អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

ស៊ីរី៖ ម៉ូស្គូ​ថា​ធ្លាប់​បាន​ស្នើ​ឲ្យ​ក្រុមឧទ្ទាម​ជម្លៀស​ខ្លួនចេញ​ពី​ហ្គូតា​តែ​ពួកគេ​មិនព្រមចេញ

រុស្ស៊ី ​បាន​អះអាង​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា បាន​ស្នើ​ដោយ​មិន​សម្រេច​ដូចចិត្ត​ អោយ​ពួក​ឧទ្ទាម​ ដែល​ច្បាំង​នៅ​តំបន់​ហ្គូតា​ខាងកើត​ ជម្លៀសចេញ​ពី​ដែនអំណាច​ខ្លួន​នេះ​ទៅ​ ដែល​ស្ថិត​នៅជិត​រដ្ឋធានី​ស៊ីរី ​ប៉ុន្តែ​ដែល​តាំងពី​ថ្ងៃ​អាទិត្យ​មក​ បន្ត​រ​ងការវាយប្រហារ​ ពីខាង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​ បណ្តាល​ឲ្យ​អ្នកស្រុក​ នៅ​ តំបន់នោះ ធ្លាក់ខ្លួន​ស្លាប់​រាប់រយ​នាក់ ​និងរបួស​ជាងមួយពាន់​នាក់​ទៅហើយ។​

ឯកអគ្គរដ្ឋទូត​​រដ្ឋ​​រុស្ស៊ី​​ប្រចាំ​​អង្គការ​សហប្រជាជាតិ​​លោក​​​ Vasily ​Nebenzya ​​ថ្លែង​​នៅ​​ក្នុង​​ជំនួប​​មួយ​​របស់​​ក្រុម​ប្រឹក្សា​សន្តិសុខ​នៅទីស្នាក់ការ​នាទីក្រុង​ញីវយក ​ស្តីពី​បញ្ហា​ប្រទេស​ស៊ីរី​​នៅ​ថ្ងៃ​ទី​​២២ ​កុម្ភៈ​២០១៨​ REUTERS/Brendan McDermid
ឯកអគ្គរដ្ឋទូត​​រដ្ឋ​​រុស្ស៊ី​​ប្រចាំ​​អង្គការ​សហប្រជាជាតិ​​លោក​​​ Vasily ​Nebenzya ​​ថ្លែង​​នៅ​​ក្នុង​​ជំនួប​​មួយ​​របស់​​ក្រុម​ប្រឹក្សា​សន្តិសុខ​នៅទីស្នាក់ការ​នាទីក្រុង​ញីវយក ​ស្តីពី​បញ្ហា​ប្រទេស​ស៊ីរី​​នៅ​ថ្ងៃ​ទី​​២២ ​កុម្ភៈ​២០១៨​ REUTERS/Brendan McDermid REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

 “ ប៉ុន្មានថ្ងៃមុន ពួកយោធាយើងដែលឈរជើងនៅស៊ីរី បានស្នើទៅពួកឧទ្ទាមច្បាំងនៅ តំបន់ហ្គូតា ខាងកើត ឲ្យដកខ្លួនដោយសន្តិវិធីចេញពីទីនោះទៅ ដូចករណីចាត់ចែងជម្លៀសពួកគេ និង គ្រួសារ​គេ ​ចេញ ពី ភាគខាងកើតក្រុង អាឡេប កាលពីឆ្នាំ ២០១៦ អញ្ចឹង” - សេចក្តីនេះ ថ្លែងថ្ងៃ ២២ កុម្ភៈ​ ដោយ រដ្ឋមន្ត្រី  ការបរទេសរុស្ស៊ី​លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ​ ក្នុងសន្និសីទកាសែត នៅក្រុង Belgrad ​រួមជាមួយ ​សមភាគីស៊ែរប៊ី។ ប៉ុន្តែ តាមសំដីលោក ឡាវ្រ៉ូវ ​សំណើនេះ​របស់​រុស្ស៊ី​ ត្រូវ​បាន​ច្រាន​ចោលដាច់អហង្ការ ដោយ “ រណសិរ្ស អាល់ ណូស្រា “ និង​ពួក​សម្ព័ន្ធមិត្រគេ​ ដែល​បន្ត​បាញ់​ផ្លោង​ចេញពីទីតាំងនានារបស់គេ ទៅលើទីក្រុង ដោយក្តោប ក្តាប់ បណ្តាជន​ស៊ីវិល​នៅ​តំបន់​ហ្គូតា​ខាង​កើត ធ្វើជាខែលមនុស្ស ការពារពួកវា។

មិនតែប៉ុណ្ណោះ លោក ឡាវ្រ៉ូវ បានឲ្យដឹងថា រុស្ស៊ីត្រៀមពិនិត្យមើល គម្រោងនៃសេចក្តីសម្រេច ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឲ្យមានការឈប់បាញ់រយៈពេល ៣០ ថ្ងៃ នៅ​ស៊ីរី ហើយ ត្រៀមពិនិត្យមើលនេះ លុះណាតែ ក្នុង ល័ក្ខខ័ណ្ឌ ដែលបទឈប់បាញ់នេះ មិន​សាយភាយ​ទៅលើ អង្គការភេរវនិយម ”រដ្ឋអ៊ីស្លាម” , រណសិរ្ស អាល់ ណូស្រា " និង គ្នីគ្នា​ពួក​នោះ​ឡើយ។​

អត្ថបទសេចក្តីសម្រេចនោះ ដែលតាក់តែងឡើង ដោយស៊ុយអែដ និង កូវ៉ែត ត្រូវទទួលការអារកាត់ ដោយ​ ក្រុមប្រឹក្សាសន្តិសុខ​ អសប​ នៅថ្ងៃព្រហស្បតិ៍​ ម៉ោង​ក្រុងញីវ យ៉ក​ ហើយ​ដែល​ខ្លឹមសារ​វា​ គឺ​អនុញ្ញាត​ ឲ្​យដឹក ជំនួយមនុស្សធម៌​ ទៅ​ផ្គត់ផ្គង់​ដល់​បណ្តាជនស៊ីវិល ជាប់កុន​ ក្នង​តំបន់​ហ្គូតា​ខាង​កើត​ និង ជម្លៀសចេញពី តំបន់នេះ អ្នកស្រុកណា​ដែលចាំបាច់​ត្រូវ​ទទួល​គិលាន​សង្គ្រោះ។

ការវាយប្រហារយ៉ាងខ្លាំងក្លា តាំងពីថ្ងៃ អាទិត្យមក ពីខាងកងទពរដ្ឋាភិបាលស៊ីរី ទៅលើតំបន់​ហ្អូតា​ខាង​កើត  បានបណ្តាលឲ្យជនស៊ីវិល ស្លាប់យ៉ាងហោចណាស់​អស់​ ៣៣៥​ នាក់ និង របួសជាង ១.៧០០ នាក់  - តួ លេខនេះបូកសរុបដោយ អង្គការ​ស៊ីរីខាងតាមដានអំពីការគោរពសិទ្ធិមនុស្ស ហៅ​កាត់ថា OSDH  ដែល មានទីស្នាក់ការ នៅក្រុង ឡុងដ្រ៏។ អង្គការនេះ សន្និដ្ឋាន​ថា ​បើគិត​ក្នុង​អំឡុង​ពេលជិត ៧ ឆ្នាំ ដែល សង្គ្រាម ពន្យារទៅនៅស៊ីរី ប្រតិបត្តិការទ័ពអាកាសស៊ីរី លើកនេះ គឺ​ពាំនាំ​​ជាការខ្ទេចខ្ទាំ​បំផុត ដល់ តំបន់ហ្គូតា ខាងកើត ដែលរស់នៅដោយបណ្តាជនស៊ីវិល ៤ សែន​នាក់​ ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ