អានតួអត្ថបទ
កម្ពុជា

​គណៈកម្មា​ធិការ​ព្រំ​ដែន​ទូទៅ​ កម្ពុជា-ថៃ ​GBC ​ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ ​ប្រជុំ​ នៅ​ថ្ងៃ​២៤​ធ្នូ

គណៈ​កម្មា​ធិការ​​ព្រំ​ដែន​​ទូទៅ​ កម្ពុជា-ថៃ​ GBC​ ដែល​​ដឹក​នាំ​​ដោយ​​រដ្ឋ​មន្ត្រី​​ការ​ពារ​ជា​តិ​​ប្រទេស​​ទាំងពី​រ​ នឹង​​ជួ​ប​ប្រជុំ​​ជា​ថ្មី ​នៅ​​ថ្ងៃ​ទី២៤​ ខែ​ធ្នូ​។ ប៉ុន្តែ​​មុន​នឹង​​ឈាន​ដល់​​កិច្ច​ប្រជុំ​​នោះ​ ក្រុម​លេខាធិការ​​រួម​ នៃ​​គណៈ​កម្មាធិ​ការព្រំ​ដែន​​ទូទៅ ​កម្ពុជា-ថៃ​ បាន​​ជួប​ប្រ​ជុំ​​រយៈ​ពេល​ ៣ ​ថ្ងៃ​ បិទ​​បញ្ចប់​​នៅ​​ថ្ងៃ​ទី៣ ​ខែ​ធ្នូ​នេះ​ នៅ​​រាជ​ធានី​​ភ្នំពេញ​ ដើម្បី​​រៀប​ចំ ​សំរាប់​​កិច្ច​ប្រជុំ​លើក​​ទី១០​ នៃ​​គណៈ​កម្មាធិការ​​ព្រំ​ដែន​​ទូទៅ ​កម្ពុជា-ថៃ​។​

គណៈ​​កម្មា​ធិការ​​ព្រំ​​ដែន​​ទូទៅ ​​កម្ពុជា​-ថៃ​ GBC​ ដែល​ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ប្រទេស​ទាំង​ពីរ​ នឹង​ជួបប្រជុំ​ជាថ្មី​ នៅ​ថ្ងៃ​ទី២៤​ ខែ​ធ្នូ​។​
គណៈ​​កម្មា​ធិការ​​ព្រំ​​ដែន​​ទូទៅ ​​កម្ពុជា​-ថៃ​ GBC​ ដែល​ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ប្រទេស​ទាំង​ពីរ​ នឹង​ជួបប្រជុំ​ជាថ្មី​ នៅ​ថ្ងៃ​ទី២៤​ ខែ​ធ្នូ​។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា-ថៃ GBC ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​ទាំងពីរ នឹង​ជួ​ប្រជុំ​ជាថ្មី នៅ​ថ្ងៃទី២៤ ខែធ្នូ។ ប៉ុន្តែ​មុននឹង​ឈានដល់​កិច្ចប្រជុំ​នោះ ក្រុម​លេខាធិការ​រួម នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា-ថៃ បាន​ជួបប្រជុំ​រយៈពេល ៣ ថ្ងៃ បិទ​បញ្ចប់​នៅ​ថ្ងៃទី៣ ខែធ្នូ​នេះ នៅ​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ សំរាប់​កិច្ចប្រជុំ​លើក​ទី១០ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា-ថៃ។ក្រុម​លេខាធិការ​រួម​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ ​GBC ​គឺ​មាន​សហប្រធាន​ លោក​នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត ​រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ ​របស់​កម្ពុជា ​និង​លោក​ឧត្តម​សេនីយ៍​ទោ​ ប៊ុន​ឈួ ​កើត​ឆុក​ នា​យក​នៃ​នាយក​ដ្ឋាន​កិច្ចការ​ព្រំដែន​ថៃ។​

 
សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ នៃ​កិច្ច​ប្រជុំ​ក្រុម​លេខា​ធិការ​រួម​ បង្ហាញ​ថា ​កិច្ច​ប្រជុំ​លើក​ទី១០ ​របស់​ក្រុម​លេខា​ធិការ​រួម​ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ​GBC​ រយៈ​ពេល ​៣ ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១​ ដល់​ថ្ងៃ​ទី៣​ធ្នូ ​នៅ​រាជ​ធានី​ភ្នំ​ពេញ ​ត្រូវ​បាន​លើក​មក​ពិភាក្សា​ និង​ឯក​ភាព​លើ ​២ ​ជំពូក​ ដែល​មាន ​១៧ ​ចំណុច ​រួម​មាន៖​ បញ្ហា​តំបន់​ព្រំដែន​ និង​ច្រក​ទ្វារ​ កិច្ច​សហប្រតិបត្តិ​លើ​បញ្ហា​ពលករ ​កិច្ច​សហ​ប្រតិបត្តិការ​បង្ការ​ និង​បង្ក្រាប​ចរាចរ​គ្រឿង​ញៀន​ កិច្ច​សហ​ប្រតិបត្តិ​ការ​បង្ការ​ និង​បង្ក្រាប​បទ​ល្មើស​ផ្សេងៗ​ នៅ​តំបន់​ព្រំដែន​ កិច្ច​សហប្រតិបត្តិការ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេវរ​កម្ម ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​ព្រំដែន​ កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ កិច្ច​សហ​ប្រតិបត្តិការ​វិស័យ​សុខាភិបាល​សាធារណៈ ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ទេសចរ​ និង​កិច្ច​សហ​ប្រតិបត្តិការ​ថែរក្សា​បរិស្ថាន ​ជាដើម​។​ល​។

សេច​ក្តី​ប្រកាស​ដដែល​ លើក​ឡើង​ថា​ កិច្ច​ប្រជុំ​ក្រុម​លេខា​ធិការ​រួម​ GBC​ នឹង​ផ្តល់​ការអនុ​ម័ត​លើ​ឯក​សារ​ទាំង​មូល ​ដែល​នឹង​ឯក​ភាព​លើ​កិច្ច​ប្រជុំ​លើក​ទី១០​ នៃ​គណៈកម្មាធិការ​ព្រំដែន​ រវាង​ប្រទេស​ទាំង​ពីរ​ ដែល​មាន​គោល​បំណង​សំ​ខាន់​ គឺ​លើក​កំពស់​កិច្ចសហ​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ និង​សន្តិ​សុខ​នៅ​តំបន់​ព្រំដែន​ ក៏ដូច​ជា​រឹត​ចំណង​មិត្តភាព​ សាម​គ្គីភាព​ និង​ទំនាក់​ទំនង​បន្ថែម​ទៀត ​រវាង​កង​កម្លាំង​ និង​អង្គភាព​សន្តិ​សុខ ​ដែល​ពាក់​ព័ន្ធ​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ថៃ។

ជា​ការ​កត់​សម្គាល់ ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ​GBC​ ដែល​ដឹក​នាំ​ដោយ​រដ្ឋមន្ត្រី​ការ​ពារជាតិ ​កម្ពុជា ​និង​ថៃ ​ដែល​ជួប​ប្រជុំ​ជាថ្មី ​នៅ​ថ្ងៃ​ទី២៤ធ្នូ​ខាង​មុខ ​នឹង​ធ្វើ​ឡើង​ខណៈដែលរ​ដ្ឋា​ភិបាល​ថៃ ​ពេល​នេះ ​ដឹក​នាំ​ដោយ​ក្រុម​យោ​ធា ​ក្រោយ​ពី​រដ្ឋ​ប្រហារ​ទម្លាក់​លោក​ស្រី ​យ៉ីង​ឡាក់​ ពី​នាយក​រដ្ឋមន្ត្រី ​កាលពី​ថ្ងៃ​ទី​២២​ ខែឧសភា ​ឆ្នាំ២០១៤។​ រីឯ​ស្ថានការណ៍​ព្រំ​ដែន​កម្ពុជា-ថៃ​ បាន​ស្ងប់​ស្ងាត់​ ទោះ​បី​ជា​មិន​ទាន់​ដោះ​ស្រាយ​ក៏ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ