អានតួអត្ថបទ
អាមេរិក

ជ័យជំនះ​របស់​លោក Donald Trump បង្ក​ជា​បាតុកម្ម​ទូទាំង​សហរដ្ឋអាមេរិក

ជ័យជំនះ​របស់​លោក Donald Trump បង្ក​ឱ្យ​មាន​ជា​បាតុកម្ម​ទូទាំង​សហរដ្ឋអាមេរិក។ ក្រុម​អ្នក​តវ៉ា​រាប់​ពាន់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទូទាំង​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ជា​បាតុកម្ម ដែល​បង្ហាញ​ក្តី​រន្ធត់ និង​ហួស​ចិត្ត​ជា​ពន់ពេក ខណៈ​ដែល​លោក ដូណាល់ ត្រំា បាន​ឈ្នះ​ឆ្នោត​កា្លយជា​ប្រជាធានាធិបតី​ទី​ ៤៥របស់​អាមេរិក។ បាតុករ​លើក​ឡើង​ថា ទស្សនៈ​ដែល​ធ្វើ​ឱ្យ​លោក​ត្រាំ​ឈ្នះ​ឆ្នោត​នេះ គឺ​ជា​ការ​បែក​ចែក និង​រើសអើង​ជាតិ​សាសន៍​យ៉ាង​ពិត​ប្រាកដ។ ពួក​គេ​ប្រឆាំង​ជា​ដាច់ខាត ចំពោះ​ទស្សនៈ​នេះ!

REUTERS/Bria Webb
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​ទីក្រុង Washington ក្រុម​អ្នក​តវ៉ា​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សេតវិមាន​អាមេរិក រិះគន់​ទៅ​លើ​លោក ត្រាំ​ថា​ជា​មនុស្ស​រើស​អើង និង​បែកចែក​ជាតិ​សាសន៍។ ពួកគេ​លើក​បដា​ដោយ​សសេរ​ថា៖ យើង​មាន​សម្លេង​មួយ! និង​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា!

លោក Ben Wikler - មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​រៀបចំ​បាតុកម្ម និង​ជា​នាយក​អង្កការ​តស៊ូ​មតិ​ ដើម្បី​សេរីភាព​នៅ​ក្រុង​វ៉ាស៊ីនតោន បាន​ប្រាប់​ថា​ ក្រុម​មនុស្ស​ដែល​ចូលរួម​បាតុកម្ម​នេះ មិន​មែន​រស់​នៅ​ទីក្រុង​នេះ​ទាំង​អស់​ទេ តែ​ក៏​មាន​ចូលរួម​បី​សហគមន៍​រាប់​រយ​ទៀត​នៅ​សហរដ្ឋ​អាមេរិក។

ចំណែក​នៅ​ទីក្រុង Austin, រដ្ឋTexas បាតុករ​ជា​ច្រើន​ពាន់​នាក់ បាន​បិទ​ផ្លូវ​ហាយ​វេ ហើយ​សិស្សប្រមាណ​ជា ១៥០០​នាក់ នាំ​គ្នា​ដុត​ទង់ជាតិ នៅមុខ​សាកល​វិទ្យាល័យស​ហរដ្ឋ អាមេរិក ។ មាន​សិស្ស​ខ្លះ មិន​ចូល​រៀន ក្រោយ​ដឹង​ថា លោក ត្រំា បាន​ឈ្នះ​ឆ្នោត។  

ពី​ទីក្រុង Boston ទៅ​ទីក្រុង Los Angeles វិញ​ឯ​ណោះ បាតុករ​នាំ​គ្នា​ស្រែក​ថា “នេះ​មិន​មែន​ជា​ប្រធានាធិបតី​របស់​ខ្ញុំ​នោះ​ទេ, ហើយ​ក៏​មិន​មែន​ថ្ងៃ​នេះ​ដែរ”។

ក្រលេក​ទៅ​មើល នៅ​រដ្ឋ​Oregon ក្រុម​បាតុករ​ដែល​មាន​គ្នា​ប្រមាណ ៣០០នាក់ បាន​បិទ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង Portland, ដែល​បាន​បង្ខំ​ឱ្យ​ពន្យា​ពេល​រថភ្លើង​ពីរ​ខែ្ស​ត្រូវ​ពន្យា​ពេល។ ក្នុង​ចំណោម​ពួក​គេ អ្នក​ខ្លះ​អង្គុយ​នៅ កណ្តាល​ផ្លូវ ដើម្បី​រារាំង​ចរាចរណ៍ និង​អ្នក​ខ្លះ​ទៀត​បន្ត​ដុត​ទង់​ជាតិ​រអាមេរិក។

សារពត៌មាន​ក្នុង​ស្រុក បាន​រាយការ​ណ៍ថា បាតុកម្ម​ធ្វើ​ឡើង​មិន​តិច​ជាង ៧​ទីក្រុង នោះទេ នៅ​សហរដ្ឋអាមេរិក។ ហើយ​ការ​តវ៉ា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង ផ្សេងៗ​គ្នា​ដូចជា ទីក្រុង Chicago, Philadelphia, Portland, Oregon, Seattle, Denver, Portland និង​ក្រុង​ផ្សេង​ទៀត​ក្នុង​សហរដ្ឋអាមេរិក។

ជា​ការ​ពិត​ណាស់ ជោគជ័យ​របស់​លោក​ដូណាល់ ត្រាំ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល និង​បញ្ចេញ​ប្រតិកម្ម​ជា​ហូរហែ។ ហើយ​ទោះ​បី​ជា អ្នកស្រី Hilary Clinton និង លោក Barak Obama ព្រម​ទទួល​ស្គាល់​នូវ លទ្ធផល​នៃ​ការ​បោះឆ្នោត។​ យ៉ាង​ណា​ក្តី ក៏​គេ​នៅ​តែសង្គេត​ឃើញ​ថា ប្រជាពលរដ្ឋ​អាមេរិក ក៏​ដូចជា​មនុស្ស នៅក្នុង​ពិភព​លោក នាំ​គ្នា​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត។ ពួកគេ​ព្រួយ​បារម្ភ ពី​ជោគ​វាសនា និង​អនាគត របស់​សហរដ្ឋ​អាមេរិក ដែល​មាន​រូប​លោក Donald Trump ធ្វើ​ជា​ប្រធានាធិបតី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ