អានតួអត្ថបទ

ប៉ាគីស្ថាន​​និង​​ឥណ្ឌា​ បាន​​បាញ់​​​តបត​គ្នា​​ជា​ថ្មី​​នៅ​​តំបន់​​កាស្មៀរ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​

កងទ័ព​ប៉ាគីស្ថាន​និង​ឥណ្ឌា បាន​បាញ់​ផ្លោង​ដាក់​​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​​តំបន់​កាស្មៀរ ក្រោយពី​មាន​ការ​វាយប្រហារ​មួយ​របស់​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី​និយម​ប្រឆាំង​មូលដ្ឋាន​​យោធា​ឥណ្ឌា​មួយ​នៅ​ពេល​យប់​-នេះ​​ជា​ការ​គូសបញ្ជាក់​របស់​​កងទ័ព​ប៉ាគីស្ថាន។

ការវាយប្រហារគ្នាមួយនៅតំបន់កាស្មៀរកាលពីថ្ងៃទី១៦កញ្ញា២០១៦​
ការវាយប្រហារគ្នាមួយនៅតំបន់កាស្មៀរកាលពីថ្ងៃទី១៦កញ្ញា២០១៦​ REUTERS/Danish Ismail
ផ្សាយពាណិជ្ជកម្ម

 ការ​​បាញ់​តបត​គ្នា​ទៅ​វិញ​ទៅ​មក​​រវាង​កងទ័ព​ឥណ្ឌា​និង​ប៉ាគីស្ថាន​ជា​​ថ្មី​នេះ ពុំ​បាន​បណ្តាល​ឲ្យ​មាន​ជន​រង​គ្រោះ​​ទេនិង​​បាន​បិទ​បញ្ចប់​ទៅ​​នៅ​​ព្រឹក​ព្រលឹម​នេះដែរ ​តែ​មាន​​​ការ​​វាយប្រហារ​ខ្លះៗ​​នៅ​​មាន​​តាម​​តំបន់​មួយ​ចំនួន-​នេះ​បើយោងតាម​សេចក្តី​ជូនដំណឹង​របស់​កងទ័ព​ប៉ាគីស្ថាន។​​


យោងតាម​ប៉ាគីស្ថាន ហេតុការណ៍​​ថ្មី​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ ​៥​ថ្ងៃ​ក្រោយ​ពី​ឥណ្ឌា​បាន​ជូន​ដំណឹង​​​ពី​​ការ​​វាយប្រហារ​របស់​ខ្លួន​ប្រឆាំង​ទៅលើ​ទីតាំង​នានា​របស់​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី​នៅ​តំបន់​កាស្មៀរ​ខាង​ប៉ាគីស្ថាន។ ទីក្រុងអ៊ីស្លាមម៉ាបាត  បាន​បរិហារ​ថា​ការវាយប្រហារ​បស់​ឥណ្ឌា​​នេះ​ គឺ​ជា​ការ​​​ឈ្លានពាន​មួយមកលើ​ទឹកដីខ្លួននិង​​បាន​សម្លាប់​ជីវិត​ទាហាន​ប៉ាគីស្ថាន​ចំនួន​​២​​នាក់។

ម្យ៉ាងទៀត យោងតាម​​​ប៉ូលីស​​ប៉ាគីស្ថាន" ភាពតានតឹង​​រវាង​​ឥណ្ឌា​និង​ប៉ាគីស្ថាន ​បាន​​ធ្លាក់​​ចុះ​យ៉ាង​ដុនដាប​ ក្រោយ​ពី​​មាន​​​ការ​​វាយ​ប្រហារមួយ​​របស់​ក្រុមឧទ្ទាម​ប្រឆាំង​ទៅ​លើ​មូលដ្ឋាន​របស់ឥណ្ឌា​មួយ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​កាស្មឿរ ​កាលពី​ថ្ងៃ​ទី​១៨​កញ្ញា​មុន​។ ការវាយប្រហារ​នាពេលនោះ ​បាន​សម្លាប់​ជីវិត​ទាហាន​ឥណ្ឌា​ចំនួន​១៩​នាក់​។

គួររំលឹកថា តំបន់​កាស្មៀរ​ដែល​ស្ថិត​នៅក្រោម​ការ​កាន់កាប់​របស់​ឥណ្ឌា  ជា​ទីលាន​ប្រយុទ្ធ​គ្នា​មួយ​អស់​រយៈ​ពេល​ជា​ច្រើន​ទស្សវត្សន៍​កន្លង​មក​ហើយ ​រវាងកងទ័ពឥណ្ឌា​និង​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី​និយម​នានា​ដែល​គាំទ្រ​ដោយ​ប្រទេស​ប៉ាគីស្ថាន-នេះបើយោងតាមទីក្រុងញូដែលី។

ស្ថានការណ៍​នៅ​តំបន់​កាស្មឿរ​នេះ បាន​ចាប់​ផ្តើម​វឹកវរកាន់តែខ្លាំងឡើងៗនៅ​ខែ​កក្កដា បន្ទាប់​ពី​​ការ​ស្លាប់​​មេ​ដឹកនាំ​របស់​ក្រុម​ឧទ្ទាម​មួយ​រូប​រួច​មក ហើយ​ជា​បន្ទាប់​មកទៀត មាន​បម្រាម​គោចរ​​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​នៅក្នុងប្រទេស​​​និង​​​​បាតុកម្ម​យ៉ាង​គគ្រឹក​គគ្រេង​ដែល​បាន​​សម្លាប់​​ជីវិត​​មនុស្ស​យ៉ាងសាហាវ​នៅក្នុងប្រទេស​ឥណ្ឌា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ