អានតួអត្ថបទ
អាកាសធាតុ

មួយភាគ​បួននៃ​ផែនដីនឹងជួប​គ្រោះរាំងស្ងួត​កាន់​តែ​​ខ្លាំង

យ៉ាងហោចណាស់ មួយ​ភាគ​បួន​ នៃ​ផ្ទៃក្រឡា​​ផែនដី​ នឹង​កាន់តែ​ក្តៅ​ស្ងួត​ខ្លាំង។ នេះ​បើ​ទោះបី​ជា ប្រទេស​ទាំងអស់​លើពិភព​លោក​ អាច​សម្រេច​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ២អង្សារ នៅ​ឆ្នាំ​២០២០ក៏ដោយ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ ដែល​ចេញ​ផ្សាយនៅថ្ងៃអង្គារទី​២ធ្នូ ​ដោយទស្សនាវដ្តី Nature Climate Change ។

ការប្រែប្រួល​កម្តៅ​ផែនដី
ការប្រែប្រួល​កម្តៅ​ផែនដី @time
ផ្សាយពាណិជ្ជកម្ម

ការសិក្សា​របស់​ Nature Climate Change ដែល​ប្រមូល​ផ្តុំ​ដោយ​អ្នក​ជំនាញ​ខាង​ប្រែប្រួល​អាកាសធាតុ បង្ហាញថា ​ពិភពលោក​​នឹង​បន្ត​ប្រឈម​ខ្លាំង ​នឹង​បម្រែបម្រួល​​អាកាសធាតុ។ បាន​សេចក្តីថា ប្រសិន​បើ​ប្រទេស​ទាំងអស់​ នាំគ្នា​សម្រេច​កាត់​បន្ថយ​​កម្តៅ​ផែនដី ឲ្យ​បាន​​ចំនួនត្រឹម​​២អង្សារសេ ស្រប​តាម​គោល​បំណង​នៃកិច្ចព្រមព្រៀម​អាកាសធាតុ​ក្រុងប៉ារីស ក៏ដោយ ក៏​ ផែន​ដី នៅតែរងគ្រោះ​​​ក្តៅ​ស្ងួត ១ភាគ​៤នៃផ្ទៃក្រឡា​ដែរ​។

ក៏ប៉ុន្តែ ករណី ប្រសិនបើ គេ​​អាច​សម្រេ​ច​​កាត់​បន្ថយ​កម្តៅឲ្យ​សល់​តិច​ជាង ​១,៥ អង្សារសេ នោះ​ភាព​ក្តៅ​ស្ងួត​ហួត​ហែង នឹង​អាច​កាត់​បន្ថយបាន ​ទៅ​ជិត​ពាក់​កណ្តាល​ផែន​ដី តែ​ក៏នៅតែ​មាន​បញ្ហា​កម្តៅ​ដែរ​។ នេះ​បើ​យោង​តាម​សិក្សា​របស់​​ក្រុម​អ្នក​ជំនាញ​ដដែល​។ ទោះយ៉ាងនេះក្តី ការ​កាត់​បន្ថយកម្តៅ​នេះ គឺ ​លំបាកនឹង​សម្រេច​បាន​ខ្លាំងណាស់ ពីព្រោះថា សព្វថ្ងៃ កំណើន​កម្តៅ​ភព​ផែន​ដី គឺច្រើន​ជាង​៣អង្សារ​សេ ទៅហើយ។

តាម​របាយការណ៍ដដែល តំបន់​ដែលអាច​នឹង​​រងគ្រោះ​ក្តៅ​ស្ងួត​​ខ្លាំង គឺ​មាន​នៅ​ភាគ​ខាង​ត្បូង​អឺរ៉ុប ប៉ែក​ខាង​ត្បូង​អាហ្វ្រិក អាមេរិកកណ្តាល​ ឆ្នេរ​អូស្ត្រាលី និង​ ​អាស៊ីអាគ្នេយ៍ ដែល​រាប់បញ្ចូល​​ទាំង​កម្ពុជាផង​​។ ការ​ស្ងួត​ខ្លាំង គឺ​នាំឲ្យ​ក្តៅខ្លាំងហួត​ហែង និង​នាំឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​ដើម។​ នេះជាការ​អះអាង​របស់លោក Su Jong Jeong ​អ្នក​ជំនាញ​ម្នាក់​នៅក្នុង​ចំណោមអ្នក​សរសេរបាយការណ៍​ខាងលើ និងជា​អ្នក​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យវិទ្យាសាស្ត្រ​និង​ប​ច្ចេទេស Shenzhen នៅស្រុក​​ចិន។​

សូម​ជម្រាបថា កិច្ចព្រមព្រៀម​ស្តីពី​អាកាសធាតុ​ ក្រុងប៉ារីស ដែល​រដ្ឋ​ជា​ច្រើន បាន​​ចុះ​ហត្ថលេខាបេជ្ញាចិត្ត​ សម្រេច​ឲ្យ​បាន​ការ​កាត់​បន្ថយ​បម្រែបម្រួល​អាកាសធាតុផែនដី ពី​១កន្លះ ទៅ​២អង្សារសេ នៅ​ឆ្នាំ​២០២០។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក ក្រោម​ការ​ដឹកនាំ​របស់​លោក ដូណាល ត្រាំ បា​នសម្រេច​ដកខ្លួន​ចេញពីកិច្ច​ព្រម​ព្រៀង​នេះ ព្រោះ​ខ្លាច​​បាត់ប្រយោជន៍​សេដ្ឋកិច្ច​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ