អានតួអត្ថបទ
អាមេរិក

ឪពុក​របស់ Edward Snowden ថា​កូន​គាត់ នឹង​ចូល​ស្រុក​វិញ បើ​សិន​រដ្ឋាភិបាល​អាមេរិក​ឱ្យ​នៅ​ក្រៅ​ឃុំ

ឪពុក​របស់ អតីត បុគ្គលិក​បម្រើការ​នៅ​ភ្នាក់ងារ​សម្ងាត់ CIA និង​ភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក Edward Snowden បាន​បង្ហាញ​ថា​កូន​របស់​លោក ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ត្រឡប់​ចូល​សហរដ្ឋអាមេរិក​វិញ ប្រសិន​ជា​តុលាការ​សម្រេច មិន​ឃុំខ្លួន​កូន​របស់​លោក​មុននឹង​ការ​កាត់ទោស ត្រឹមត្រូវ​ពី​តុលាការ។

ក្រុម​អ្នក​និយម​អ៊ិនធឺណែត​របស់​អ៊ុយក្រែន តាំង​រូប​លោក Edward Snowden នៅ​មុខ​ស្ថាន​ទូត​អាមេរិក​ ថ្ងៃទី២៧ មិថុនា ២០១៣
ក្រុម​អ្នក​និយម​អ៊ិនធឺណែត​របស់​អ៊ុយក្រែន តាំង​រូប​លោក Edward Snowden នៅ​មុខ​ស្ថាន​ទូត​អាមេរិក​ ថ្ងៃទី២៧ មិថុនា ២០១៣ REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​អះអាង​របស់ ឪពុក លោក Edward Snowden កូន​របស់​គាត់ មិន​បាន​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​របស់​សហរដ្ឋអាមេរិក​ឡើយ ដោយ​លោក​មិន​យល់​ថា​នេះ​ជា​ទង្វើ​ក្បត់​ជាតិ​នោះ​ទេ។ គេ​គ្រាន់​តែ​ចង់​បង្ហាញ ព័ត៌មានពិត​ដល់​ឱ្យ​សារ​ធារណៈជន​បាន​ដឹង ប៉ុណ្ណោះ។ គេ​អាច​និយាយ​បាន​ថា កូន​របស់​លោក​បាន​ក្បត់​សេចក្តី​ទុកចិត្ត រដ្ឋ​ភិបាល​អាមេរិក តែ​មិនមែន​មានន័យ​ថា គេ​ក្បត់ នឹង​ឆន្ទៈ​របស់​ប្រជាជន​អាមេរិក នោះ​ទេ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​នៅ​ក្នុង​ទូរទស្សន៍​NBC កាល​ពី​ថ្ងៃសុក្រ ទី២៨​ មិថុនា ម្សិលមិញ។

 
លោក Lonnie Snowden ដែល​ជា​ឪពុក​បាន​បន្ថែម​ថា​លោក​បាន​ផ្ញើរ​សំបុត្រ​មួយ​ច្បាប់​តាម​រយៈមេធាវី ទៅ​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក ដើម្បី​សុំ​ដោះដូរ នឹង​ខណ្ឌ ក្នុង​ការ​ត្រឡប់​មក​វិញ​របស់ Edward Snowden ប្រសិន រដ្ឋាភិបាល​អាមេរិក​មិន​ឃុំ​ខ្លួន​កូន​របស់​លោក។ ក្នុង​សំបុត្រ​ដដែល​លោក ចង់ឱ្យ Edward Snowden ទទួល​បាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ ​និង​ជ្រើរើស​ទី​កន្លែង​ដំណើរ​ការ​កាត់​ក្តី។

ជុំវិញរឿង​នេះ លោក Lonnie Snowden បាន​សំដែង​ការ​ព្រួយ​បារម្ភដោយមិនទុកចិត្ត​ចំពោះ​មនុស្ស​ដែល កំពុងតែនៅជុំវិញ កូនរបស់​លោក។ ក្នុងនោះលោក​សំដៅ​ដល់​ស្ថាបនិក​គេហទំព័រ Wikileaks ដែល​បាន​ចាត់ចែង​នាំ​កូន​របស់​លោក ពី​ទីក្រុង​ហុងកុង​រហូត​ទៅ​ដល់​ទីក្រុង​មូស្គូ។

ទន្ទឹម​នឹង​នេះ លោក​បាន​ប្រៀបធៀប​ថា គោល​បំណង​របស់ ស្ថាបនិក​ គេហទំព័រ Wikileaks លោក​Julien Assange​មិនមែន​ដើម្បី​ការពារ​ដល់​ច្បាប់​រដ្ឋធមនុញ្ញ​ជាតិ​ឡើយ។ ផ្ទុយ​ទៅ​វិញ​គោល​បំណងធំ​គឺ​ដើម្បី បញ្ចេញ​ព័ត៌មាន​ឱ្យ​បាន​ច្រើន​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់ គេហទំព័រ​របស់​គេ។ ដែលនេះ​វាផ្ទុយស្រឡៈពីពីទង្វើរបស់ Edward Snowden។​
 

Edward Snowden ជា​មនុស្ស​ម្នាក់ ដែល​រដ្ឋាភិបាល​អាមេរិក តាម​រក​ចាប់​ខ្លួន ពី​បទ​ទម្លាយ​ឯកសារ​សម្ងាត់​របស់​ភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក ដែល​ហៅ​កាត់​ថា​NSA ទាក់ទង​នឹង​ការ​ប្រើប្រាស់​កម្មវិធីតាម​ដាន​ស្ដាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ។ ហើយ​បច្ចុប្បន្ន​គេ​កំពុង​តែ​សំចត​នៅ​ព្រលានយន្តហោះ​ទីក្រុង​មូស្គូ​ដើម្បី​រង់ចាំ​ការ​យល់​ព្រម ផ្តល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​រដ្ឋាភិបាល​អេក្វាទ័រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ