អានតួអត្ថបទ
កម្ពុជា-ថៃ

ព្រំដែន «គ្មាន​អ្វី​ឱ្យ​បារម្ភ​ទេ» ថ្វី​បើ​ថៃ​ប្រើ​លួស​បន្លា និង​ត្រាក់ទ័រ

មន្ត្រី​កម្ពុជា ទាំង​ផ្នែក​ស៊ីវិល ទាំង​ផ្នែក​យោធា «មិន​បារម្ភ» ថា​នឹង​អាច​មាន​ភាព​តាន​តឹង រវាង​កម្ពុជា និងថៃ​ឡើយ ព្រោះ​កម្ពុជា​ឈរ​លើ​គោលការណ៍​សន្តិវិធី ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​ថៃ។ ការ​អះអាង​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទាហា​ថៃ​បាន​ពង្រាយ​លួស​បន្លា នៅ​មុខ​ប្រាសាទ​ព្រះវិហារ និង​បាន​បញ្ជូន​ត្រាក់ទ័រ​ឱ្យ​មក​ភ្ជួរ​លើ​ដី​ខ្មែរ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។ អាជ្ញាធរ​កម្ពុជា​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា បច្ចុប្បន្ន សភាពការណ៍​នៅ​តាម​ព្រំដែន​ខ្មែរ​ថៃ​គឺ​មិន​តាន​តឹង​ឡើយ។

មន្រ្តី​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​សន្និសីទ​កាសែត ជុំវិញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​បញ្ហា​ព្រំដែន​ខ្មែរ-ថៃ នា​ពេល​កន្លង​មក
មន្រ្តី​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​សន្និសីទ​កាសែត ជុំវិញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​បញ្ហា​ព្រំដែន​ខ្មែរ-ថៃ នា​ពេល​កន្លង​មក RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​អាទិត្យ​ម្សិលមិញ ត្រាក់ទ័រ​ថៃ​៦​គ្រឿង បាន​ចូល​មក​ព្យួរ​ដី​ទំហំ​ប្រហែល​២០០​ហិកតា នៅ​ក្នុង​ភូមិ​ព្រៃច័ន ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​គោ ស៊ុំសារឿត អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ អ្នក​ឆ្លង​ដែន​នៅ​តែ​អាច​ទៅ​មក​តាម​ច្រក​ព្រំដែន​អន្ដរជាតិ​កម្ពុជា ថៃ ជា​ធម្មតា គ្រាន់​តែ​ភាគី​ថៃ រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​អត្តសញ្ញាណ​អ្នក​ដំណើរ​ខ្លាំង​ជាង​មុន។ ចំណែក​នៅ​ឯ​ច្រក​របៀង ដែល​ខាង​ភាគី​ថៃ​បាន​បិទ​ជា​ឯកតោ​ភាគី​នោះ អ្នក​ដំណើរ​មិន​អាច​ឆ្លង​ចុះ​ឡើង​បាន​នៅ​ឡើយ​ទេ។

នៅ​តំបន់​ព្រះ​វិហារ ជា​ទី​ដែល​ទាហាន​ថៃ​បាន​ពង្រាយ​លួស​បន្លា ត្រង់​ចំណុច​ស្រះ​ត្រាវ មុខ​ប្រាសាទ​ព្រះវិហារ កាល​ពី​យប់​ថ្ងៃ​ទី​២៨​ខែ​ឧសភា​នោះ សភាពការណ៍​ក៏​មិន​តាន​តឹង​គួរ​ឲ្យ​បារម្ភ​ដែរ​។

ការ​អះអាង​របស់​មន្ដ្រី​នៅ​តំបន់​ព្រំដែន​ខាង​លើ គឺ​ស្រប​គ្នា​នឹង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ របស់អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​ថា សកម្មភាព​របស់​ថៃ គឺ​ស្ងប់ស្ងាត់​ជា​ធម្មតា គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ​។

ប៉ុន្តែ​ជាមួយ​នឹង​ការ​ច្បាម​អំណាច​ដឹក​នាំ​ប្រទេស​ដោយ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ថៃ ឈ្មោះ​ប្រាយុទ្ធ ចាន់អូចា លោក​កុយ គួង ចាត់​ទុក​ការ​ពង្រាយ​លួស​បន្លា​ដោយ​ទាហាន​ថៃ​នោះ ថា​បាន​បំពាន​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​កម្ពុជា​និង​ថៃ ឆ្នាំ​២០០០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ