អានតួអត្ថបទ
អ៊ីរ៉ង់-លីបង់

អ៊ីរ៉ង់​ជួយ​លីបង់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការគំរាម​របស់​ពួកជីហាត

នៅ​ថ្ងៃ​​៣០​​កញ្ញា​ម្សិលមិញ ទីក្រុង​តេអេរ៉ង់ បាន​សំរេចចិត្តជួយផ្តល់​សព្វាវុធ​​ដល់​កងទ័ព​លីបង់។ កងទ័ព​លីបង់​ដែល​កំពុង​ប្រឈម​​ដោយ ​ផ្ទាល់​​នឹង​ផលវិបាក​លេច​ចេញ​ពី​អធិករណ៍​នៅ​​ស៊ីរី​ប្រទេស​ជិត​ខាង​របស់​ លីបង់។ មាន​ន័យ​ថា ពេល​នេះ សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ កំពុង​ធ្វើ​​ដំណើរ​លើ​ផ្លូវ​តែ​មួយ​ជាមួយ​​​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​ សហរដ្ឋអាមេរិកដែល​ទើប​បាន​ជូន​ដំណឹង​ជួយ​លីបង់​ដូចគ្នា​នេះដែរ។ ប៉ុន្តែ​ គោលដៅ​សំខាន់​មួយទៀត ​របស់​អ៊ីរ៉ង់ គឺ​ការពារ​ផល​ប្រយោជន៍​​នានា​របស់​ខ្លួន​​នៅ​ក្នុងប្រទេសលីបង់។

ទាហាន​​លីបង់​ប្រតិបត្តិការ​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​​ថ្ងៃ​ទី ​២០​កញ្ញា​២០១៤​
ទាហាន​​លីបង់​ប្រតិបត្តិការ​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​​ថ្ងៃ​ទី ​២០​កញ្ញា​២០១៤​ REUTERS/Karamallha Daher
ផ្សាយពាណិជ្ជកម្ម

ជំនួយ​យោធា​ដល់​ប្រទេសលីបង់​ មិន​អាចបិតបាំង​ ចេតនា​ពិត​ប្រាកដ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​អ៊ីរ៉ង់បានទេ។  អ៊ីរ៉ង់និង​អារ៉ាប៊ីសាអ៊ូឌីត ​មហា​អំណាច​ប្រចាំ​តំបន់ទាំងពីរ តែងតែ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ពង្រឹងឥទ្ធិពលរបស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​អ្នកកាន់​សាសនា​អ៊ីស្លាមនិកាយ​​ស៊ីអីត​និង​អ៊ីស្លាម​ស៊ុននីត មាន​ចំនួនភាគច្រើនស្មើ ​គ្នា។

 
​អារ៉ាប៊ីសាអ៊ូឌីត​ ​បានបើក​ប្រតិបត្តិការ​ដាក់​ស្នេហ៍​លីបង់មុនគេបង្អស់។ កាលពី​ចុង​ឆ្នាំ​២០១៣ ទីក្រុង រីយ៉ាត បាន​ជូន​ដំណឹងជាស្រេច​ទៅ​ហើយ ​អំពី​បំណង​​ចង់​ប្រគល់​អាវុធទៅ​ដល់​ទាហាន​លីបង់។ ជំនួយ អាវុធ​ដែល​​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​៣០០០​លាន​ដុល្លារ។ ​ជិត​មួយ​ឆាំ្ន​ក្រោយ​មក អ៊ីរ៉ង់ ក៏​បាន​ដើរ​តាមគន្លង​មាគ៌ា​​អារ៉ាប៊ីសៅអ៊ូឌីត​យ៉ាង​ប្រកិត។

កាលពី​ថ្ងៃ​អង្គារ​៣០​កញ្ញា​ម្សិលមិញ មន្ត្រី​ផ្លូវការ​អ៊ីរ៉ង់​មួយ​រូប​ដែល​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​បេរ៉ូត​ប្រទេស​លីបង់ បាន​អះអាង​ថា”ប្រទេសអ៊ីរ៉ង់ ឧបត្ថម្ភអាវុធ​ដល់​ប្រទេស​លីបង់​និង​ដល់​កងទ័ពដ៏​ខ្លាំងពូកែ​នៃ​ប្រទេស​នេះ​ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ពួក​ភេរជន”។
​​ជំនួយ​​​យោធា​​​នេះ​​ ដែល​​អាច​​ជួយ​​អ៊ីរ៉ង់​ ​​ឲ្យ​​ពង្រឹង​​​វត្តមាន​​បាន​​​កាន់តែ​​ខ្លាំង​​​​​នៅ​​​លីបង់។​​

ហើយ​​​​នៅ​​ប្រទេស​​នេះ ​អ៊ីរ៉ង់ ​ក៏​​អាច​​ពឹង​ពាក់​​ផង​ដែរ​​លើ​​ចលនា​ Hezbollah ​លីបង់​ ដែល​​ជា​​​សម្ព័ន្ធ​មិត្ត​​​ដ៏​​សំខាន់​​មួយ​​របស់​​ខ្លួន។​ សម្ព័ន្ធមិត្ត​និកាយ​ស៊ីអ៊ីត ​ដែល​​មាន​កំលាំង​ប្រយុទ្ធ​​ គាំទ្រ​​ដោយ​​​អ៉ីរ៉ង់​​តាំង​ពី​​ជាច្រើន​ឆ្នាំ​មក​ហើយ ​តស៊ូ​​ប្រឆាំង​​នឹង​ពួក​ជីហាត​ ចង់​ឈ្លានពាន​​ទឹកដី​​លីបង់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ