អានតួអត្ថបទ
អូស្ត្រាលី-ចូកូវីក-វ៉ាក់សាំងកូវីដ

អូស្ត្រាលី​លុប​​ទិដ្ឋា​​ការ​​របស់​​​កំពូល​​​កីឡា​ករ​​​វាយ​កូន​​​បាល់​​“ចូកូវីក​”​មិន​​ឲ្យ​​ចូល​​អូស្ត្រាលី

នៅថ្ងៃព្រហស្បតិ៍​ ទី៦​ មករា​នេះ​ ជើក​ឯក​កីឡា​វាយកូនបាល់ (Tennis) ពិភពលោក​ ណូវ៉ាក់ ចូកូវីក (Novak Djokovic) បាន​ខំ​តស៊ូ​ប្រឆាំង​នឹង​ចំណាត់ការ​បណ្តេញរូបលោក​ចេញពី​ប្រទេស​អូស្តាលី​ ក្រោយ​មន្ត្រីព្រំដែន​បញ្ចប់​សុពលភាព​ទិដ្ឋាការ​របស់​លោក​ ដោយហេតុ​ខកខាន​មិន​បាន​បំពេញ​តាម​តម្រូវ​ការ​វ៉ាក់សាំងកូវីដ​។

កំពូលកីឡាករវាយកូនបាល់សញ្ជាតិស៊ែរប៊ីណូវ៉ាក់ ចូកូវីក (Novak Djokovic)។
កំពូលកីឡាករវាយកូនបាល់សញ្ជាតិស៊ែរប៊ីណូវ៉ាក់ ចូកូវីក (Novak Djokovic)។ Paul CROCK AFP/File
ផ្សាយពាណិជ្ជកម្ម

កំពូល​កីឡាករវាយកូនបាល់​សញ្ជាតិ​ស៊ែរប៊ី​បាន​ធ្វើដំណើរទៅដល់​ទីក្រុងមែលប៊ន​ប្រទេស​អូស្ត្រាលីកាលពី​ល្ងាចថ្ងៃពុធ​ និង​ត្រូវ​បាន​ឃាត់​ខ្លួនជាច្រើន​ម៉ោង​ក្នុង​ព្រលានយន្តហោះ​មុន​ពេល​ដែល​មន្ត្រី​ព្រំដែនអូស្ត្រាលី​ ប្រកាសថាលោក​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​ដើម្បី​ចូល​ទឹក​ដី​នៃ​ប្រទេស​អូស្ត្រាលី​។

បន្ទាប់មកទៀត កីឡាករល្បីឈ្មោះរូបនេះ​ត្រូវបាន​គេ​​បញ្ជូន​ទៅកន្លែង​ឃុំខ្លួន​ជន​អន្តោប្រវេសន៍​ និង​កំពុងតែ​ប្រឈម​នឹង​ការ​បណ្តេញចេញ​ពី​អូស្ត្រាលី​។ ជើកឯកកីឡាវាយកូនបាល់ចូកូវីកបានជិះយន្តហោះសំដៅ​ទៅកាន់​អាកាស​យានដ្ឋាន Tullamarine ក្នុងទីក្រុងមែលប៊នដើម្បីចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយកូន​បាល់ Australian Open ​ដែលជា​កម្មវិធី​ធ្វើឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ខែ​មករា​នៅ​ទីក្រុង​មែលប៊ន​ប្រទេស​អូស្ត្រាលី​។

កីឡាករ​ស៊ែរប៊ី​ដែល​ប្រឆាំង​នឹង​ការ​ចាក់វ៉ាក់សាំង​រូបនេះ ធ្លាប់​បាន​អះអាង​នៅលើ​បណ្តាញ​សង្គម​ធ្វីតទ័រថា​លោក​បាន​ទទួល​ការ​លើកលែង​វ៉ាក់សាំង​ សម្រាប់​ចូលរួម​ក្នុងការប្រកួត​ដែល​នឹង​ចាប់​ផ្តើម​នាថ្ងៃទី១៧ មករា​ខាងមុខ​។ ការ​លើកលែងនេះ​បង្ក​ឲ្យ​មាន​ការ​រិះគន់​ជា​ច្រើន​នៅ​ប្រទេស​អូស្ត្រាលី​។

ទាក់ទងរឿងនេះ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលីស្កុត ម៉ូរីសុន ​និយាយ​ថា​កីឡាករ​ចូកូវីក​បាន​បរាជ័យ​ក្នុងការ​ផ្តល់​ឲ្យ​មន្ត្រីព្រំដែន​នូវ​ភស្តុតាង​នៃ​ការ​ចាក់វ៉ាក់សាំង​ចំនួនពីរដង​ ឬការ​លើកលែង​ផ្នែក​វេជ្ជសាស្រ្ត​គ្រប់គ្រាន់​។ ចំណែក​តុលាការ​អូស្ត្រាលីវិញ​នឹង​សម្រេច​លើការ​បណ្តេញ​កីឡាករ​វាយ​កូន​បាល់​ដ៏ល្បីឈ្មោះ​ស៊ែរប៊ី​នៅថ្ងៃចន្ទ​ ទី១០ មករា​។ មេធាវី​របស់​លោក​ចូកូវីកវិញ​ ឥឡូវនេះ​កំពុងតែដុតដៃដុតជើង​ធ្វើការតវ៉ា​ប្រឆាំង​ដោយ​សង្ឃឹមថា​នឹងមិនមាន​ការ​បណ្តេញ​រូបលោក​កើតឡើងឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ