​​អាមេរិក​ នៅ​ថ្ងៃ​សៅរ៍​នេះ​​​ គឺ​មិន​មែន​ជា​ការ​ធ្លាក់​ទឹកកក​​​នោះ​ឡើយ​ ប៉ុន្តែ​គឺ​​​បរិមាណ​នៃ​ទឹក​កក​ដែល​ធ្លាក់​​ និង​​កំលាំង​នៃ​​ខ្យល់​​ត្រជាក់​​បក់​មក​ពី​ទិស​ខាង​ជើង ដែល​នឹង​ធ្វើ​អោយ​ហេតុការណ៍​​​ធ្លាក់​ទឹកកក​​ថ្ងៃ​នេះ ក្លាយ​ជា​ហេតុការណ៍​ធ្លាក់​ទឹកកក​​​​​ជា​ប្រវត្តិសាស្ត្រ នៅ​ក្នុង​ប្រទេស។

យោង​តាម​​​​ឧត្តុនិយម​អាមេរិក ​ ទឹក​កក​​ដែល​ធ្លាក់​អាច​មាន​កម្រាស់​ជា​មធ្យម​ពី​ ៣០​ ​​ទៅ​ ៦០​ សង់ទីម៉ែត្រ នៅ​លើ​ដី។​​ ទឹក​កក​ធ្លាក់​ចុះ​ខ្លាំង​​ ហើយ​មាន​លាយ​ឡំ​ទៅ​ដោយ​កម្លាំង​នៃ​ខ្យល់​បក់​​លើស​លុប ប្រៀប​បាន​ទៅ​នឹង​ព្យុះ​សង្ឃរា។ ហេតុការណ៍​នេះ​ បាន​ធ្វើ​អោយ​អាជ្ញាធរ​អាមេរិក ​ដាក់​​រដ្ឋ​ចំនួន​៥ ក្នុង​ភាគ​ពាយព្យ​ប្រទេស​ អោយ​​ត្រៀម​ធ្វើ​ការ​​​​ប្រុង​ប្រយ័ត្ន​ខ្ពស់។ រដ្ឋ​​ទាំង​នេះ​​មាន Massachusetts, Rhode Island, Connecticut, New York និង Maine។

​រដ្ឋ​ម៉ាសាឈូសេត បាន​​ហាម​ឃាត់​មិន​អោយ​មាន​ដំណើរការ​​ចរាចរណ៍​​យានយន្ត។ វា​​ជា​​​ការ​ហាមឃាត់​មួយ​ដ៏​កម្រ​​ នៅ​ក្នុង​រដ្ឋ​នេះ។ ក្នុង​ក្រុង​បូស្តុន​ និង​ក្រុង​ញូវយក អាកាសយានដ្ឋាន​នានា​បាន​លុប​ចោល​នូវ​ការ​ហោះ​ហើរ​យន្តហោះ​​​ ច្រើន​​រាប់​ពាន់​ជើង។ ដោយ​សារ​តែ​មាន​ទឹក​កក​លើស​លុប​ ហួស​ហេតុ​នោះ អាជ្ញាធរ​អាមេរិក ក៏​បាន​​លុប​ចោល​នូវ​ការ​ប្រកួត​រំអិល​ស្នូក​ទឹក​កក​ ផង​ដែរ​។

ព្យុះ​ទឹក​កក​នេះ​ធ្វើ​អោយ​​គេ​​នឹក​ឃើញ​ដល់​ព្យុះ​​សង្ឈរា​ សាន់​ឌី​ នា​ឆ្នាំ​២០១២ កន្លង​ទៅ។​ ប្រជាជន​​អាមេរិក​ ពិសេស​ប្រជាជន​នៅ​ញូវ​យក នៅ​ចងចាំ​​នៅ​ឡើយ​ ​នូវ​​ការ​​គំរាមកំហែង​នៃ​គ្រោះ​ធម្ម​ជាតិ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ