អានតួអត្ថបទ
លីបង់-សហរដ្ឋអាមេរិក

អាមេរិកបញ្ជូនអាវុធជួយទាហានលីបង់

ប្រឈមមុខ​នឹង​ការ​វាយប្រហារ​កាន់តែ​ខ្លាំងទៅៗ​របស់​ពួក​ឧទ្ទាម​ជីហាត​អ៊ីស្លាមនិយមជ្រុល នៅ​តាម​បណ្តោយ​ព្រំដែន​លីបង់​ជាប់​ជាមួយ​ស៊ីរី លីបង់​បាន​អំពាវនាវ​សុំ​ជំនួយ​យោធា​ពី​អន្តរជាតិ។ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​លីបង់ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាមេរិក​នឹង​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​ជួយ​ដល់​យោធា​លីបង់។

ទាហានលីបង់​ឆ្លងកាត់តំបន់​ពួក​និកាយ​ស៊ុនីត នៅក្បែរតំបន់​អាក​សាល់​កាល​ពីថ្ងៃ២​សីហា​២០១៤
ទាហានលីបង់​ឆ្លងកាត់តំបន់​ពួក​និកាយ​ស៊ុនីត នៅក្បែរតំបន់​អាក​សាល់​កាល​ពីថ្ងៃ២​សីហា​២០១៤ REUTERS/Hassan Abdallah
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​ថ្ងៃ​ទី២​សីហា​មក ពួក​ឧទ្ទាម​ជីហាត​អ៊ីស្លាម​និយមជ្រុល​នៅ​លីបង់​ បាន​បង្ក​អំពើ​ហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​យោធា​លីបង់​អស់​១៩នាក់ហើយ។ ថែម​ពី​នេះ​ទៅ​ទៀត​មាន​យោធា​១៩នាក់​ផ្សេង​ទៀត​ ដែល​ត្រួវ​បាន​ពួក​អ៊ីស្លាម​និយមជ្រុល​ចាប់​ខ្លួន​ជា​ចំណាប់​ខ្មាំង។ ប្រឈមមុខ​នឹង​ការ​វាយ​ប្រហារ​ទាំង​នេះ ទាហាន​លីបង់​ដែល​ពុំ​សូវ​ជា​មាន​គ្រឿង​សព្វា​វុធ​ទំនើបៗ កំពុង​តែ​ជួប​នឹង​បរាជ័យ។ លីបង់​បាន​ប្រកាស​ជា​ឱឡារិក​ សូម​ឲ្យ​ប្រទេស​ធំៗ​ជា​មិត្ត​ ជួយ​ផ្តល់​ជំនួយ​ដើម្បី​ធ្វើ​ការ​ទប់ទល់​ទៅ​នឹង​ពួក​អ៊ីស្លាម​និយមជ្រុល។

 
ឆ្លើយតប​ទៅ​នឹង​សំណើ​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​លីបង់ បាន​ឲ្យ​ដឹង​ថា​អាមេរិកនិង​បញ្ជូន​ជំនួយ​យោធា​ជា​គ្រឿង​អាវុធ​យុទ្ធភ័ណ្ឌ​មក​ជួយ​លីបង់។ លោក​បាន​បន្ត​ថា ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ​២០១៣​មក​ អាមេរិក​បាន​ផ្តល់​ជំនួយ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា​១២០លាន​ដុល្លារអាមេរិក ក្នុង​ការ​ហ្វឹកហាត់ ក៏​ដូច​ជា​ការ​ផ្គត់ផ្គង់​គ្រឿង​សម្ភារៈ​យោធា​ដល់​លីបង់។ ជំនួយ​ទាំង​នេះ​ធ្វើ​ឡើង​ ក្នុង​គោលដៅ​ជួយ​លីបង់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​បះបោរ​របស់​ពួក​ឧទ្ទាម​ជីហាត​អ៊ីស្លាម​និយមជ្រុល ឲ្យ​មាន​ប្រសិទ្ធិភាព។ សូម​បញ្ជាក់​ថា​ ពួក​ឧទ្ទាម​ទាំង​នោះ​ គឺ​ជា​ពួក​អ៊ីស្លាម​និយមជ្រុល​ ដែល​បាន​ធ្វើ​ការ​បះបោរ​នៅ​ប្រទេស​ស៊ីរី ហើយ​កន្លង​មក​នេះ បាន​ធ្វើ​ការ​វាយប្រហារ​ លុកលុយ​មក​ដល់​លីបង់​ដែល​ជា​ប្រទេស​ក្បែរខាង។

សូម​រំលឹក​ផងដែរ​ថា កាល​ពី​ខែ​ធ្នូ​ ឆ្នាំទៅ​ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​ផ្តល់​ជំនួយ​ចំនួន​៣ពាន់លាន​ដុល្លារអាមេរិក ឲ្យ​លីបង់​ដើម្បី​ទិញ​គ្រឿង​សព្វាវុធ​ពី​បារាំង។ ថ្មីៗនេះទៀត​ បន្ទាប់​ពី​មាន​អំពើ​ហិង្សា​នៅ​តំបន់​អាកសាល់​ អារ៉ាប៊ីសាអ៊ូឌីត បានផ្តល់ប្រាក់​១ពាន់លាន​ផ្សេង​ទៀត​ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ចំណាយ បន្ទាន់​ផ្សេងៗ។ មក​ទល់​ពេល​នេះ បារាំង​នៅ​មិន​ទាន់​ប្រគល់​គ្រឿង​អាវុធ​ដល់​លីបង់ ទៅតាម​ការ​បញ្ជាទិញ​ទេ។ ការ​យឺតយ៉ាវ​នេះ បាន​ធ្វើ​ឲ្យ​លីបង់​ខឹង​សម្បារ​ជា​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ