អានតួអត្ថបទ
ចិន

ចិន៖រដ្ឋអំណាច​បាន​ប្រកាស​អាសន្ន​ជា​ថ្មី​ពី​កម្រិត​ផ្សែងពុលខ្ពស់​ក្នុង​ក្រុង​ប៉េកាំង

នៅ​ក្នុង​ប្រទេស​ចិន ទីក្រុង​ប៉េកាំង​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​ជា​ថ្មី​ពី​កម្រិត​អត្រា​ផ្សែង​ពុល​ខ្ពស់​នៅ​ក្នុង​បរិយាកាស។ ការ​ប្រកាស​ដាក់​ក្រុង​ប៉េកាំង​ក្នុង​ភាព​អាសន្ន​ផ្សែងពុល​មាន​រយៈពេល ៤ថ្ងៃ​ដោយ​រាប់​ចាប់​ពី​ថ្ងៃ​សៅរ៍ ទី១៩ ធ្នូ​នេះ​រហូត​ដល់​ថ្ងៃ​អង្គារ ទី២២ ធ្នូ​សប្តាហ៍​ក្រោយ។ ពលរដ្ឋ​ចិន​រស់​ក្នុង​ទីក្រុង​ប៉េកាំង​បាន​ទទួល​ភាព​អាសន្ន​នេះ​តាំង​ពី​ថ្ងៃ​សុក្រ ទី១៨ ធ្នូ​ម្ល៉េះ ពោល​ចំ​ពេល​ដែល​មេឃ​នៅ​ស្រឡះ​គ្មាន​ពពក​បាំង​នៅ​ឡើយ។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា ជា​លើកទី១ ដែល​ចិន​បាន​ចាត់​វិធានការ​បង្ការ​ទុក​ជាមុន។

ចិន៖រដ្ឋអំណាច​បាន​ប្រកាស​អាសន្ន​ជា​ថ្មី​ពី​កម្រិត​ផ្សែងពុលខ្ពស់​ក្នុង​ក្រុង​ប៉េកាំង
ចិន៖រដ្ឋអំណាច​បាន​ប្រកាស​អាសន្ន​ជា​ថ្មី​ពី​កម្រិត​ផ្សែងពុលខ្ពស់​ក្នុង​ក្រុង​ប៉េកាំង REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

ភាព​អាសន្ន​បង្ការ​ទុក​ជា​មុន​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចិន​រស់​ក្នុង​ទីក្រុង​ប៉េកាំង​លប់​ចោល​នូវ​កម្មវីធី​គ្រោង​ទុក​មួយ​ចំនួន ក៏​ដូច​ជា​ការ​ត្រៀម​ពាក់​ប្រដាប់​ការពារ​ស្រូប​ផ្សែងពុល​នៅ​ពេល​ចាកចេញ​ពី​ផ្ទះ។ ទន្ទឹម​គ្នា​នេះ វិធានការ​បង្ការ​ទុក​ជា​មុន​ក៏​បាន​អនុញ្ញាត​ឲ្យ​រដ្ឋអំណាច​ចាត់​វិធានការ​ទប់ស្កាត់​មួយ​ចំនួន​ជា​មុន​ដែរ។ នៅ​វេលា​ម៉ោង ២រសៀល​ម៉ោង​ក្នុង​ទីក្រុង​ប៉េកាំង​នា​ថ្ងៃ​សៅរ៍​នេះ អត្រា​ផ្សែងពុល​មាន​កម្រិត​រហូត​ដល់​ទៅ ១៨១ ពោល​មាន​កម្រិត ៤ដង​ខ្ពស់​ជាង​កម្រិត​ដែល​អនុញ្ញាត​ដោយ​អង្គការ​សុខភាព​ពិភពលោក។ តែ​សម្រាប់​ពលរដ្ឋ​រស់​ក្នុង​ក្រុង​ប៉េកាំង​ទូទៅ អត្រា​ផ្សែង​ពុល​កម្រិត​នេះ​មិនមែន​ជា​រឿង​គួរ​ឲ្យ​ចម្លែក​អ្វី​ទេ ព្រោះ​ជា​កម្រិត​មួយ​ដែល​គេ​ធ្លាប់​បាន​ដក​ដង្ហើម​ស្រូប​ជា​ប្រចាំ​ថ្ងៃ​ទៅ​ហើយ។

ក៏​ដូច​ជា​នៅ​ក្នុង​ការ​ប្រកាស​ភាព​អាសន្ន​លើក​មុន​ដែរ មាន​វិធានការ​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋអំណាច​ផ្តើម​អនុវត្តន៍​ចាប់​ពី​ថ្ងៃ​នេះ​ទៅ រួម​មាន ការ​បិទទ្វារ​រោងចក្រ​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិច​ច្រើន ចរាចរណ៍​រថយន្ត​ក្នុង​ទីក្រុង​ប៉េកាំង​នឹង​ត្រូវ​ឆ្លាស់​គ្នា​រវាង​លេខ​គូ និង​លេខ​សេស និង​ការ​បិទទ្វារ​សាលារៀន។ អ្វី​ជា​ការ​កត់សម្គាល់ និង​ខុស​ប្លែក​ពី​ពេល​មុន រលក​ផ្សែងពុល​ពេល​នេះ​ត្រូវ​បាន​ខ្យល់​បក់​នាំ​មក​ពី​តំបន់​រោងចក្រ សហគ្រាស​ស្ថិត​ប៉ែក​ខាងត្បូង​ក្រុង​ប៉េកាំង។

គឺ​ការ​ព្យាករណ៍​របស់​ឧតុនិយម​ដែល​បាន​អនុញ្ញាត​ឲ្យ​រដ្ឋអំណាច​ចាត់​វិធានការ​បង្ការ​ទុក​មុន​ជា​លើកទី១។ គួរ​ជម្រាប​ជូន​ថា ប្រព័ន្ធ​ប្រកាស​អាសន្ន​ស្តីពី​កម្រិត​ផ្សែងពុល​ក្នុង​បរិយាកាស​ត្រូវ​បាន​បង្កើត​ឲ្យ​មាន​ឡើង​ក្នុង​ឆ្នាំ ២០១៣ និង​ដែល​ធ្លាប់​បាន​ប្រើប្រាស់​លើក​ទី១​កាល​ពី​ថ្ងៃទី៧ ធ្នូ​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ