អានតួអត្ថបទ
ហ្វីលីពីន

រដ្ឋាភិបាល​​ហ្វីលីពីន​និង​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត​ព្រមព្រៀង​បន្ត​បទ​ឈប់បាញ់​គ្មាន​កំណត់​ដើម្បី​ចរចា​រក​សន្តិភាព​

រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម​កុម្មុយនិស្តហ្វីលីពីន​ បាន​ព្រម​ព្រៀង​គ្នា​ក្នុង​ការ​បន្ត​បទ​ឈប់​បាញ់​ដោយ​​គ្មាន​កំណត់ ដើម្បី​ងាក​មក​រក​ការ​ចរចា​សន្តិភាព​ព្រម​ទាំង​បញ្ចប់​ជម្លោះ​​ដ៏​រាំរៃ​មួយ​ជិត​កន្លះ​សត្សវត្តន៍​មក​ហើយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន-នេះ​ជា​សេចក្តី​ជូន​ដំណឹង​របស់​​ប្រទេស​ន័រវេស​នៅ​ថ្ងៃ​សុក្រ​២៦​សីហា។ 

ប្រធានាធិបតីហ្វីលីពីន​ Rodrigo Duterte វត្តមាន​នៅចំពោះមុខ​ សាកសពកងទ័ពមួយរូប​នៅ​ក្នុង​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​កាល​ពីថ្ងៃ​​៧​សីហា​នៅ​ Davao.
ប្រធានាធិបតីហ្វីលីពីន​ Rodrigo Duterte វត្តមាន​នៅចំពោះមុខ​ សាកសពកងទ័ពមួយរូប​នៅ​ក្នុង​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​កាល​ពីថ្ងៃ​​៧​សីហា​នៅ​ Davao. REUTERS/Lean Daval Jr
ផ្សាយពាណិជ្ជកម្ម

តំណាង​រដ្ឋាភិបាល​ហ្វីលីពីន​និង​​​ចលនា​ឧទ្ទាម​កុម្មុយនិស្ត​ឈ្មោះ”រណៈសិរ្ស​ប្រជាធិតេយ្យ​ជាតិ​” ​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​សុក្រ ២៦​សីហា​នេះ លើ​សេចក្តី​ប្រកាស​រួម​មួយ​គ្នា​មួយ ដែល​នៅ​ក្នុង​នោះ ភាគី​ទាំង​ពីរ​ បានសន្យា​ ផ្អាក​ការ​ប្រយុទ្ធ​​ដោយ​​គ្មាន​កំណពេល-នេះ​ជា​សេចក្តី​ជូន​ដំណឹង​មួយ​របស់​​​​ការទូត​ន័រវេស​​ដែល​ជា​អ្នក​ដើរ​តួ​នាទី​ជា​អន្តរការីនៅក្នុងអធិករណ៍នេះ។

សូមបញ្ជាក់​ថា ​រដ្ឋាភិបាល​និង​ចលនា​ឧទ្ទាម​កុម្មុយនិស្ត​ហ្វីលីពីន បាន​បន្ត​ការរចា​ជាមួយគ្នា​តាំង​ពី​ថ្ងៃ​ចន្ទ​មុន​នៅ​ទីក្រុង​អួស្លូ​ប្រទេស​ន័រវេសដើម្បី​បិទ​បញ្ចប់​ក្រុម​ឧទ្ទាម​ដ៏​​ចំណាស់​ជាង​គេ​មួយ​​នៅ​តំបន់​អាស៊ី។ គួររំលឹកថា នា​ពេល​បន្ត​កិច្ច​ចរចា ភាគី​ទាំង​ពីរ​បាន​សម្រេច​ការ​ផ្អាក​ប្រយុទ្ធ​គ្នា​ជា​ឯកតោ​ភាគី។ ប៉ុន្តែ​បទ​ឈប់បាញ់​របស់​ពួក​ឧទ្ទាម​កុម្មុយនិស្ត បាន​ផុត​រលត់​តាំង​ពី​ថ្ងៃ​សៅរ៍​មុន។

 

គួររំលឹកថា ក្រោយពី​លោក Rodrigo Duterte បាន​ឈ្នះ​ឆ្នោត​ឡើង​ជា​ប្រធានាធិតី​ប្រប្រទេស​ហ្វីលីពីន​នៅ​​ខែ​ឧសភា​មក លោក Duterte បាន​ផ្តល់​អាទិភាព​មុន​គេ​ទៅ​លើ​ការ​បន្ត​កិច្ច​ចរចារ​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត។ ហើយ​យោង​តាម ទីក្រុង​ម៉ានីល គូភាគី​ទាំង​ពីរ បាន​កំណត់​គោលដៅ​មួយ គឺ​ធ្វើ​យ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​ចាប់​​ពី​អំណេះ​ទៅ​រហូត​ដល់​មួយ​ឆ្នាំ។

 

 

ដើម្បី​ពន្លឿន​ដំណើរ​ការ​ចរចា​សន្តិភាព រដ្ឋាភិបាល​ហ្វីលីពីន​និង​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត បាន​សម្រេច​ជ្រើស​ព្រមគ្នា​ជំពូក​នៅ​សេស​សល់​​ផ្សេងៗ​ទៀត​ដែល​ភាគី​ទាំង​ពីរ​នៅ​ពុំ​ទាន់​បាន​ចរចា ដួច​ជា​នៅ​លើ ការ​ធ្វើ​កំណែ​ទម្រង់​សង្គម-សេដ្ឋកិច្ច កំណែ​ទម្រង់​​នយោបាយ កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​និង​ការ​បញ្ចប់​អារិភាព​នានា​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ