អានតួអត្ថបទ
អាស៊ាន

អាស៊ាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍ ​ដោយ​មិន​និយា​យ​ពី​សេច​ក្តីស​ម្រេច​រ​បស់​តុលាការ​អន្តរជាតិ​

​ទីបំផុត​ទៅ​សេចក្តី​ថ្លែង​ការណ៍​របស់​អាស៊ាន​ត្រូវ​បាន​ចេញ​ផ្សាយ​ហើយ​ នៅ​ថ្ងៃ​ចន្ទ ​ទី​២៥ ​ខែ​កក្កដា​នេះ ក្រោយ​ពី​ការ​ជជែក​គ្នា​រហូត​មក​ដល់​នាទី​ចុង​ក្រោយ​ ដើម្បី​ឆ្លង​​កាត់​​ភាព​​ទ័ល​​ច្រក​​។ ក្នុង​​សេច​​ក្តី​​ថ្លែង​​​ការណ៍​​​នោះ​​មិនបាន​​រិះ​​គ​ន់​អ្វី​ទេ​ លើ​ក្រុង​ប៉េ​កាំង​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​។

ទីប្រជុំកោះParacel និងSpratly ក្នុងសមុទ្រចិនខាងត្បូង
ទីប្រជុំកោះParacel និងSpratly ក្នុងសមុទ្រចិនខាងត្បូង @RFI
ផ្សាយពាណិជ្ជកម្ម

សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស​បាន​ជៀស​វាង​​មិន​និយាយ​សោះ​ឡើយ​ពី​សាល​ដីកា​តុលាការ​​មជ្ឈត្តិ​កម្មអចិន្ត្រៃយ៍​ទីក្រុង​ឡាអេ​លើ​សំណុំ​រឿង​ជម្លោះនៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​សាល​ដីកា​ទាត់​ចោល​ការ​ទាមទារ​របស់​ចិន​ ហើយ​ឲ្យ​ហ្វីលីពីន​ឈ្នះ ​កាល​ពី​ថ្ងៃទី​១២ ​ខែ​កក្កដា។​

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​អាស៊ាន ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី២៥ ​ខែ​កក្កដា​នេះ​ មាន​ចំនួន​៦​ចំណុច ​ដែល​ក្នុងនោះ ​ក៏​បាន​ការ​លើក​ទឹ​កចិត្ត​ឲ្យភា​គីពាក់​ព័ន្ធ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ទាំង​អស់ ​គោរ​ពតាម​គោលការណ៍​ដែលមាន​នៅ​ក្នុង​ប្រកាស​ស្តីពី​ការ​ប្រព្រឹត្ត​របស់​ភាគី​ពាក់​ព័ន្ធ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ (DOC)។

ប្រភព​កាទូត​អាស៊ា​ន​បាន​​លើក​ឡើង​ថា“​ពួក​យើង​បាន​បញ្ចៀស​នូវ​មហន្តរាយ​មួយទៀ​ត”។ ការ​លើក​ឡើងបែប​នេះ​ចង់​សំដៅ​ទៅ​លើ​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១២​​ ដែល​មិន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ដោយ​សារ​តែ​ការ​មិន​យល់​ស្រប​គ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។​

ការ​សម្រេច​ខាង​លើនេះ​ នឹង​ក្លាយ​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ចិន​ ដែល​កន្លង​មក​បាន​ច្រាន​ចោល​សាលដីកាតុលា​ការ​មជ្ឈត្តិកម្មអចិន្ត្រៃយ៍ទី​ក្រុង​ឡាអេ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​បារាំ​ងAFP។

យោង​តាម​ទីភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ិន​ហួ​បាន​ចុះ​ផ្សាយ​ពាក្យ​សម្តី​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​សម្តែង​ការកោត​សរសើរ​ក្នុង​កម្រិត​ខ្ពស់​បំផុត​ ចំពោះ​កិច្ច​ខិត​ខំប្រឹង​ប្រែង ​របស់​ប្រទេស​កម្ពុជា ​ដើម្បី​លើក​កម្ពស់​យុត្តិ​ធម៌ ជុំវិញ​សាល​ដីកា​តុលាការ​លើ ​បញ្ហាស​មុទ្រ​ចិន​ខាង​ត្បូង​។

លោក​វ៉ាង​រដ្ឋ​មន្ត្រីការបរទេស​ចិន​បន្ត​ថា ​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​កម្លាំង​ខាង​ក្រៅ​ណា​មួ​យ​បង្កើត​ឲ្យ​មាន​ភាពចលា​ចល​ក្នុង​តំបន់ ​ ដោយ​បំផុស​បំផុល​ឲ្យ​មាន​អាជ្ញា​កណ្តាល ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូងនោះ​ទេ។​

សូម​បញ្ជាក់​ថា​ប្រទេស​ជា​សមា​ជិក​អាស៊ាន​៤ ​រួម​​មាន​ហ្វីលីពិន​ ម៉ា​ឡេស៊ី ប្រ៊ុយណេ ​និង​វៀតណាម កំពុង​តែមាន​ជម្លោះ​ដែន​ទឹក​ជា​មួយ​នឹង​មហា​យក្សចិ​ន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ ភាគ​ច្រើន​នៃ​សមាជិក​របស់​​អាស៊ានគឺ​ចង់​ឲ្យ​មាន​ការ​ដាក់​សម្ពាធណា​មួយ​ទៅ​លើ​ប្រទេស​ចិន​ជុំវិញ​ការ​សាង​កោះ​ក្នុង​តំបន់​ជម្លោះ។​ ប៉ុន្តែ​សហគមន៍អាស៊ាន​ដំណើរ​ការ​ទៅ​បានអាស្រ័យ​ដោយ​ការ​មូល​មតិ​គ្នា​រវាង​សមាជិក​ទាំង​អស់ ​ដូច្នេះ​ប្រទេស​ណាមួយ​ដែល​ជា​សមាជិក​អាច​មាន​សិទ្ធិ​បោះឆ្នោត​ប្រឆាំង​នៅនឹ​ងសេចក្តីសម្រេចណាមួយ​​ប្រសិន​បើ​​ខ្លួន​​មិន​ពេញចិត្ត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ