ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
កម្ពុជា

ប្រធានសហជីព​ស្នើ​អោយ​លោកស្រី​យីងឡាក់ អន្តរាគម​បញ្ឈប់​ការ​បាញ់​ប្រហារ​ពលរដ្ឋ​ខ្មែរ​នៅ​ព្រំដែន

media  
លោក ជា មុនី © ចាន់ណា

ប្រធាន​សហជីព​សេរី​កម្មករ​លោក​ ជា មុនី​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​នៅ​ថ្ងៃ​នេះ​ ទៅ​នាយក​រដ្ឋមន្ត្រី​ថៃ​លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត់ ដើម្បី​ស្នើ​អោយ​លោកស្រី​អន្តរាគម​បញ្ឈប់​ការ​បាញ់​ប្រហារ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន។ លិខិត​របស់​ប្រធាន​សហជីព​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ការ​ប្រកាស​ថា​លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត់​ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥​កញ្ញា​ខាងមុខ​នេះ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ថា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ គឺ​លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត់ ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ប្រធាន​សហជីព​សេរីកម្មករ​លោក​ ជា មុនី ​បាន​ធ្វើ​លិខិត​មួយ​ស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ថៃ​អោយ​អន្តរាគម​ធ្វើ​យ៉ាង​ណា​កុំ​អោយ​មាន​ករណី​ទាហាន​ថៃ​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​បន្ត​ទៀត។

លិខិត​ដែល​ត្រូវ​ផ្ញើ​ទៅ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ​នោះ លោក​ ជា មុនី​ បាន​សរសេរ​ផ្តើម​ជាមួយ​ពាក្យពេចន៍​សាទរ​ ចំពោះ​ការ​ឡើង​កាន់​អំណាច​របស់​លោកស្រី ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ស្រ្តី​លើក​ទី​មួយ​នៅ​ប្រទេស​ថៃ។ បន្ទាប់មក ប្រធាន​សហជីព​សេរី​កម្មករ​បាន​និយាយ​ចូល​សាច់​រឿង​តែ​ម្តង អំពាវនាវ​អោយ​លោកស្រី​ចាត់​វិធានការ​ធ្វើ​យ៉ាងណា​អោយ​ក្រុម​យោធា ឬ​កង​ប្រដាប់​អាវុធ​ថៃ​ប្រចាំការ​តាម​ព្រំដែន​បញ្ឈប់​ការ​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​សង្ស័យ​ថា​ឆ្លងដែន​ខុសច្បាប់​ ហើយ​ដែល​ពេល​ខ្លះ គឺ​ពួកគេ​គ្រាន់​តែ​ស្វែង​រក​អនុផល​ព្រៃឈើ​នៅតាម​ព្រៃ​តាម​ព្រំដែន​ដើម្បី​ចិញ្ចឹម​គ្រួសារ​តែប៉ុណ្ណោះ។ ការ​បាញ់​ប្រហារ​ពី​សំណាក់​យោធា​ថៃ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​លោក ​ជា មុនី​ អត្ថាធិប្បាយ​ថា ប្រព្រឹត្ត​ដូច​ធ្វើ​លើ​សត្វធាតុ។

មិន​មែន​លោក​ ជា មុនី​ ចេះ​តែ​ការពារ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ខុសច្បាប់​ដោយ​អចេតនា​នៅ​ក្នុង​ទឹកដី​ថៃ​នោះ​ទេ។ ប៉ុន្តែ ប្រធាន​សហជីព​រូបនេះ គ្រាន់តែ​ស្នើ​អោយ​អាជ្ញាធរ​ថៃ ប្រើប្រាស់​វិធានការ​ច្បាប់​ក្នុង​នាម​ជា​រដ្ឋាភិបាល​ស៊ីវិល​មួយ និង​ប្រទេស​អ្នក​រស់នៅ​ជិតខាង​ជាមួយ​កម្ពុជា។

គួរ​រម្លឹក​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈដែល​ប្រទេស​ទាំង​ពីរ​កំពុង​មាន​អរិភាព​នឹង​គ្នា ទាហាន​ថៃ​បាន​បាញ់​ប្រហារ​ជា​ញឹកញាប់​មក​លើ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ដែល​ឆ្លងចូល​ក្នុង​ទឹក​ដី​ថៃ ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅតាម​ព្រំដែន។ ពលរដ្ឋ​ខ្មែរ​មិន​តិច​ឡើយ​បាន​ស្លាប់​នៅក្នុង​ប្រតិបត្តិការ​បាញ់ប្រហារ​នេះ​រហូត​ដល់​មាន​ការ​ដុត​កុមារ​ខ្មែរ​ទៀត​ផង។ ក្រសួង​ការបទេស​កម្ពុជា​វិញ តែង​ធ្វើ​កំណត់ទូត​ថ្កោលទោស​ទង្វើ​របស់​យោធា​ថៃ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ