អានតួអត្ថបទ
ភូមា

អ៊ុង សាន់ស៊ូជី ប្រឆាំង​នឹង​ច្បាប់ ហាម​​ស្ត្រី​រៀបការ​ជា​មួយ​បុរស​ដែល មាន​សាសនា​ផ្សេងគ្នា

ជម្លោះ​សាសនា​ក៏​កាន់​តែ​ឡើង​កម្ដៅ នៅ​ប្រទេស​ភូមា ដែល​វា​ជា​ប្រធាន​បទ មួយ​ចោទ​ឡើង​រវាង អ្នក​ដែល​កាន់​សាសនា​ព្រះពុទ្ធ និង​សាសនា​ឥស្លាម។ លោក​ស្រី អ៊ុង​សានស៊ូជី (Aung San Suu Kyi) ប្រធាន​គណបក្ស​ប្រឆាំង នៅ​ភូមា​បាន​បដិសេធ​គម្រោង​ច្បាប់ ថ្មី​ស្តី​អំពី​ការ​ហាមឃាត់​ស្រ្តី​ភូមា ដែល​កាន់​ព្រះពុទ្ធសាសនា រៀបការ​ជា​មួយ​បុរស ដែល​កាន់​សាសនា​ផ្សេង​ទៀត។

លោកស្រី Aung San Suu Kyi ប្រធាន​គណបក្ស​ប្រឆាំង នៅភូមា (រូបភាពឯកសារ)
លោកស្រី Aung San Suu Kyi ប្រធាន​គណបក្ស​ប្រឆាំង នៅភូមា (រូបភាពឯកសារ) EUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

លោកស្រី អ៊ុង សានស៊ូជី បាន​ប្រកាស​ប្រឆាំង​ចំពោះ​សេចក្តី​ស្នើ​អនុម័ត​ច្បាប់​ថ្មី​មួយ ដែល​ហាមឃាត់​ស្រ្តី​កាន់​ព្រះពុទ្ធសាសនា រៀបការ​ជា​មួយ​បុរស​ដែល​កាន់​សាសនា​ផ្សេង​គ្នា។ បច្ចុប្បន្ន​ នៅ​​ប្រទេស​​ភូមា កម្ដៅ​ជម្លោះ​សាសនា កំពុង​តែ​មាន​ការ​កើន​ឡើង រវាង​អ្នក​ដែល​កាន់​សាសនា​ព្រះពុទ្ធ និង​ឥស្លាម។ នេះ​បើ​តាម ការ​ប្រកាស​របស់​លោក​ស្រី កាល​ពី​ព្រឹកមិញ នៅ​តាម​វិទ្យុ​អាស៊ីសេរី​ក្នុង​ប្រទេស​ភូមា។

 
សេចក្តី​ស្នើ ច្បាប់​នេះ គឺ​បាន​រៀបចំ​ដោយ​ក្រុមថ្នាក់​ដឹកនាំ​ព្រះសង្ឃ​ព្រះពុទ្ធសាសនា នៅ​ប្រទេស ភូមា ដែល​គេ​ដឹង​ថា​ក្រុមនេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​មួយ រវាង​អ្នកកាន់​សាសនា​ឥស្លាម កាល​ពី​ខែ​មុន។ ក្រុម​ខាង​លើ​ចង់ឱ្យ មានការ​អុនម័ត​ច្បាប់​នេះ​ឡើង ដោយ​តម្រូវ​ឱ្យ​បុរស​កាន់​សាសនាផ្សេង ដែល​ចង់​រៀបការ​ជា​មួយ ស្រ្តី​សាសនា​ព្រះពុទ្ធ ប្តូ​មក​កាន់​សាសនាព្រះពុទ្ធ​វិញ​ដែរ។ ដោយ​បុគ្កល​នោះ ត្រូវ​ស្មើ​សុំ ការ​អនុញ្ញាត​ជា​មុន​សិន ទៅ​ឪពុក ម្តាយ​ខាង​ស្រី។ បើ​អ្នក​ដែល​ល្មើស អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធាគា​ចំនួន ១០ឆ្នាំ។

ប្រធាន​គណៈបក្ស​ប្រឆាំង​ភូមា​រូប​នេះ បាន​ប្រឆាំង​ដាច់​ខាត ដោយ​លោក​ស្រី យល់​ថា វា​ហាក់​ដូច​ជា​មាន​ភាព អយុត្តិធម៌​ចំពោះ​ស្ត្រី។ ដោយ​លោក​ស្រី មិន​ចង់​ឱ្យ​មាន​ការ​បែងចែក​គ្នា​រវាង​ស្រ្តី និង​បុរស​ឡើយ។

សូម​បញ្ជាក់​ថា មួយ​រយៈ​ក្រោយ​នេះ លោកស្រី អ៊ុង សាន់ស៊ូជី ត្រូវ​បាន​ទទួល ការ​រិះគន់ ពី​សំណាក់​អ្នក ក្នុង​ស្រុក ក៏​ដូច​ជា​បរទេស ថា​លោកស្រី​ហាក់​ដូច​ជា​បន្ទន់​ឥរិយាបទ​របស់​ខ្លួន​ជា​មួយ​រដ្ឋាភិបាល​ភូមា​បច្ចុប្បន្ន ទាក់ទង​នឹង​រឿង​ជម្លោះ​សាសនា។ ក្នុង​នោះ មតិ​ភាគច្រើន​យល់​ថា នេះ​ជា​ចេតនា​សម្ចៃ​មាត់ ក្នុង​ការ​បញ្ចេញ​មតិ ដោយ​មិន​ចង់​ឱ្យ​មាន​ការ​អន់​ចិត្ត ពី​សំណាក់​ប្រជាជន​ភូមា​ភាគ​ច្រើន ដែល​កាន់​ព្រះពុទ្ធសាសនា សម្រាប់​ការ​បោះឆ្នោត ឆ្នាំ២០១៥​ខាង​មុខ។

លើក​នេះ លោកស្រី​ចេញ​មុខ​ប្រតិកម្ម ដោយ​ថា គម្រោង​ច្បាប់​នេះ​មិនមែន​ស្ថិត​ក្នុង​ច្បាប់​របស់​ប្រទេស​ឡើយ វា​គ្រាន់​តែ​ជា​ការ​ប្រតិបត្ត​របស់​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​មួយ​ចំនួន ប៉ុណ្ណោះ។ ទាំង​នេះ គឺ​ជា​ការ​មិន​គោរព​ដល់​សិទ្ធិ​ស្ត្រី និង​សិទ្ធិមនុស្ស។

គួរ​រម្លឹក​ថា នៅ​ក្នុង​ជម្លោះ​ហិង្សា​មួយ រវាង​ក្រុម​ជនជាតិ​ភាគតិច ខាឃិន(Rakhine) ដែល​កាន់​សាសនា​ព្រះពុទ្ធ និង​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម រ៉ូហ៊ីនយ៉ា(Rohingyas) កាល​ពី​ឆ្នាំ​មុន បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជាង ២០០នាក់ នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ភូមា។

កាល​ពី​សប្តាហ៍​មុន​នេះ​ដែរ ក្រុម​អ្នក​ដឹក​នាំ​ចលនា​សាសនាព្រះពុទ្ធ ដែល​ហៅ​ថា​ចលនា ៩៦៩ ប្រមាណ​ជាង​២០០នាក់ នៅទីក្រុង រ៉ង់ហ្គូន(Rangoun) បាន​នាំ​គ្នា​ឃោសនា​ឱ្យ​ប្រជាជន ធ្វើ​ពហិការ​ចំពោះ​អ្នក​ជំនួញ​ជនជាតិ​ឥស្លាម។ ក៏​ប៉ុន្តែ​គេ​សង្កេត​ថា​ពុទ្ធសាសនិក​ភាគ​ច្រើន ហាក់​ដូច​មាន​ទំនោរ​ប្រកាន់​កណ្តាល រវាង​ជម្លោះ​ទាំងនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ