អានតួអត្ថបទ
ឡាវ

ឡាវ​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​លើ​ទន្លេ​មេគង្គ ទោះ​បី​មាន​ការ​រិះគន់​ពី​ក្រុម​អ្នក​ការពារ​បរិស្ថាន

ប្រទេស​ឡាវ​នឹង​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​មួយ​ទៀត​លើ​ដង​ទន្លេ​មេគង្គ ទោះ​បី​ជា​មាន​ការ​រិះគន់ ទិតៀន​វាយប្រហារ​ពី​សំណាក់​ក្រុម​អ្នក​បរិស្ថាន និង​ប្រជាជន​រស់​ក្នុង​តំបន់​ក៏​ដោយ នេះ​ជា​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ AFP នៅ​ថ្ងៃ​អង្គារ ទី១២ ឧសភា។ ទំនប់​វារីអគ្គិសនី​ថ្មី​នេះ​នឹង​សាងសង់​ដោយ​ក្រុមហ៊ុន​យក្ស​ចិន​ឈ្មោះ China Datang Corporation និង​ត្រូវ​ចំណាយប្រាក់​សាងសង់​ប្រមាណ​ជាង ២ ០០០លានដុល្លារ។ ក្រុម​អ្នក​ការពារ​បរិស្ថាន និង​ប្រជាជន​រស់​ក្នុង​តំបន់​បាន​បារម្ភ​ពី​ការ​ប៉ះពាល់​ដល់​បរិស្ថាន និង​បរិហារ​ពី​ការ​លូកដៃ​កាន់​តែ​ខ្លាំង​របស់​ចិន​លើ​ការ​គ្រប់គ្រង​ទន្លេមេគង្គ។

ឡាវ​នឹងសាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​លើ​ទន្លេ​មេគង្គ ទោះ​បី​មាន​ការ​រិះគន់​ពី​ក្រុម​អ្នក​ការពារ​បរិស្ថាន
ឡាវ​នឹងសាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​លើ​ទន្លេ​មេគង្គ ទោះ​បី​មាន​ការ​រិះគន់​ពី​ក្រុម​អ្នក​ការពារ​បរិស្ថាន © Getty images
ផ្សាយពាណិជ្ជកម្ម

« សាណាខាម » នេះ​ជា​ឈ្មោះ​ទំនប់​វារីអគ្គិសនី​ថ្មី​ស្ថិត​ចម្ងាយ​ប្រមាណ ១៥០គីឡូម៉ែត្រ​នៅ​ប៉ែក​ខាងជើង​ទីក្រុង​វៀងច័ន្ទ​ដែល​រដ្ឋាភិបាល​ឡាវ​គ្រោង​សាងសង់​ក្នុង​ឆ្នាំ ២០២០។ ប្លង់​សាងសង់​ទំនប់វារីអគ្គិសនី​ថ្មី​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ឡាវ​បញ្ជូន​ទៅ​ឲ្យ​គណៈកម្មការ​ទន្លេមេគង្គ និង​ទីភ្នាក់ងារ​អន្តររដ្ឋាភិបាល​នៃ​ការ​គ្រប់គ្រង​ទន្លេ នេះ​បើ​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ AFP ក្នុង​ថ្ងៃ​អង្គារ ទី១២ ឧសភា។ ទំនប់វារីអគ្គិសនី​សាណាខាម​នឹង​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​យក្ស​ចិន​ឈ្មោះ China Datang Corporation និង​ត្រូវ​ចំណាយ​ប្រាក់​សាងសង់​ប្រមាណ​ជាង ២ ០០០លានដុល្លារ។ តាម​គណៈកម្មការ​ទន្លេមេគង្គ សាណាខាម​នឹង​អាច​ផលិត​ថាមពល​អគ្គិសនី​បាន ៦៨៤មេហ្គាវ៉ាត់​នៅ​ពេល​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ឆ្នាំ ២០២៨។

 

ជា​ប្រទេស​តូច​ក្រីក្រ​មួយ ឡាវ​បាន​ពឹង​លើ​ប្រាក់​ចំណូល​បាន​មក​ពី​ថាលពល​វារីអគ្គិសនី។ មហិច្ឆតា​ក្រុង​វៀងច័ន្ទ គឺ​ក្លាយ​ជា​ធុងអាគុយ​នៅ​អាស៊ីអាគ្នេយ៍​ដោយ​សង្ឃឹម​នាំ​ចេញ​ថាមពល​អគ្គិសនី​ប្រមាណ​ជា ២០ ០០០មេហ្គាវ៉ាត់​ទៅ​កាន់​ប្រទេស​ជិតខាង​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០។ គួរ​បញ្ជាក់​ថា សាណាខាម​ជា​ទំនប់​វារីអគ្គិសនី​ទី៦ ក្នុង​ចំណោម​ទំនប់​វារីអគ្គិសនី​ទាំង ៩ ដែល​មាន​នៅ​លើ​ទន្លេមេគង្គ​នៃ​ប្រទេស​ឡាវ ក្នុង​នោះ មាន​ទំនប់​វារីអគ្គិសនី​ចំនួន​ពីរ​បាន​ដាក់​ឲ្យ​ដំណើរការ​នា​ប៉ុន្មាន​ខែ​កន្លង​ទៅ ទោះ​បី​ជា​មាន​ការ​រិះគន់​ពី​ក្រុម​អង្គការ​បរិស្ថាន​ក៏​ដោយ។

 

ក្រុម​អង្គការ​បរិស្ថាន​បាន​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​បរិមាណ​ត្រី និង​ការ​ធ្លាក់​ចុះ​កម្រិត​ទឹកទន្លេ​នៅ​តាម​កន្លែង និង​បាន​ចង្អុល​មុខ​ចិន​ពី​បទ​បង្ខាំង​ទឹកទន្លេ​មេគង្គ​ស្ថិត​ក្នុង​ប្រទេស​ខ្លួន។ បើ​ផ្អែក​លើ​ការ​សិក្សា​មួយ​របស់​ក្រុមហ៊ុន​អាមេរិកាំង Eyes on Earth ចេញ​ផ្សាយ​នា​ពាក់កណ្តាល​ខែ​មេសា ចិន​បាន​ខ្ទប់​ទឹក​ទន្លេ​មេគង្គ​ក្នុង​បរិមាណ​យ៉ាង​ច្រើន​សម្បើម​កាល​ពី​ឆ្នាំ ២០១៩ ជាមួយ​នឹង​ទំនប់​វារីអគ្គិសនី​ចំនួន ១១កន្លែង​ស្ថិត​ក្នុង​ប្រទេស​ខ្លួន។ តែ​ចិន​បាន​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​ដោយ​ធានា​ពី​ការ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​បាន​ដើម្បី​ធានា​ពី​ចរាចរណ៍​ទឹក​ទន្លេមេគង្គ​សមហេតុផល។

 

ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ លោក Pianporn Deetes មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ International River បាន​គូសបញ្ជាក់​ថា ទន្លេមេគង្គ​ដែល​មាន​ប្រវែង​ជិត ៥.០០០ គីឡូម៉ែត្រ​ត្រូវ​ការ​ឲ្យ​មាន​ការ​ផ្អាក​សាង់សង់​ទំនប់​វារីអគ្គសនី​ជា​បន្ទាន់ និង​មិន​ត្រូវ​ឲ្យ​មាន​រចនាសម្ព័ន្ធ​បំផ្លិចបំផ្លាញ​ណា​មួយ​ដែល​ហុច​ប្រយោជន៍​ឲ្យ​អ្នក​ខ្លះ តែ​បែរ​ជា​បាន​បង្ក​សេចក្តីវិនាស និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​សហគមន៍​រស់​នៅ​ក្នុង​តំបន់​ទៅ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ