អានតួអត្ថបទ
អាមេរិក

កំហឹង​ពុះកញ្រ្ជោល​របស់​ពលរដ្ឋ​អាមេរិកំាង​ស្បែកខ្មៅ​ប្រឆំាង​នឹង​និទ័ណ្ឌភាព​របស់​ប៉ូលិស​ស្បែក ស

នៅ​សហរដ្ឋអាមេរិក មាន​ពលរដ្ឋ​អាមេរិកំាង​កាន់​តែ​ច្រើន​ឡើងៗ ពិសេស​សហគមន៍​ស្បែក​ខ្មៅ​បាន​នំា​គ្នា​បន្ត​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​និទ័ណ្ឌភាព​របស់​ប៉ូលិស​ស្បែក ស នៅ​ក្នុង​ការ​ស្លាប់​របស់​ប្រជាជន​ស្បែកខ្មៅ​ជា​បន្តបន្ទាប់​នា​រយៈពេល​ចុង​ក្រោយ​នេះ។ ក្បួនបាតុកម្ម​ត្រូវ​បាន​រៀបចំ​នៅ​សឹង​តែ​គ្រប់​ទីកន្លែង​ទំាង​អស់​ក្នុង​ទឹកដី​អាមេរិកំាង តំាង​ពី​ទីក្រុង Chicago Boston Philadelphie រហូត​ដល់​ទីក្រុង Baltimore ស្ថិត​ក្នុងរដ្ឋ Maryland។ ពួក​បាតុករ​បាន​បរិហារ​លើ​ទង្វើ​របស់​ប៉ូលិស ក៏​ដូច​ជា​ប្រព័ន្ធ​តុលាការ​ទូទៅ។

កំហឹង​ពុះកញ្រ្ជោល​របស់​ពលរដ្ឋ​អាមេរិកំាង​ស្បែកខ្មៅ​ប្រឆំាង​នឹង​និទ័ណ្ឌភាព​របស់​ប៉ូលិស​ស្បែក ស
កំហឹង​ពុះកញ្រ្ជោល​របស់​ពលរដ្ឋ​អាមេរិកំាង​ស្បែកខ្មៅ​ប្រឆំាង​នឹង​និទ័ណ្ឌភាព​របស់​ប៉ូលិស​ស្បែក ស REUTERS/Eric Thayer
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ទីក្រុង​ញូយ៉ក​ដែល​ក្បួន​បាតុកម្ម​មាន​ទំហំ​ធំ និង​កំហឹង​របស់​ពួក​បាតុករ​មាន​កំដៅ​ខ្លំាង​ជាង​នៅ​ក្នុង​ទីក្រុង​ផ្សេង​ទៀត ដោយ​កម្លំាង​ប៉ូលិស​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​មនុស្ស​ជាង ២០០នាក់​នៅ​យប់​ថ្ងៃ​សុក ទី៥ វិច្ឆិកា។ ពួក​គេ​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ក្នុង​ថ្ងៃ​បុណ្យសព​យុវជន​ស្បែក​ខ្មៅ​ម្នាក់​ទៀត​ឈ្មោះ Eric Garner ដែល​បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់​កំាភ្លើង​ប៉ូលិស​ស្បែកស កាល​ពី ១០ថ្ងៃ​មុន។ មាន​អាយុ ២៨ឆ្នំា យុវជន Eric Garner បាន​រងគ្រោះ​ស្លាប់​ដោយ​ត្រូវ​គ្រាប់កំាភ្លើង​មិនដឹង​ខ្លួន​នៅ​ក្នុង​ជណ្តើរ​អាគារ​មួយ​ដោយ​ស្ថិត​ក្នុង​សង្កាត់ Brooklyn នៃ​ក្រុង​ញូយ៉ក។ គឺ​ជា​គ្រាប់​កំាភ្លើង​ដែល​ប៉ូលិស​ស្បែក ស​បាន​សារភាព​ថា ខ្លួន​បាន​បាញ់​ច្រឡំ។ តែ​ដើម្បី​រំងាប់​ភាព​ក្តៅ​ក្រហាយ​របស់​ហ្វូង​បាតុករ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ Eric Holder បាន​សន្យា​បើក​ការ​ស៊ើបអង្កេត​ជា​លក្ខណៈជាតិ​ដើម្បី​ស្វែង​រក​ការ​ពិត​ជុំវិញ​មរណៈភាព​របស់​យុវជន Eric Garner ពិសេស​ដើម្បី​ចង់​ដឹង​ថា តើ​ការ​ស្លាប់​យុវជន Eric Garner មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទង្វើ​ប្រកាន់​ពូជសាសន៍ ឬ​ក៏​អត់។ តែ​អ្វី​ដែល​គេ​ដឹង សមត្ថភាព​របស់​តុលាការ​អាមេរិកំាង​នៅ​ក្នុង​សំណុំរឿង​ប្រកាន់​ពូជសាសន៍​កំពុង​បន្ត​ចោទ​ជា​បញ្ហា​ជានិច្ច។

ជាក់ស្តែង នៅ​ក្នុង​សំណុំរឿង​នៃ​ការ​បាញ់​សម្លាប់​យុវជន​ស្បែក ខ្មៅ​ម្នាក់​ឈ្មោះ Trayvon Martin ដោយ​អ្នកជិតខាង​ស្បែក ស​កាល​ពី ២ឆ្នំា​មុន​នៅ Miami តុលាការ​នៅ​មិន​ទាន់​បាន​ចាត់វិធានការ​អ្វី​ទំាង​អស់ ឬ​ឯ​ការ​ស៊ើបអង្កេត​នៅ​ក្នុង​រឿង​នេះ ក៏​មិន​ដឹង​មាន​ដំណើរការ​ដល់​ណា​នោះ​ទេ។ ឥឡូវ​នេះ​ទៀត ការ​បាញ់ ឬ​មួយ​ក៏​ការ​តាម​ឈ្លានីស​លើ​ជនស្បែកខ្មៅ​ពី​សំណាក់​ប៉ូលិស​ស្បែកស​កំពុង​ក្លាយ​ជា​រឿងអាស្រូវ​យ៉ាង​ផុសផុល​នៅ​ទូទំាង​សហរដ្ឋអាមេរិក។ តើ​វា​ជា​រឿង​ប្រកាន់​ពូជសាសន៍ ឬ​មួយ​ក៏​កង្វះ​ការ​ទុកចិត្ត​គ្នា​រវាង​ស្ថាប័ន​ប៉ូលិស និង​ពលរដ្ឋ​អាមរិកំាង​ទូទៅ ពិសេស​ពួក​ស្បែកខ្មៅ?

នេះ​ជា​សំណួរ​មួយ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​សន្យា​ពង្រឹង​ឲ្យ​មាន​ទំនុកទុកចិត្ត​គ្នា​ឡើង​វិញ​រវាង​កម្លំាង​សន្តិសុខ និង​ពលរដ្ឋអាមេរិកំាង​គ្រប់​ពណ៌សម្បុរ​ទំាង​អស់។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ការ​អំពាវនាវ​ឲ្យ​ធ្វើ​កំណែទម្រង់​លើ​ស្ថាប័ន​ប៉ូលិស ពិសេស​បំពាក់​កំាមេរ៉ា​លើ​ឯកសណ្ធាន​ប៉ូលិស​ដើម្បី​ថត​នូវ​រាល់​បេសកកម្ម​របស់​បូលិស​ម្នាក់ៗ​នៅ​កន្លែង​សាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ