អានតួអត្ថបទ
បារាំង

លោក​ហ្រ្វង់ស័រ ហូឡង់៖« អាវុធ​ដ៏​ប្រសិទ្ធិភាព​របស់​យើង​ក្នុង​ការ​ប្រឆំាង​នឹង​ភេរវនិយម គឺ​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ »

នៅ​រាត្រី​យប់​ថ្ងៃទី៧ មករា លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បាន​ធ្វើ​អន្តរាគមន៍​តាម​កញ្ចក់​ទូរទស្សន៍​រយៈពេល​ជាង ៤នាទី។ នៅ​ក្នុង​បទអន្តរាគមន៍​នោះ លោក​ហូឡង់​បាន​ចាត់​ទុក​ការ​វាយប្រហារ​លើ​ទីស្នាក់ការ​របស់​ទស្សនាវដ្តី Charlie Hebdo ថា ជា​ការ​វាយប្រហារ​លើ​សាធារណរដ្ឋ​ទំាងមូល និង​ថា អាវុធ​ដ៏​ប្រសិទ្ធិភាព​ក្នុង​ការ​ប្រឈម​ទប់​នឹង​ភេរវនិយម គឺ​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ។ 

ប្រធានាធិបតី​បារាំង​ធ្វើ​សន្និសីទ​កាសែត​នៅក្រោយ​ភេរវកម្ម​វាយប្រហារ​ទៅលើ​ទស្សនាវដ្តី Charlie Hebdoថ្ងៃ​ទី ៧​មរាក ២០១៥
ប្រធានាធិបតី​បារាំង​ធ្វើ​សន្និសីទ​កាសែត​នៅក្រោយ​ភេរវកម្ម​វាយប្រហារ​ទៅលើ​ទស្សនាវដ្តី Charlie Hebdoថ្ងៃ​ទី ៧​មរាក ២០១៥ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

« ថ្ងៃ​នេះ គឺ​សាធារណរដ្ឋ​ទំាង​មូល​ដែល​បាន​ទទួល​ការ​វាយប្រហារ សាធារណរដ្ឋ គឺ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សាធារណរដ្ឋ គឺ​ជា​វប្បធម៌ ពហុនិយមនិង​លទ្ធិ​ប្រជាធិបតេយ្យ គឺ​តម្លៃ​ទំាង​អស់​ហ្នឹង​ហើយ​ដែល​ត្រូវ​បាន​វាយប្រហារ​ដោយ​ពួក​ឃាតករ​នៅ​ពេល​នេះ។ បារំាង​ជា​ប្រទេស​ដែល​បាន​នំា​យុត្តិធម៌ និង​សន្តិភាព​ទៅ​កាន់​ពិភពលោក​ទំាង​មូល។ សារសន្តិភាព​នេះ​ត្រូវ​បាន​សម្តែង​ឡើង​តាម​រយៈ​បេសកកម្ម​របស់​ទាហាន​បារំាង​នៅ​ក្រៅ​ប្រទេស​ដើម្បី​ប្រឆំាង​នឹង​ពួក​ភេរវនិយម និង​ពួក​ជ្រុលនិយម។

 
ប្រទេស​បារំាង​បាន​ទទួល​សារ​ភាតរភាព និង​សាមគ្គីភាព​ពី​គ្រប់​ជ្រុងជ្រោយ​នៅ​ទូទំាង​ពិភពលោក ហើយ​យើង​ត្រូវ​តែ​ចាត់​វិធានការ​គ្រប់​បែបយ៉ាង​ទំាង​អស់។ យើង​ត្រូវ​តែ​ឆ្លើយ​តប​វិញ​ឲ្យ​សក្តិសម​នឹង​ទង្វើ​ឧក្រិដ្ឋកម្ម​ដែល​យើង​បាន​ទទួល។ បារំាង​ត្រូវ​តែ​ដឹង​ខ្លួន​ឯង​ថា អាវុធ​ដ៏​ប្រសិទ្ធិភាព​របស់​យើង គឺ​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ។ ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​រវាង​ប្រជាពលរដ្ឋ​បារំាង​គ្រប់​ជាន់ថ្នាក់ ដោយ​គ្មាន​ការ​ប្រកាន់​និន្នាការ​នយោបាយ​ដើម្បី​ប្រឈម​នឹង​ទង្វើ​ដ៏​សាហាវ​នេះ។

គ្មាន​អ្វី​អាច​ចូល​មក​បំផ្លាញ​សាមគ្គីភាព​របស់​យើង​​បាន​ឡើយ គ្មាន​អ្វី​អាច​ចូល​មក​រារំាង​ដំណើរ​ទៅ​មុខ​របស់​យើង​បាន​ទេ និង​ក៏​គ្មាន​អ្វី​អាច​ចូល​មក​បំបែកបំបាក់​យើង​បាន​ដែរ »។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ