អានតួអត្ថបទ
ចិន-តួកមេនីស្ថាន

ប្រធានាធិបតី​ចិន​សម្ពោធ​រោងចក្រ​ឧស្ម័ន​ជាច្រើន​នៅ​តួកមេនីស្ថាន​

នៅ​ថ្ងៃ​ពុធ​នេះ ប្រធានាធិបតី​ចិន​ស៊ី ជិនពីង បាន​​សម្ពោធ​​រោងចក្រ​ឧស្ម័ន​ជាច្រើនកន្លែង ​ក្នុង​ប្រទេស​តួកមេនីស្ថាន នៅ​អាស៊ីកណ្តាល ដោយ​មាន​​ការ​ចូលរួម​ពី​ប្រធានាធិបតី​តួកមេនីស្ថាន​ផងដែរ។ រោងចក្រ​ឧស្ម័ន​ទាំងនេះ បាន​សាងសង់​ឡើង​​​​នៅលើ​​ទី​កន្លែង​ផ្ទុក​ដោយ​ធនធាន​ឧស្ម័ន​មួយ ​ក្នុង​ចំណោមទី​​កន្លែង​សំបូរ​ដោយ​ថាមពល​ផ្សេងៗទៀត ដែល​ក្រុងប៉េកាំង​ចង់​ទាញយក​ប្រយោជន៍​មក​ប្រើប្រាស់។

កន្លែង​ចំរាញ់ឧស្ម័ន នៅហ្កាល់នីហ្កិច ដែល​ប្រធានាធិបតីចិន និងប្រធានាធិបតីតួកមេនីស្ថាន បាន​សម្ពោធប្រើ​នៅព្រឹកថ្ងៃពុធ ទី​៤កញ្ញានេះ។
កន្លែង​ចំរាញ់ឧស្ម័ន នៅហ្កាល់នីហ្កិច ដែល​ប្រធានាធិបតីចិន និងប្រធានាធិបតីតួកមេនីស្ថាន បាន​សម្ពោធប្រើ​នៅព្រឹកថ្ងៃពុធ ទី​៤កញ្ញានេះ។ REUTERS/Marat Gurt
ផ្សាយពាណិជ្ជកម្ម

ការសម្ពោធ​បើកដំណើរការ​រោងចក្រ​ចំរាញ់​ឧស្ម័ន​ នៅ​ប្រទេស​តួកមេនីស្ថាន នៅថ្ងៃ​ពុធនេះ មាន​ការចូលរួម​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជិនពីង និង​ប្រធានាធិបតី​តួកមេនីស្ថាន​ ហ្កួរបានហ្គូលី ប៊ែរឌីមូខាមេដូវ។ រោងចក្រ​ឧស្ម័នទាំងនេះ​ សាងសង់ឡើង​ដំណាលគ្នា​នឹង​ទីកន្លែង​នៃ​ក្រុមហ៊ុន​ឧស្ម័ន​​រដ្ឋចិន​ ដែល​ហៅកាត់ថា CNPC ផងដែរ។ 

កន្លែង​ផ្ទុក​​ធនធាន​ឧស្ម័នដែល​​​រោងចក្រ​​ឧស្ម័ន​​​​ទាំងនោះ​ ត្រូវ​ដំណើរការ​សកម្មភាព​នោះ​ មាន​ឈ្មោះថា ហ្កាល់គីនិច ស្ថិត​ក្នុង​តំបន់​ម៉ារី ចំងាយ​៥០០គម ភាគ​អាគ្នេយ៍​ ពី​រដ្ឋ​អាក់ឆាបាដ។ ហ្កាល់គីនិច​ផ្តុំទៅដោយ​កន្លែង​មាន​ឧស្ម័ន​៤កន្លែងធំៗ។ គេ​រំពឹង​ថា មាន​ឧស្ម័នចំណុះ​ប្រមាណ​ ២ម៉ឺន១ពាន់២រយ​ម៉ែត្រគូប នៅទីនោះ។

រោងចក្រ​ឧស្ម័ននានា ដែល​ចិន​និង​តួកមេនីស្ថាន​បាន​សម្ពោធ​ នៅថ្ងៃពុធ​នេះ អាច​ចំរាញ់​ឧស្ម័ន​បាន​៣០ពាន់លាន​ម៉ែត្រគូប​ ក្នុង​មួយឆ្នាំ។ ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន តួកមេនីស្ថាន​ចង់​ធានា​ការ​​ផ្តល់​ឧស្ម័ន​​ដល់​ចិន ​អោយបាន​យូរអង្វែង​ថែម​ទៀត។ កន្លងមក ប្រទេស​នៃ​​អតីត​សហភាព​សូវៀត​មួយនេះ​ ធ្លាប់​បាន​នាំឧស្ម័ន​ចេញ​ទៅអោយ​ចិន​ តាមរយៈ​បំពង់​បង្ហូរ​មួយ ​រួចមក​​ហើយ។

នៅថ្ងៃ​អង្គារ​ដើមសប្តាហ៍​នេះដែរ​ ប្រធានាធិបតីចិន​បាន​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ថាមពល​ជាច្រើន​​​ជាមួយ​តួកមេនីស្ថានផងដែរ។ ​ចិន​ដែល​មាន​តំរូវការ​ថាមពល​ខ្ពស់​ក្នុង​ស្រុក​ជាប្រចាំ​នោះ ​​កំពុង​តែ​ចែចង់​​​ប្រទេស​នានា នៅ​អាស៊ីកណ្តាល​ដើម្បី​ទាញ​យក​ប្រយោជន៍​ធនធាន​ប្រេង និង​ឧស្ម័នមកប្រើប្រាស់។ ​ចិន​ក៏​ចង់​បង្ហាញ​ពី​ឥទ្ធិពល​ខ្លួន​នៅអាស៊ីកណ្តាល​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ