អានតួអត្ថបទ
ជប៉ុន-ចិន

សមុទ្រចិន៖​ ជប៉ុនដាក់​សម្ពាធចិន​ ទាក់ទងនឹង​សេចក្តី​សម្រេច​តុលាការ​ក្រុង​ឡាអេ​

នៅ​ថ្ងៃសៅរ៍នេះ ​ក្នុង​ឱកាស​ជំនួប​កំពូល​​អឺរ៉ុប-អាស៊ី Asem នៅ​ទីក្រុង​អ៊ូឡង់ បាតរ នាយក​រដ្ឋមន្ត្រី​​ជប៉ុន​បាន​ដាក់សម្ពាធ​ចិន​អោយ​គោរព​តាមសេចក្តី​សម្រេច​ របស់​តុលាការ​អាជ្ញា​កណ្តាល​ក្រុងឡាអេ ដែល​បាន​កាត់ក្តី​​អោយ​ហ្វីលពីន​​ឈ្នះចិន រឿង​ជម្លោះ​សមុទ្រ​ចិន។ ​

នាយករដ្ឋមន្ត្រី​ជប៉ុន ក្នុង​ជំនួបកំពូលអឺរ៉ុប-អាស៊ី
នាយករដ្ឋមន្ត្រី​ជប៉ុន ក្នុង​ជំនួបកំពូលអឺរ៉ុប-អាស៊ី Reuters
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ បាន​​ឆ្លៀត​យក​​បញ្ហា​​ជម្លោះ​​សមុទ្រចិន​​ មក​​​ធ្វើជា​ប្រធានបទ​​ចំបង​​ក្នុងជំនួប​កំពូល​អឺរ៉ុប​អាស៊ី​ ដែល​ប្រព្រឹត្តទៅ​ នៅ​ក្រុងអ៊ូឡុង់ បាតរ ប្រទេស​ម៉ុងហ្គោលី។ លោក​អាបេ​​​លើកឡើង​នៅចំពោះមុខ​មេដឹកនាំ​​ច្រើន​ប្រទេស​ ពី​គោលការណ៍​សកល​នៃ​ច្បាប់ និង​បាន​​សង្កត់​ធ្ងន់ៗ ​លើ​ការ​សម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​ក្រុងឡាអេ ថ្មីៗ​នេះ។

ថ្មីៗនេះ តុលាការអាជ្ញាកណ្តាល​​ក្រុងឡាអេ​បា​នចេញសេចក្តីសម្រេច ​អោយ​ហ្វីលីពីន​ឈ្នះចិន ក្នុង​​ជម្លោះ​សមុទ្រចិន​ខាងត្បូង។ តុលាការលើកឡើងថា ការទាមទារ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ មិនបាន​ផ្អែក​លើ​មូលដ្ឋានច្បាប់ទេ ហើយ​ទង្វើចិន​​បែបយ៉ាង​សកម្មភាព​នាវា​ផ្សេងៗ ​គឺ​​រំលោភ​អធិបតេយ្យ​ភាព​របស់​ហ្វីលីពីន​។

 

សហភាព​អឺរ៉ុប​​ត្រូវបាន​គេហៅ​អោយចូលរួម​​ជជែក​រឿងសមុទ្រ​ចិន​ ក្នុង​ជំនួបកំពូលអឺរ៉ុប-អាស៊ី​​នេះដែរ។ អឺរ៉ុប​បាន​គាំទ្រ​អោយ​មាន​ការអនុវត្តន៍​ច្បាប់អន្តរជាតិ។ ​ចិនជំទាស់​នឹង​​​ជប៉ុន​ដែល​លើក​យក​ជម្លោះ​នេះ​​មកពិភាក្សា​ ក្នុង​ជំនួប​កំពូល​នេះ។ សម្រាប់​ចិន ការដោះស្រាយ​ជម្លោះ​ដែនសមុទ្រ​ គឺធ្វើបាន​តែក្នុង​លក្ខណៈ​​ទ្វេភាគី​ប៉ុណ្ណោះ។

 

ថ្ងៃ​សុក្រម្សិលមិញ​ នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​​និយាយ​បញ្ហាសមុទ្រ​ចិន​នេះ ផ្ទាល់​មាត់តែម្តង​ជាមួយ​​នាយករដ្ឋមន្ត្រី​ចិន។ លោក​អាបេបាន​សុំអោយចិន​​គោរព​តាម​​សេចក្តីសម្រេច​តុលការ​ក្រុងឡាអេ។ លោក​លី ខឺឈាំង​ បានបក​​តបទៅ​លោក​អាបេ​វិញថា ជប៉ុន​មិនជាប់ពាក់ព័ន្ធ​សមុទ្រចិន​ខាងត្បូង​​​ទេ ​ដូច្នេះជប៉ុន​ត្រូវ​រាបសា​បន្តិច​ទៅ ហើយ​ត្រូវឈប់​បង្កាត់ភ្លើង និង​ឈប់​លូកដៃ​ក្នុង​រឿងនេះ​ទៀត។ ​

 

លោក​លី ខឺឈាំង ឃើញថា​ ​ជប៉ុន​លូកដៃ​រឿងជម្លោះ​នេះដោយសារ ក្នុង​ជំនួប​កំពូល​នេះ ​​លោកអាបេ បាន​​ជួបទ្វេភាគី ​ជាមួយ​នាយករដ្ឋមន្ត្រី​​វៀតណាម និងប្រមុខការទូត​​ហ្វីលីពីន​ ហើយ​បានជជែក​ពី​បញ្ហា​​ព្រំដែនទឹក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ