អានតួអត្ថបទ
អង្គការសុខភាពិភពលោក-ចិន

អង្គការ​​សុខភាព​​ពិភពលោក ​អំពាវនាវ​​ឲ្យ​​ចិន​​ប្រឹង​​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជម្ងឺ​​អេដស៍​​

ថ្ងៃ​ចន្ទ​ទី​១​ធ្នូ​​នេះ ដែល​ជា​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ អង្គការ​​សុខភាព​ពិភព​លោក​ OMS បាន​​អំពាវនាវ​​ឱ្យ​​ទីក្រុង​​ប៉េកាំង​​ ​ ​បញ្ចេញ​​សកម្មភាព​​ឲ្យ​​បាន​​ខ្លាំង​ក្លា​​ថែម​​ទៀត​​ ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹងជម្ងឺ​​អេដស៍​។ បើ​តាម​តួលេខ​ផ្លូវការ​ នៅ​ប្រទេស​ចិន មាន​ជន​ចំនួន​កន្លះ​លាន​​នាក់ ផ្ទុក​វីរុស​អេដស៍ និង​ច្រើន​ដល់​ទៅ​​រាប់​រយ​ពាន់​នាក់​ផ្សេង​ទៀត​ទំនង​ជា​បាន​ឆ្លង​វីរុស​អេដស៍​ដោយ​មិន​បាន​ដឹង​ខ្លួន​។

អ្នកជម្ងឺរោគអេដស៍
អ្នកជម្ងឺរោគអេដស៍ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

លោក Bernhard Schwartlander អ្នក​តំណាង​អង្គការ​សុខភាព​ពិភព​លោក (OMS) ​ប្រចាំ​ប្រទេស​​ចិន បាន​ព្រមាន​ថា “ប្រទេស​ចិន​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​លើ​លោក ទោះបី​ជា​អាច​​កាត់​​បន្ថយ​​​​អត្រា​ prévalence ​នៃ​មេរោគ​អេដស៍​បាន​ជោគជ័យ​នៅ​ក្នុង​ចំណោម​អ្នក​សេព​​គ្រឿងញាន​ ​តាម​រយៈ​ការ​ចែកចាយ​ម្ចុលចាក់​ថ្នាំ​និង​ការ​បង្កើត​មជ្ឈមណ្ឌល​ព្យាបាល ក្តី ក៏​ប្រទេស​ចិន​នៅ​មាន​កិច្ចការ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​មេ​រោគ​​អេដស៍។​

ម្យ៉ាងទៀត ការ​​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​មេរោគ​អេដស៍​នេះ ជាកិច្ចការ​ដ៏​សំខាន់ តែ​ប្រទេស​ចិន​ត្រូវ​តែ​ចាត់​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ដែរ​ ដើម្បី​ទប់ស្កាត់​​ការរើសអើង​នៅ​ក្នុង​សង្គម។

ការ​រើសអើង​សង្គម​ដូច​ជាធ្វើ​ទៅ​លើ​ជន​ផ្ទុក​មេរោគ​អេដស៍ឬ ​ជន​ស្រឡាញ់​​​ភេទ​ដូច​​គ្នា​ដែល​មេរោគ​អេដស៍​អាច​ឆ្លង​តាម​រយៈ​ការ​រួមភេទឬ​​ទៅ​លើ​នារី​ពេស្យាចារ​ក៏​ព្រមទាំង​អ្នក​សេព​គ្រឿង​ញាន​-​ជា​ការ​អះអាងរបស់​លោក Bernhard Schwartlander ដែលត្រូវបាន​ចុះ​ផ្សាយ​ដោយ​​​កាសែត​Chiana Daily នៅ​ឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​អេដស៍​នៅ​ថ្ងៃ​ចន្ទ​ទី​១​ធ្នូ​នេះ។ អ្នក​តំណាង​អង្គការ​សុខភាព​ពិភព​លោក បាន​បន្ថែម​ទៀត​ថា៖​ទោះបី​ជា​មាន​ការ​រីក​ចំរើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្តី ក៏​បញ្ហា​រើសអើង​ទៅ​លើ​ជន​ផ្ទុក​មេរោគ​អេដស៍​នៅ​តែ​មាន​ចំនួន​ច្រើន​ដដែល ដោយ​លោក ​បាន​អំពាវ​សុំ​ឲ្យ​អាជ្ញាធរ​ចិន ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​ចេះ​ការពារ​ខ្លួន​ដោយ​ត្រូវ​ប្រើ​ស្រោម​អនាម័យ​នៅ​ពេលរួមភេទ។

ដោយហេតុថា អ្នកឆ្លង​មេរោគ​អេដស៍​​កាន់​តែ​កើន​ចំនួន​ច្រើន​ឡើងៗ​នៅ​ក្នុង​ចំណោម​អ្នក​សេព​គ្រឿងញាន។ រីឯ​ចំនួន​​អ្នក​កើត​មេរោគ​អេដស៍​ដែល​ជា​អ្នក​ស្រឡាញ់​​ភេទ​ផ្ទុយ​គ្នា ក៏​ពុំ​មាន​ស្រក​ចុះ​ដែរ។
ចាប់តាំងពី​ជម្ងឺ​អេដស៍​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៩៨៥​មក មេរោគ​អេដស៍​ បាន​សម្លាប់​​ជីវិ​មនុស្ស​អស់ ១៥​ម៉ឹន​៤០០០​នាក់ នេះ​បើ​តាម​ការ​អះអាង​របស់​គណៈកម្មការ​សុខាភិបាល​ជាតិ​​និង​​កម្មវិធី​គ្រួសារ​​នៃ​​ប្រទេស​ចិន។

គ្រាន់តែឆ្នាំ​២០១១​ យោង​តាម​ការ​វាយតម្លៃ​របស់​អង្គការ​Onusida ប្រទេស​ចិន មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​​ចំនួន ៧៨​ម៉ឺន​នាក់។ ហើយសព្វថ្ងៃនេះ​ ជន​ផ្ទុក​​មេរោគ​អេដស៍​ចំនួន ២៥ ម៉ឺន​នាក់ កំពុង​ប្រើ​ថ្នាំ​ពន្យា​ជីវិត​ដែរ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោកស្រី catherine Sozi នាយិការ​​នៃ​អង្គការ Onusida សំរាប់​ប្រទេស​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ