អានតួអត្ថបទ

កិច្ចព្រមព្រៀង​ផលិត​ប្រេង ស្លាប់​មុន​កើត ?!

ភាព​តាន​តឹង​រវាង​ប្រទេស​ជា​គូប្រជែង​គ្នា​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត កំពុង​ក្លាយ​ជា​ឧបសគ្គ​រាំង​ស្ទះ​មិន​ឱ្យ​​កិច្ចព្រមព្រៀង​​បង្កក​បរិមាណផលិត​ប្រេង​អាច​កើត​ចេញ​ជា​រូប​រាង​បានទេ នាឱកាស​ជំនួប​ប្រជុំ​ពិសេស​ នៅ​ទីក្រុង​ដូហា​ថ្ងៃ​អាទិត្យ​នេះ។ ក្រុម​ប្រទេស​អ្នក​ផលិត​ប្រេង​ ជា​សមាជិក និង​មិន​មែន​ជា​សមាជិក​OPEP ​ បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​​១៥​មក ដើម្បី​រិះ​រក​មធ្យោបាយ​ទប់​តម្លៃ​ប្រេង​កុំ​ឱ្យ​ធ្លាក់​ថ្លៃពេក។

ទង់ជាតិ​អង្គការ​Opep នៅ​មុខ​ទីស្នាក់ការ​ធំ​ក្នុង​ក្រុង​វីយ៉ែន​ប្រទេស​អូទ្រីស
ទង់ជាតិ​អង្គការ​Opep នៅ​មុខ​ទីស្នាក់ការ​ធំ​ក្នុង​ក្រុង​វីយ៉ែន​ប្រទេស​អូទ្រីស AFP PHOTO / ALEXANDER KLEIN
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ទាំង​១៨​ជា​សមាជិក​និង​មិនមែន​ជា​សមាជិក​អង្គការ​OPEP និង​រុស្ស៊ី​ផង ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​​ទី ១៧​មេសា​ ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​បង្កក​បរិមាណ​ផលិត​ប្រេង​រហូត​ដល់​ខែ​តុលា​។​ ប៉ុន្តែ កិច្ចប្រជុំ​ផ្លូវការ​ត្រូវ​បាន​លើក​ពេល​ទៅ​វិញ បន្ទាប់​ពី​​​អារ៉ាប៊ីសាអូឌីត ប្រធាន​OPEP បានបង្ហាញ​គម្រោង​កិច្ចព្រមព្រៀង​ថ្មី ថា​គ្រប់​ប្រទេស​ជាសមាជិកអង្គការ​ទាំង​ត្រូវ​ផ្តល់​សេចក្តី​សម្រេច​ចិត្ត​លើ​កិច្ចព្រមព្រៀង។

 
ការ​កែប្រែ​នេះ អាច​ជា​ឧសបគ្គយ៉ាង​ធំ ព្រោះ​សមាជិក​OPEP មួយ​ចំនួន​បាន​សម្រេច​ចិត្ត​មិនចូល​រួម​ក្នុង​ជំនួប​ប្រជុំ​ថ្ងៃ​នេះ​ទេ មាន​ជាអាទិ៍​អ៊ីរ៉ង់។ ​អារ៉ាប៊ីសាអូឌីត ពី​ដំបូង​ឡើយ បាន​ជំទាស់​មិន​ឱ្យ​អ៊ីរ៉ង់ដែល​ក្រោយ​ពី​បាន​រួច​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ បដិសេធ​មិន​ព្រម​កាត់​បន្ថយ​​ការ​បូម​ប្រេង​ ​ចូល​ប្រជុំ​​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទេ។

បើ​តាម​ប្រភព​OPEP បាន​ប្រកាស​ថា គេ​ទំនង​ជា​មិន​អាច​និយាយ​អំពី​ កិច្ចព្រមព្រៀង​​បង្ក​ក​ប្ររេង​ទៀត​បាន​ឡើយ។ បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​នៅ​ពេ​លនេះ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​​ដក​អ៊ីរ៉ង់​ចេញ​ដើម្បី​បំពេញ​ចិត្ត​អារ៉ាប៊ីសាអូឌីត តែ​កុំ​ឱ្យ​រុស្ស៊ី​ខឹង​សម្បារ។

គ្មាន​កិច្ចព្រមព្រៀង​ ការ​ប្រកួត​ប្រជែង​ដណ្តើម​ទីផ្សារ​ ​​រវាង​ក្រុម​ប្រទេស​ផលិត​នឹង​ចាប់​ផ្តើមឡើង​វិញ ដូច​ជា​ទប់​តម្លៃ​ប្រេង​មិន​ឱ្យ​ឡើង​ថ្លៃ​វិញ​រួច។ សម្រាប់​អ្នក​វិភាគ ប្រសិន​បើ​គ្មាន​ការ​បង្កក​បរិមាណ​ផលិត​ប្រេង​ទេ អារ៉ាប៊ីសាអូឌីត មិន​អាច​បន្ទោស​អ៊ីរ៉ង់​បាន​ឡើយ ហើយ​វា​នឹង​អាច​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ផលិត​ផល​ប្រេង​នៅ​អាមេរិក​ខាង​ជើង។ សម្រាប់​អ៊ីរ៉ង់ កា​បង្កក​បរិមាណ​ផលិតប្រេង មាន​ន័យ​ស្មើ​នឹង​ស្ថិត​ក្នុង​ទណ្ឌកម្ម​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ