ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/03 12h00 GMT
អាស៊ី

សិទ្ធិមនុស្ស​នៅ​វៀតណាម ៖ បារាំង​មិន​បាច​បន្លា​លើ​កំរាល​ព្រំ​ទេ !

media  
លោក​នាយក​រដ្ឋមន្ត្រី​បារាំង Edouard Philippe ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​ហាណូយ ថ្ងៃទី ៣ វិច្ឆិកា ២០១៨ AFP

បារាំង​មិន​និយាយ​អ្វី​ ទាក់​ទង​នឹង​បញ្ហាសិទ្ធិមនុស្ស នៅ​​វៀតណាម ជា​សាធារណៈ​ និង​តាម​រយៈ​អ្នក​សារព័ត៌មាន​ទេ ! ប៉ុន្តែ​បារាំង​ពិត​ជា​លើក​យក​បញ្ហា​នេះ​ ទៅ​ជជែក​ ជា​លក្ខណៈ​ឯកជន​ជាមួយ​ថ្នាក់​ដឹកនាំ​កុម្មុយនិស្តវៀតណាម។ នេះ​ជា​ប្រសាសន៍​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី​បារាំង ហ្វីលីព អេដ័រ Edouard Philippe មុន​ពេល​បិទ​បញ្ចប់​ទស្សនកិច្ច​ផ្លូវ​ការ​បី​ថ្ងៃ​របស់​លោក​​នៅ​វៀតណាម។

លោក​នាយក​រដ្ឋមន្ត្រី​បារាំង​បាន​ចាកចេញ​ពី​​ប្រទេស​វៀតណាម នៅ​ថ្ងៃ​អាទិត្យ​ទី ៤​វិច្ឆិកា​នេះ​ ជាមួយ​នឹង​ការ​​ចុះ​កិច្ចសន្យា​ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំហំ​១០ពាន់​លាន​អឺរ៉ូ​។ ប៉ុន្តែ​​ តើ​បារាំង​បាន​លើក​យកមេរៀន​សិទ្ធិមនុស្ស​​ទៅ​រំលឹក​វៀតណាមទេ ?!

ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត ស្តី​អំពី​បញ្ហា​សិទ្ធិមនុស្ស លោក​ប្រមុខ​រដ្ឋាភិបាល​បារាំង​បាន​ឆ្លើយ​បំភ្លឺ​ថា “បារាំង​បាន​លើក​យក​​ប្រធានបទ​សិទ្ធិ​មនុស្ស​ទៅ​ជជែក​នៅ​ក្នុង​វេទិកា​ជំនួប​ ! ទៅ​​ពិភាក្សាជាមួយ​អាជ្ញាធរ​វៀតណាម ដោយ​​មិន​ឆ្លង​កាត់​ប្រព័ន្ធសារព័ត៌មាន​ទេ” នេះ​ជា​របៀប​ធ្វើ​ការ​របស់​រដ្ឋាភិបាល ដែ​លមិន​ត្រូវ​ការ​ធ្វើ​អ្វី​នាំ ឱ្យ​រអាក់រអួល​ដំណើរ​ស្វាគមន៍​របស់​ម្ចាស់​ផ្ទះ​ឡើយ។

​ដូចជា​នៅ​តាម​បណ្តា​ប្រទេស​កុម្មុនិស្ត និង​ប្រទេស​ក្រោម​របប​ផ្តាច់ការ​មួយចំនួន បញ្ហា​សិទ្ធិមនុស្ស​នៅ​វៀតណាម​ ​ជា​ប្រធានបទ​ដ៏​រសើប​ ! វៀតណាម ​គ្មាន​ប្រព័ន្ធ​ឃោសនា​ឯករាជ្យទេ ! ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​​បក្ស​កុម្មុយនិស្ត​ ដែល​តាំ​ងពី​ឆ្នាំ​២០១៦​មក បាន​បង្កើត​ច្បាប់​ថ្មី​ ស្តី​ពី​សន្តិសុខអ៊ីនធ័រនែត កំរិត​សេរីភាព​សារព័ត៌មាន​កាន់​ខ្លាំង​។

អត្ថបទ​ច្បាប់​នឹង​ចូល​ជា​ធរមាន​​ ចាប់​ពី​ខែ​មករា ២០១៩​ទៅ ដោយ​ដាក់​បង្ខំ​ឱ្យ​គ្រប់​ម្ចាស់​វិបសៃត៍​ដក​ឬ​លុប​ចេញ​នូវ​ពាក្យ​ពេជន៍​ និង​យោបល់​ដែល​ប៉ះពាល់​ឬ​គំរាមកំហែង​ដល់​ “សន្តិសុខជាតិ” និង​ដោ​យ​ត្រូវ​កត់​ត្រា​ស្តុក​ទុក​នូវ​រាល់​ព័ត៌មាន​និង​ទិន្និន័យ​របស់​អ្នក​ប្រើប្រាស់​ទាំង​អស់។

ជាមួយ​ច្បាប់​ថ្មី និង​ការ​​ឡើង​កាន់​អំណាច​​របស់លោកអគ្គលេខាបក្ស​កុម្មុយនិស្ត Nguyen Phu Trong ជា​ប្រធានាធិបតី​វៀតណាម ការ​គាប​សង្កត់​បង្ក្រាប​នឹង​មាន​សន្ធឹក​កាន់​តែ​ខ្លាំង។ នេះ​បើ​តាម​ការ​ព្រួយ​បារម្ភ​របស់​​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស។ បើ​តាម​អង្គការ​Amnesty International នៅ​​ឆ្នាំ​២០១៧ អាជ្ញាធរ​វៀតណាម​បាន​ចាប់​មនុស្ស​ប្រមាណ​ជាង​១០០​នាក់ យក​ទៅ​ឃុំឃាំង ដោយ​ហេតុផល​នយោបាយ។ សកម្មជន​សិទ្ធិមនុស្ស​និងអ្នក​បង្កើត​ប្លុក​អ៊ីនធ័រនែត ​ជាង​៥០​នាក់ បានត្រូវ​តុលាការ​កាត់​ទោស​។​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ