អានតួអត្ថបទ

ថៃ​ប្រកាសមាន​ហ្ស៊ីកា ក្នុង​ពេល​OMSទាញ​អាសន្ន​ថ្នាក់​ពិភពលោក

អាជ្ញាធរ​ថៃ បាន​ប្រកាស​ នៅ​ថ្ងៃអង្គារ​ទី ២កុម្ភៈ​ ២០១៦​នេះ រក​ឃើញ​មា​នករណី​កើត​ហ្ស៊ីកា លើ​បុរស​ម្នាក់​ នៅ​ក្នុង​ប្រទេស ប៉ុន្តែ​ថៃ​បាន​ធានា​អះអាងមិន​មែន​ជា​​ការ​រាតត្បាត​ឡើយ។ ហ្ស៊ីកា​ជំងឺ​ឆ្លង​តាមរយៈ​​មូសខាំ អាច​បង្ក​ឱ្យ​ទារក​ក្នុង​ផ្ទៃ​ស្លាប់​ឬ​កើត​មក​មាន​ក្បាល​តូច​ខុស​ប្រក្រតី ទើប​ត្រូវ​បាន​​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​អាសន្ន​អំពី​ការ​រាត​ត្បាត និង​អំពី​ការ​បង្ក​គ្រោះ​ថ្នាក់​កំរិត​ពិភពលោក កាលពី​ថ្ងៃ​ចន្ទទី ១​កុម្ភៈ។

អគ្គនាយក​អង្គការ​ OMS លោកស្រី Margaret Chanនិង​សាស្ត្រាចារ្យ David L. Heymann ប្រកាស​អាសន្ន​នៃ​ការ​រាតត្បាត​ជំងឺហ្ស៊ីកា​ថ្នាក់​ពិភពលោក
អគ្គនាយក​អង្គការ​ OMS លោកស្រី Margaret Chanនិង​សាស្ត្រាចារ្យ David L. Heymann ប្រកាស​អាសន្ន​នៃ​ការ​រាតត្បាត​ជំងឺហ្ស៊ីកា​ថ្នាក់​ពិភពលោក REUTERS/Pierre Albouy
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ថៃ​មិន​បាន​បញ្ជាក់​ថា តើ​បុរស​អាយុ​២២​ឆ្នាំ​ មាន​កើត​ជំងឺ​ហ្ស៊ីកានោះ​ រស់​នៅ​តំបន់​ណា​ភាគណា​នៃ​ប្រទេស​ទេ។ ប៉ុន្តែ​ភ្នាក់ងារសុខាភិបាល​ថៃ បាន​អះអាង​ថា បន្ទាប់​ពី​ធ្វើការ​វិភាគ​ឈាម ​អ្នក​ជំងឺថៃ​ពី​ជា​មាន​ផ្ទុក​​​ជា​វីរ៉ុស​តែ​មួយ​ មាន​ប្រភព​ដូច​គ្នា​នឹង​វីរ៉ុស​ហ្ស៊ីកា​នៅ​តំបន់​អាមេរិក​ខាង​ត្បូង។

សម្រាប់​អាជ្ញាធរ​ថៃ នេះ​មិន​មែន​ជា​ករណី​ថ្មី​ ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ និង​ផ្អើល​ឆោឡា​ថា​ជា​ការ​រាតត្បាត​នៃ​ហ្ស៊ីកាទេ ព្រោះ​ជា​រៀង​រាល់​ឆ្នាំ​តាំង​ពី​ឆ្នាំ​២០១២មក ថៃ​មាន​រកឃើញ​ករណីកើត​ហ្ស៊ីកា ជាមធ្យម​៥ករណី​ក្នុង​មួយ​ឆ្នាំ។

ដូច​ជា​ជំងឺ​គ្រុន​ឈាម បង្ក​ឡើង​ដោយ​មូសខ្លា និង​ជំងឺ​គ្រុន​ឈីគុនហ្គុនយ៉ា​ដែរ ហ្ស៊ីកា ចម្លង​មក​មនុស្ស​តាម​រយៈ​មូល​ខ្លា​ខាំ និង​គ្មាន​ការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​ទេ។ ហ្ស៊ីកា​ មាន​ប្រភព​នៅ​អាហ្វ្រិក និង​ទើប​បាន​ផ្ទុះ​ឡើង​ខ្លាំង​ឡើង​វិញ​នៅ​ឆ្នាំ​២០១៥ ​នៅប្រេស៊ីល​ និង​តំបន់​អាមេរិក​ខាង​ត្បូង។ ប្រឈម​នឹង​ស្ថានការណ៍​​បែប​នេះ​ អាជ្ញាធរ​ប្រេស៊ីល​បាន​ណែនាំ​ឱ្យស្ត្រី​ប្រេស៊ីល​កុំ​ពរ​ក្នុង​អំឡុង​មាន​ការ​រាត​ត្បាត​ខ្លាំង។

ចំណែក​អង្គការ​សុខភាព​ពិភពលោក​ OMS ដែល​បាន​កោះប្រជុំ​បន្ទាន់​ កាលពី​ថ្ងៃ​ចន្ទ បាន​ចេញ​ក្រិត្យ​​ប្រកាស​អាសន្ន​ ចាត់​ទុក​ជំងឺ​ហ្ស៊ីកា​នេះ​ថា​មាន​លក្ខណៈ​គំរាម​កំហែងរាតត្បាត​​បន្ទាន់​ថ្នាក់​ពិភពលោក។​ ជា​ការ​ទាញ​សញ្ញា​អាសន្ន​ដើម្បី​បញ្ចេញ​សកម្មភាព​លឿន​និង​ខ្លាំង ប៉ុន្តែ​អង្គការ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចេញអនុសាសន៍​​​​ទាក់​ទង​នឹង​ការ​ធ្វើ​ដំណើរទៅ​កាន់​តំបន់​​មាន​មូស​ខ្លា​ចម្លង​ហ្ស៊ីកា ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច។ អង្គការ​មិន​ចង់​រង​ការ​រិះគន់់ ដូច​ករណី​ពិភពលោក​រង​ការ​រាតត្បាត​ជំងឺ​អេបូឡា​ នៅ​អាហ្វ្រិក កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ