អានតួអត្ថបទ
អេហ្ស៊ីប

កម្លំាងប៉ូលិស​អេហ្ស៊ីប​បាន​អន្តរាគមន៍​បំបែក​ហ្វូង​បាតុករ​អ្នកគំាទ្រ​លោក ម័រស៊ី

នៅ​ថ្ងៃ​ពុធ ទី១៤ សីហា កងកម្លំាង​ប៉ូលិស​អេហ្ស៊ីប​បាន​ធ្វើ​អន្តរាគមន៍​បំបែក​ហ្វូង​បាតុករ​អ្នកគំាទ្រ​លោក​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច ម័រស៊ី​នៅ​២កន្លែង​ក្នុង​ទីក្រុង គឺ​ទីលាន Nahda និង​ទីលាន Rabaa al-Adawiya ដែល​ពួក​គេ​បាន​បោះទីតំាង​កាន់កាប់​ជិត ១ខែ​កន្លង​មក។ យោង​តាម​ក្រសួង​មហាផ្ទៃ ប៉ូលិស​បាន​ដំណ្តើម​កាន់កាប់​វិញ​នូវ​ទីលាន Nahda និង​បាន​បញ្ជាក់​ពី​ការ​ស្លាប់​ប៉ូលីស​ចំនួន ២នាក់។ នៅ​ខាង​ក្រុម​បាតុករ​វិញ មាន​ស្លាប់​យ៉ាង​តិច ៤៣នាក់ តែ​បើ​យោង​តាម​តួលេខ​ផ្តល់​ដោយ​ក្រុម « Frères អ៊ីស្លាម » មាន​ស្លាប់​ជិត ២៥០នាក់។

កម្លំាងប៉ូលិស​អេហ្ស៊ីប​បាន​អន្តរាគមន៍​បំបែក​ហ្វូង​បាតុករ​អ្នកគំាទ្រ​លោក ម័រស៊ី
កម្លំាងប៉ូលិស​អេហ្ស៊ីប​បាន​អន្តរាគមន៍​បំបែក​ហ្វូង​បាតុករ​អ្នកគំាទ្រ​លោក ម័រស៊ី AFP PHOTO / KHALED DESOUKI
ផ្សាយពាណិជ្ជកម្ម

នៅ​បំផុត រដ្ឋអំណាច​បាន​សម្រេច​ប្រើ​កម្លំាងបាយ​ដើម្បី​រំដោះ​ទីតំាង​ដែល​ក្រុម​អ្នកគំាទ្រ​លោក​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​ម័រស៊ី​បាន​បោះទីតំាង​កាន់កាប់​តំាង​ពី​ជិត ១ខែ​កន្លង​មក។ មក​ទល់​ពេល​នេះ តុល្យការ​នៃ​ចំនួន​មនុស្ស​ស្លាប់​កំពុង​បន្ត​ស្រពិចស្រពិល។ អ្វី​ដែល​ជាក់​ច្បាស់ ចំនួន​មនុស្ស​ស្លាប់ និង​របួស​ពិត​ជា​មាន​ច្រើន។ យោង​តាម​តួលេខ​ផ្តល់​ដោយ​អ្នកកាសែត AFP នៅ​នឹង​កន្លែង ចំនួន​មនុស្ស​ស្លាប់​មាន​យ៉ាង​តិច ៤៣នាក់ តែ​បើ​ផ្អែក​តាម​ក្រុម « Frères អ៊ីស្លាម » អ្នកគំាទ្រ​លោក​ម័រស៊ី​វិញ គឺ​មាន​រហូត​ដល់​ទៅ ២៥០នាក់ និង​រងរបួស​ជិត ៥ ០០០នាក់​ផ្សេង​ទៀត។

សូម​រម្លឹក​ជូន​ថា តំាង​ពី​ជិត ១ខែ ក្រោយ​ការ​ទម្លាក់​លោក​ម័រស៊ី​ពី​ប្រធានាធិបតី​មក ក្រុម​អ្នកគំាទ្រ​លោក​ម័រស៊ី​បាន​នំា​គ្នា​ប្រឆំាង ដោយ​ចូល​បោះទីតំាង​កន្លែង​ចំនួន ២ ក្នុង​ទីក្រុង គឺ​ទីលាន Nahda និង​ទីលាន Rabaa al-Adawiya។ យោង​តាម​ព័ត៌មាន​ផ្តល់​ដោយ​ក្រសួង​មហាផ្ទៃ ទីលាន Nahda បាន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ប៉ូលិស​ហើយ រីឯ​ទីលាន Rabaa al-Adawiya កំពុង​ស្ថិត​ក្រោម​ប្រតិបត្តិការ​របស់​ប៉ូលិស។ ក្រៅ​ពី​ប្រតិបត្តិការ​នៅ​នឹង​កន្លែង ការ​មាន​ជំនួយ​បាញ់​គ្រាប់បែក​បង្ហូរ​ទឹកភ្នែក​ពី​កម្លំាង​ប៉ូលិស​នៅ​ក្នុង​អាគារ​ចំនួន ៣ ស្ថិត​ព័ទ្ធជុំវិញ​ទីលាន​នោះ។ ទន្ទឹម​គ្នា​នេះ ក្រុម​ប៉ូលិស​ក៏​បាន​ផ្តើម​ប្រើ​គ្រឿងចក្រ​ដើម្បី​បំផ្លាញ​របងលួស ឬ​មួយ​ក៏​របងថង់ខ្សាច់​ដែល​រៀបចំ​ដោយ​ក្រុម​បាតុករ។

ខណៈ​នេះ ស្ថានការណ៍​ហាក់​ដូច​កំពុង​ច្របូកច្របល់​ខ្លំាង។ បរិយាកាស​នៅ​កន្លែង​កើតហេតុ​កំពុង​គ្របដណ្តប់​ដោយ​ផ្សែងខ្មៅ​ខ្មួលខ្មាញ់​ពី​គ្រាប់បែក​បង្ហូរទឹកភ្នែក​របស់​ប៉ូលិស ឬ​មួយ​ពី​ការ​ដុត​កង់ឡាន​របស់​ក្រុមបាតុករ។ យ៉ាង​ណា​ក៏​ដោយ ប៉ូលិស​បាន​ប្រកាស​ថា ខ្លួន​បាន​ទុក​ច្រក​ឲ្យ​បាតុករ​ចាកចេញ​ពី​ទីនោះ​ដោយ​សម្រួល និង​ស្វែង​រក​ចាប់​តែ​មេក្លោង​ធំៗ​ប៉ុណ្ណោះ ពោល​គឺ​អ្នកទទួលខុសត្រូវជាន់ខ្ពស់ « Frères អ៊ីស្លាម »។

ដោយឡែក​ក្នុង​ថ្ងៃ​បើកប្រតិបត្តិការ​នេះ ចរាចរណ៍​ផ្លូវរថភ្លើង​រវាង​ទីក្រុង Caire និង​តាម​ខេត្ត​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ