អានតួអត្ថបទ
ឥណ្ឌា-អាមេរិក

ឥណ្ឌា​កោះហៅ​អ្នក​ការទូត​អាមេរិក​ តវ៉ា​រឿង​ចារកិច្ច​អាមេរិក​​លួចស្តាប់​ការ​សន្ទនា​​​​គណបក្ស​​កាន់អំណាច​ឥណ្ឌា​​

ក្រសួង​ការបរទេស​​ឥណ្ឌា​បានប្រកាសថ្ងៃ​ពុធនេះ​ថា ឥណ្ឌា​បានកោះ​ហៅ​អ្នកការទូត​​ជាន់ខ្ពស់​អាមេរិក​មួយរូប នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ញូវដេល្លីអោយ​មក​ជួប​​ ​ដើម្បី​​តវ៉ា​ប្រឆាំង​នឹង​​​ផ្នែកចារកិច្ច​អាមេរិក​​ដែល​បាន​លួច​ស្តាប់​ការ​សន្ទនា​របស់​គណបក្ស​ជាតិ​ហិណ្ឌូ ​ជា​បក្ស​កាន់​អំណាច​នៅឥណ្ឌា។ ​ឥណ្ឌា​ទាមទារ​អោយ​អាមេរិក​ផ្តល់​ចម្លើយ​ពិតប្រាកដ​ទាក់ទង​រឿងរ៉ាវ​​នេះ។

ឥណ្ឌា​ធ្លាប់​តវ៉ា​អាមេរិក​២លើក​មកហើយ ពេល​ទទួល​ព័ត៌មាន​ថា អាមេរិក​លួចស្តាប់​ផ្នែកការទូត​ឥណ្ឌា​ នៅ​អង្គការ​សហប្រជាជាតិ ក្រុងញូវយក។
ឥណ្ឌា​ធ្លាប់​តវ៉ា​អាមេរិក​២លើក​មកហើយ ពេល​ទទួល​ព័ត៌មាន​ថា អាមេរិក​លួចស្តាប់​ផ្នែកការទូត​ឥណ្ឌា​ នៅ​អង្គការ​សហប្រជាជាតិ ក្រុងញូវយក។ REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

យោងតាម​​ឯកសារ​ដែល​កាសែត​វ៉ាស៊ីនតោនប៉ុស្តិ៍​ទទួលបាន​ពី​លោក​ Edward Snowden ជា​អតីត​​បុគ្គលិក​ទីភ្នាក់ងារសេអ៊ីអា និង​ទីភ្នាក់ងារ​​សន្តិសុខ​ជាតិ​អាមេរិក ​NSA ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​​NSAអាមេរិក​ ​បាន​ទទួល​ការអនុញ្ញាត​ផ្លូវច្បាប់ កាល​ពីឆ្នាំ​២០១០ ​អោយ​ស៊ើបការណ៍​ លួច​ស្តាប់​ការ សន្ទនា​ ក្នុង​រដ្ឋ​​ចំនួន​១៩៣ ពិសេស​ត្រូវលួចស្តាប់​​ការសន្ទនា​របស់​គណបក្ស​កាន់អំណាច​របស់​នាយករដ្ឋមន្ត្រីឥណ្ឌា​​​ ណារិនដ្រា ម៉ូឌី ដែល​ទើប​ឡើង​គ្រប់គ្រង​ប្រទេស ​​កាលពី​ចុងខែ​ឧសភា​កន្លងទៅ។ ​​

រដ្ឋាភិបាល​ឥណ្ឌា​​បាន​កោះហៅ​អ្នកការទូត​អាមេរិក​​ជាន់ខ្ពស់​​ ​​នៃ​ស្ថានទូត​អាមេរិក​​ ប្រចាំ​ក្រុង​ញូវដេល្លី ​អោយ​មក​បំភ្លឺ​រឿងរ៉ាវ​នេះ។ ឥណ្ឌា​​​បាន​ទាមទារ​អោយ​អាមេរិក​ចៀសវាង​ ​​មិន​អោយ​រឿងរ៉ាវ​នេះ​ កើតឡើង​សាជាថ្មី​ទៀត​នៅពេល​ខាងមុខ។​​​ ឥណ្ឌា​ធ្លាប់​តវ៉ា​អាមេរិក​២ដង​​ហើយ ទាក់ទង​​​រឿង​លួចស្តាប់​ការ​សន្ទនា​នេះ។ គឺ​កាលពី​ខែ​កក្កដា និង​វិច្ឆិកា​ឆ្នាំ២០១៣​ ក្រោយ​ពេល​​ទទួល​ព័ត៌មាន​ថា ​​អាមេរិក​បាន​លួចស្តាប់​ការសន្ទានា​​របស់​ផ្នែក​ការទូត​​ឥណ្ឌា​​​នៅ​អង្គការ​សហប្រជាជាតិ ក្រុង​ញូវយក។ ​ឥណ្ឌា​ចង់​អោយ​​រដ្ឋាភិបាល​អាមេរិក​​ផ្តល់ចម្លើយ​ពិតប្រាកដ ព្រោះថា កន្លងមក​ ពេល​ឥណ្ឌា​សួរ ​អាមេរិក​តែង​ប្រាប់​ថា​ អាច​ចែករំលែក​​ព័ត៌មាន​​ទាក់ទង​​កម្មវិធី​លួចស៊ើបការណ៍​របស់​អាមេរិក​ តែ​ឥណ្ឌា​មិន​ដែល​បាន​ទទួល​ព័ត៌មាន​​អ្វី​លើស​ពី​​​​នេះទេ។    ​

ការប៉ះទង្គិច​ការទូត​រវាង​ឥណ្ឌា​និង​អាមេរិក​ពេលនេះ ​កើតឡើង​ខណៈ​ប្រមុខការទូត​អាមេរិក ​​ចន ឃែររី ត្រូវ​ចុះ​មក​ទស្សនកិច្ច​ឥណ្ឌា ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ ដើម្បី​ជួបពិភាក្សា​ជាមួយ​សមាជិក​រដ្ឋាភិបាល​របស់​លោក​ ណារិនដ្រា ម៉ូឌី។

ពេលនេះ ក្នុង​ពេល​ស្ថានទូត​​អាមេរិក ប្រចាំ​​​ក្រុង​ញូវដេល្លី កំពុង​​​រង់ចាំ​​ឯកអគ្គរដ្ឋទូត​ថ្មី លោកស្រី ​kathleen stephens ​ ខាធ្លីន ស្តេហ្វិន ជាអ្នក​ទទួលបន្ទុក​កិច្ចការ​ស្ថានទូត​អាមេរិក។ ដូច្នេះ ស្ថានទូត​អាមេរិក​នៅ​ក្រុង​ញូវដេល្លី ​​នៅ​មិនទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​ពី​​​ទំនាក់ទំនង​​​ការទូត​ទ្វេភាគី​ជាមួយ​ឥណ្ឌា​បានទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ