អានតួអត្ថបទ

ប្រធានាធិបតី​លីបង់​ប្រកាស​ថា នាយក​រដ្ឋមន្ត្រី​ហារិរី ត្រូវ​គេ​ចាប់ខ្លួន

បន្ទាប់​ពី​បាន​ប្រកាសអំពាវនាវ​ឱ្យ​​​អារ៉ាប៊ីសាអូឌីត ពន្យល់​បំភ្លឺ​អំពី​ពាក្យ​ចចាមអារាម​ថា​ លោក​ សាដ ហារិរី ត្រូវ​ក្រុង​រីយាដ​ ឃាត់​ខ្លួន​ទុក​មក នៅ​ថ្ងៃ​សៅរ៍​ទី ១១​ វិច្ឆិកា​នេះ លោក​ប្រធានាធិបតី​លីបង់ មីសែល អាអ៊ូន ​បាន​ប្រកាស​ប្រាប់​ឯកអគ្គរដ្ឋ​ទូត​បរទេស​​ប្រចាំ​ក្រុង​បេរ៉ូត​​ទាំង​អស់​ថា នាយក​រដ្ឋមន្ត្រី​លីបង់ ដែល​ប្រកាស​លាលែង​ពី​តំណែង​កាលពី​សប្តាហ៍​មុន ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត តាម​ពិត ត្រូវ​បាន​គេ​ចាប់បង្ឃាំង​ខ្លួនទេ។

លោក  Michel Aoun ប្រធានាធិបតី​លីបង់
លោក Michel Aoun ប្រធានាធិបតី​លីបង់ REUTERS/Mohamed Azakir/File Photo
ផ្សាយពាណិជ្ជកម្ម

លីបង់​មិន​ព្រម​ឱ្យ​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន​ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​ស្រប​តាម​សន្ធិសញ្ញា​អន្តរជាតិ និង​ច្បាប់​នៃ​ទំនាក់ទំនង​ជា​ធម្មតា​រវាង​រដ្ឋ​នីមួយៗ​ទេ !​ សម្រាប់​លោក​ប្រធានាធិបតី លោក ហារិរី ជា​ប្រមុខ​រដ្ឋាភិបាល​លីបង់ ដូច្នេះ​លោក​ត្រូវ​តែ​មាន​អភ័យ​ឯកសិទ្ធិ​ ដែល​គ្មាន​រដ្ឋ​ណា​អាច​​រំលោភ​បាន​ទេ។ នេះ​ជា​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធានាធិបតី​លីបង់។ ​​បន្ទាប់​​បាន​ស្នើ​សុំអារ៉ាប៊ីសាអូឌីត​ឱ្យ​ជួយ​​​បំភ្លឺ​អំពីមូលហេតុ​នៃ​ការហាមឃាត់​​មិន​ឱ្យ​លោក​ សាដ ហារិរី ជា​នាយក​រដ្ឋមន្ត្រី​ ត្រលប់​ចូលមក​លីបង់​ជា​ប្រទេស​កំណើត​វិញ​មក លោក​​ប្រធានាធិបតី​លីបង់ បាន​ប្រកាស​ប្រាប់​ ស្ថានរដ្ឋ​ទូតបរទេស​​ប្រចាំ​ទីក្រុងបេរ៉ូត​ទាំង​អស់​ថា លោក ហារិរី ត្រូវ​បាន​គេ​ចាប់​បង្ឃាំង​ខ្លួន​ទេ​។

នាយករដ្ឋមន្ត្រីលីបង់ ប្រកាសលាលែង​ពី​តំណែង​ ដោយ​ខ្លាច​គេ​ធ្វើឃាត

សូម​បញ្ជាក់​ថា​លោក​សាដ ហារិរី បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង​កាលពី​ថ្ងៃ​ទី ៤​វិច្ឆិកា ពី​ទីក្រុង​រីយ៉ាដ​ប្រទេស​អារ៉ាប៊ីសាអូឌីត គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត។ ការលាលែង​នេះ បាន​និង​កំពុង​នាំ​លីបង់​ឱ្យ​ធ្លាក់​ក្នុង​អស្ថិរភាព​នយោបាយ​។ លោក​ប្រធានាធិបតី​បាន​ជួប​ពិភាក្សា​ជាមួយ​អ្នក​នយោបាយ​ជាតិ​ និង​បរទេសគ្រប់​ជាន់​ថ្នាក់ ព្រម​ទាំង​បាន​ទូរស័ព្ទទៅ​ប្រធានាធិបតី​បារាំង ដែល​ទើប​ត្រលប់​មក​ពី​ជួប​សេ្តច​អារ៉ាប៊ីសាអូឌីត​រួច​។

សហរដ្ឋ​អាមេរិក​ក៏​បាន​ធ្វើ​ការ​អំពាវនាវ​ជា​ថ្មី​ទៀត ឱ្យ​គ្រប់​គ្នា​គោរព​អធិបតេយ្យភាព ឯករាជភាព និងរដ្ឋធម្មនុញ្ញ​លីបង់។ អាមេរិក​បាន​ប្រកាស​ប្រឆាំង​ដាច់​ខាត​រាល់​គ្រប់​សកម្មភាព​ណា​ដែលគំរាម​កំហែង​ដល់​ស្ថិរភាព​​​លីបង់ និង​បង្ក​អស្ថិរភាព​នៅ​ក្នុង​​តំបន់​​។ ចំណែក​អេហ្ស៊ីប ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រីយ៉ាដ ក៏​មិន​នៅ​ស្ងៀម​ដែរ រដ្ឋមន្ត្រីការបរទេស​អេហ្ស៊ីប​បាន​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​ជុំ ​ក្នុង​តំបន់ ដើម្បី​សាក​ល្បង​បញ្ចុះ​កំដៅ ​ដោយ​ចាប់​ផ្តើម​ពី​ហ្ស័កដានី អេមីរ៉ាតអារ៉ាប់រួម កូវ៉ែត បារ៉ែន អូម៉ង់ និង​អារ៉ាប៊ីសាអូឌីត។

ពី​សង្គ្រាម​ដោយ​ប្រយោល​ ទៅ​ការ​តទល់​ដោយ​ផ្ទាល់​រវាង​អារ៉ាប៊ីសាអូឌីត​និង​អ៊ីរ៉ង់

វិបត្តិ​រវាង​រីយ៉ាដ​និង​លីបង់ បាន​ផ្ទុះ​ឡើង​ក្នុង​ក្របខណ្ឌ​នៃ​ភាព​តាន​តឹងរវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​​ដែល​​ជា​ប្រទេស​ធំ​ពីរ​ប្រជែង​គ្នា​ក្នុង​តំបន់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ